ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត​លោកយាយ​លោកតា​ជាង​១០០​នាក់ បាន​ចូល​ទស្សនា​ព្រះ​បរមរាជវាំង​ជា​លើក​ដំបូង​ក្នុង​ឆាកជីវិត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន វី​តា​ល់ ដែល​ជា​ក្រុមហ៊ុន​ផលិត​និង​ចែកចាយ​ទឹក​ពិសា​គុណ​ភាព​​ខ្ពស់ និង​ល្បីល្បាញ​លើ​សកម្មភាព​សប្បុរសធម៌​បាន​ត្រឡប់​មក​ជា​ថ្មី​ម្ដងទៀត​ជា​មួយ​​សកម្មភាព​មួយទៀត​ប្លែក​បន្ថែម​ដោយ នាំ​យក​លោកតា​លោកយាយ វ័យ​ប្រមាណ​ចន្លោះ​ពី ៦០ ទៅ…

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន វី​តា​ល់ ដែល​ជា​ក្រុមហ៊ុន​ផលិត​និង​ចែកចាយ​ទឹក​ពិសា​គុណ​ភាព​​ខ្ពស់ និង​ល្បីល្បាញ​លើ​សកម្មភាព​សប្បុរសធម៌​បាន​ត្រឡប់​មក​ជា​ថ្មី​ម្ដងទៀត​ជា​មួយ​​សកម្មភាព​មួយទៀត​ប្លែក​បន្ថែម​ដោយ នាំ​យក​លោកតា​លោកយាយ វ័យ​ប្រមាណ​ចន្លោះ​ពី ៦០ ទៅ ៨០​ឆ្នាំ ចំនួន​ជាង ១២០​នាក់​ពី​តំបន់​ដាច់​ស្រយាល​នៃ​ខេត្តកំពង់ស្ពឺ មក​ទស្សនា​ព្រះ​បរមរាជវាំង​ជា​លើក​ដំបូង​បំផុត​ក្នុង​ឆាកជីវិត​របស់​គាត់ ។

បើ​តាម​ប្រសាសន៍​របស់​លោកស្រី កូវ ច័ន្ទ​និ​ច បុគ្គលិក​ពាណិជ្ជសញ្ញា​វី​តា​ល់​រៀបរាប់​ទាំង​អារម្មណ៍​ក្ដុកក្ដួល​បាន​បញ្ជាក់​ថា​៖ វី​តា​ល់​ពិតជា​សប្បាយ​រីករាយ​មែនទែន​ដែល​បាន​សម្រេច​​ក្ដី​បំណង​របស់​ពួក​គាត់​ក្នុង​ការ​នាំ​មក​ទស្សនា​ព្រះ​បរមរាជវាំង ដោយហេតុ​ថា ក្នុង​មួយ​ឆាកជីវិត​ប្រមាណ​ជាង ៧០​ឆ្នាំ​នេះ​គាត់​មិន​ដែល​បាន​មក​ដល់​ទីក្រុង​ភ្នំពេញ​សោះ​ឡើយ ទើប​យើង​សម្រេចចិត្ត​បង្កើត​ឡើង​នូវ​សកម្មភាព​នេះ​ឡើង​នាំ​ពួក​គាត់​ឱ្យ​ទទួល​​បាន​អារម្មណ៍​មួយ​ប្លែក និង​ភាព​សប្បាយ​រីករាយ ។

សួរ​ថា​តើ​ពួក​គាត់​មាន​ពេល ១០​ឆ្នាំ​ប៉ុន្មាន​ដង​ទៀត? ខ្ញុំ​ពិតជា​មាន​ក្ដី​ស្រណោះ​ជា​ខ្លាំង​ដែល​ស្ទើរតែ​ទប់ទឹក​ភ្នែក​ពុំ​បាន​នៅ​ពេល​ឮ​ថា ​គាត់​មិន​ដែល​ឈាន​ជើង​ចូល​ទីក្រុង​ភ្នំពេញ និង​ស្គាល់​ព្រះ​បរមរាជវាំង​ឡើយ​។ ដើម្បី​សម្រេច​ក្តី​ស្រ​ម៉ៃ​របស់​លោកតា លោក​យាយ វី​តា​ល់​បាន​អញ្ជើញ​លោកតា​លោកយាយ​ទៅ​ទស្សនា​ព្រះ​បរមរាជវាំង​ជា​លើក​ទី​មួយ​ក្នុង​មួយ​ជីវិត​របស់​លោក ក្នុង​ឱ​កាសចូល​រួម​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះ​បរម​រតន​កោដ្ឋ​ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ក្នុង​ខួប​គំរប់ ៦​ឆ្នាំ​នៃ​ការ​សោយ​ទីវ​ង្គ​ត និង​អប​អរ​សាទរ​ពិធី​គ្រង​រាជ​ស​ម្ប​តិ្ត​របស់​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ​សីហ​មុនី​ផង​ដែរ​។

លើស​ពី​នេះ​វី​តា​ល់​ក៏​ចង់​រលឹក​អនុស្សាវរីយ​ន៍​រវាង​លោកតា លោកយាយ​នឹង​សម្តេចព្រះ​សីហ​នុ ដោយ​ពួក​គាត់​មានចិត្ត​គោរព​ស្រលាញ់​សម្តេចព្រះ​សីហ​នុ​ខ្លាំង​ណាស់ ហើយ​ក៏​ចង់​ផ្តល់​នូវ​ពេលវេលា​ចង​ចាំ​សម្រាប់​ពួក​គាត់​អំពី​ដំណើរ​កំសាន្ត​ជុំវិញ​ទីក្រុង​ភ្នំពេញ​ផង​ដែរ​។ យើង​ក៏​បាន​នាំ​ពួក​គាត់​មក​ទទួលទាន​អាហារ​ថ្ងៃត្រង់​ក្នុង​ភោជនីយដ្ឋាន​ប្រណីត​មួយ​​កន្លែង ជាមួយនឹង​ការ​ចែក​ជូន​ជា​អំណោយ ភួយ ក្រមា ស្បែកជើង រួម​នឹង​ថវិកា​មួយ​ចំនួន និង​ដំណើរ​កម្សាន្ត​ទស្សនា​រូបសំណាក់​ព្រះ​បរម​រតន​កោដ្ឋ វិមាន​ឯករាជ្យ និង​រមណីយ​ដ្ឋាន​ប្រវត្តិសាស្ត្រ​វត្ត​ភ្នំ​សម្រាប់​ពួក​គាត់​ផង​ដែរ មុន​នឹង​ត្រលប់​ទៅ​កាន់​គេហ​ដ្ឋាន​របស់​ពួក​គាត់​វិញ​។

លោក​ជំទាវ ជឹ​ង សុ​គ​ន្ធា​វី អគ្គ​នាយិកា នៃ​ក្រុមហ៊ុន​វី​តា​ល់​បាន​មាន​ប្រសាសន៍​ថា នេះ​ជា​សកម្មភាព​មនុស្សធម៌ និង​សប្បុរសធម៌​មួយ​ថ្មី​ទៀត​ដែល​វី​តា​ល់​បាន​ធ្វើ​ឡើង​ថា ជា​ការ​ពិត​​ណាស់​វា​គួរ​ឱ្យ​សោក​សង្វេគ​ជា​ខ្លាំង​នៅ​ពេល​ដែល​ខ្ញុំ​បាន​ឭ​លោកយាយ​ម្នាក់​ខ្សឹប​ប្រាប់​ខ្ញុំ​ថា «​ចៅ​អើយ​! យាយ​មិន​ដែល​ស្គាល់​វាំង​ខ្មែរ​យើង​ទេ​» ។

លោក​ជំទាវ​បន្ត​ទៀត​ថា នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ សម្រាប់​វី​តា​ល់ ចូលរួម​ក្នុង​សកម្ម​ភាព​​មនុស្សធម៌ និង​សប្បុរសធម៌​បែប​នេះ គឺ​យើង​តែងតែ​ព្យាយាម​ពាំនាំ​នូវ​មូលនិធិ​ទៅ​ប្រើ​ប្រាស់​បន្តបន្ទាប់​នៅ​តាម​ទីកន្លែង​ផ្សេង​ៗ​គ្នា​។ លោក​ជំទាវ ក៏​បាន​ថ្លែងអំណរគុណ​ដល់​​ក្រសួងព្រះបរមរាជវាំង ដែល​បាន​ចួ​ល​រួម​ជួយ​សម្របសម្រួល និង​អនុញ្ញាត​ឱ្យ​វីតាល់​បង្កើត​ឲ្យ​មានកម្ម​វិធី​នេះ​ឡើង​យ៉ាង​រលូន​។

ក្រសួងព្រះបរមរាជវាំង​ដែល​មាន​តំណាង​ម​គ្គុ​ទេស បាន​បង្ហាញ​ក្តី​សា្វ​គម​ន៍​យ៉ាង​កក់ក្តៅ​ដល់​​ក្រុមហ៊ុន វី​តា​ល់ និង​លោកតា​យាយ​ដែល​បាន​អញ្ជើញ​មក​ទស្សនា​នៅ​ក្នុង​ព្រះ​បរម​រាជ​វាំង​នេះ​។ នេះ​ជា​លើក​ទី​មួយ ហើយ​ថ្មី​បំផុត​ដែល​លោក​មានការ​ភ្ញាក់ផ្អើល​មែនទែន​ដែល​ក្រុមហ៊ុន​ឯកជន​មួយ​បាន​ចំណាយ​ពេលវេលា និង​ថវិកា​សម្រាប់​លោកតា​យាយ​ចាស់ជរា​ជាង ១០០​នាក់​នាំ​មក​ទស្សនា​ដល់ទី​នេះ​ស្រប​ពេល​ដែល​មាន​តែ​ក្រុម​ភ្ញៀវ​អន្តរ​ជាតិ​តែ​ប៉ុណ្ណោះ​ដែល​ទស្សនា​ជា​ច្រើន​បែប​នេះ​។

ការ​ឧបត្ថម្ភ​នេះ​ពិតជា​មានគុណ​តម្លៃ ដែល​មិន​អាច​កាត់ថ្លៃ​បាន​សម្រាប់​ពួក​គាត់​។ លោក​បន្ត​ថា ​ការ​ចូលរួម​នេះ បាន​ឆ្លុះ​បញ្ចាំង​នូវ​វប្បធម៌​ចែករំលែក​ដ៏​ប្រពៃ និង​ការ​គិតគូរ​យ៉ាង​ខ្ជាប់ខ្ជួន​ក្នុង​វិស័យ​មនុស្សធម៌ និង​សប្បុរសធម៌​ដែល​ក្រុមហ៊ុន​ដទៃ​គួរ​យកចិត្តទុកដាក់​ចូលរួម ជាក់ស្ដែង​ដូច​អ្វី​ដែល​វី​តា​ល់កំ​ពុង​ធ្វើ​នៅ​ទី​នេះ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ទស្សនវិស័យ​របស់ វី​តា​ល់ មិន​ត្រឹមតែ​ចង់​ធ្វើ​សកម្មភាព​សប្បុរស​ធម៌​​កាន់តែ​ច្រើន​នោះ​ទេ ក្រុមហ៊ុន​ក៏​មាន​បំណង លើកទឹកចិត្ត​និង​ផ្សព្វផ្សាយ​កម្មវិធី​សប្បុរស​ធម៌​​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឲ្យ​មាន​ភាព​កាន់តែ​ពុះកញ្ជ្រោល​ផង​ដែរ​។ វី​តា​ល់​ប្តេជ្ញា​ថា ​នឹង​យក​កញ្ចប់​ថវិកា​សប្បុរសធម៌​២៥​រៀល ដែល​បាន​ចូលរួម​ពី​អតិថិជន​ទាំង​អស់​​ទៅ​ធ្វើ​កម្មវិធី​សប្បុរសធម៌​ជា​ច្រើន​បន្ថែម​ទៀត ដើម្បី​ឧទ្ទិស​កុសលផល​បុណ្យ ជូន​ត្រឡប់​ទៅ​អតិថិជន​ទាំងអស់​វិញ​។

ដូច្នេះ​សូម​ចង​ចាំ​ថា គ្រាន់តែ​ជា​អតិថិជន​វី​តា​ល់ អ្នក​គឺ​បាន​ចូលរួម​ធ្វើបុណ្យ​កុសល និង​ចូល​រួម​ចំណែក​នៃ​ការ​ជួយ និង​អភិវឌ្ឍ​សង្គម​បានជា​ច្រើន «​វី​តា​ល់​មោទនភាព​ផលិត​ផល​​ជាតិ​»៕ ដោយ​សហ​ការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ