ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ុន ម៉ា​លី​ស តស៊ូក្នុង​ជីវិត​អ្នកចម្រៀង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ តារាចម្រៀង​ហ៊ុន ម៉ា​លី​ស ទទួល​រ៉ាប់រង​ជួយ​ដោះស្រាយ​បញ្ហា​គ្រួសារ​យ៉ាង​លំបាក ។ ក្នុង​ស្ថានភាព​បែប​នេះ​នាង​តាំង​ជំហរ​តស៊ូ​ជម្នះ​ទៅ​មុខ​ទៀត​ដើម្បី​ស្ទួយ​ជីវិត​ខ្លួនឯង​ផង និង​គ្រួសារ​ផង ។ កញ្ញា​ហ៊ុន ម៉ា​លី​ស…

រាជធានី​ភ្នំពេញ​៖ តារាចម្រៀង​ហ៊ុន ម៉ា​លី​ស ទទួល​រ៉ាប់រង​ជួយ​ដោះស្រាយ​បញ្ហា​គ្រួសារ​យ៉ាង​លំបាក ។ ក្នុង​ស្ថានភាព​បែប​នេះ​នាង​តាំង​ជំហរ​តស៊ូ​ជម្នះ​ទៅ​មុខ​ទៀត​ដើម្បី​ស្ទួយ​ជីវិត​ខ្លួនឯង​ផង និង​គ្រួសារ​ផង ។

កញ្ញា​ហ៊ុន ម៉ា​លី​ស គឺជា​អតីត​បេ​ក្ខ​នារី​ឆ្នើម​មួយ​ដួង​ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង​«​សំនៀង​ឯក​»​របស់​ទូរទស្សន៍​បាយ័ន ។ នាង​ចូល​ដល់​វគ្គ​ផ្សាយ​បន្ត​ផ្ទាល់ ហើយ​មានឱកាស​ជាប់​រហូត​នៅ​សល់​បេក្ខជន​ក្នុង​ក្រុម​៤​នាក់​។ ម៉ា​លី​ស មាន​សំឡេង​ពីរោះ​។ ទន្ទឹម​ពេល​ប្រឡង​​នោះ​នាង​ច្រៀង​តាម​ភោជនីយដ្ឋាន​ដោះ​ដូរ​យក​ប្រាក់​ជួយ​ម្តាយ និង​ប្អូនស្រី​២​នាក់​ទៀត ។

តាំងពី​មាន​វត្ត​ចូលរួម​ប្រឡង​កម្មវិធី​ធំ​មក ហ៊ុន ម៉ា​លី​ស មានឱកាស​ធ្វើ​ឲ្យ​គេ​ស្គាល់​រហូត​ទទួល​បាន​តម្លៃ​ទីផ្សារ​សិល្បៈ​កើន​ជាង​មុន មានឈ្មោះ​រឹតតែ​ប្រសើរ​ឡើង ។ ក្នុង​ស្ថាន​ភាព​បែប​នេះ​នាង​មាន​ប្រាក់​កម្រៃ​កើន​បន្តិច​ជួយ​អ្នក​ផ្ទះ ។

កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ហ៊ុន ម៉ា​លី​ស និយាយ​ថា​«​រាល់​ថ្ងៃនេះ​សិល្បៈ​បាន​គេ​ស្គាល់​ក្រោយ​ពី​ប្រឡង​ចម្រៀង​«​សំនៀង​ឯក​»​ធ្វើ​ឲ្យ​នាង​ខ្ញុំ​មានឱកាស​ដើរ​រក​កន្លែង​ច្រៀង​ជា​កន្លែង​ច្រៀង​ធំ​ៗ​មានការ​និយម​មក​កម្សាន្ត​មួយ ឬ​ពីរ​កន្លែង​ដែរ ។ បើ​ពី​មុន​ច្រៀង​កន្លែង ល្មម​ៗ​ប្រាក់​កម្រៃ​បាន​តាម​ហ្នឹង តែ​ពេល​នេះ​គ្រាន់​បន្តិច ។ ទោះជា​យ៉ាងណា​ក្តី​ថ្ងៃ​មុខ​ពិបាក​សល់​លុយ ព្រោះ​បន្ទុក​ច្រើន ពោល​ឡើង​ថា​ពេល​នេះ​ដូច​ជា​មាន​បន្ទុក​ច្រើន​ជាង​មុន ដោយសារ​តែ​ឆ្នាំ​នេះ​ប្អូនស្រី​ម្នាក់​រៀន​ចូល​ដល់​ឆ្នាំ​ប្រឡង​បាក់​ឌុ​ប​ហើយ​ប្អូន​មួយ​ទៀត​រៀន​ថ្នាក់​អនុ​វិទ្យាល័យ​ពេញ​ដោយ​ការ​ចំណាយ ។ ម៉្លោះហើយ​រាល់​ការ​ប្រើ​ថវិកា​ខ្ជះខ្ជាយ​អ្វី​ផ្តេសផ្តាស​គឺ​មិន​ត្រូវ​ឲ្យ​មាន​ច្រើន ។

នាង​ខ្ញុំ​មិន​ទាន់​មានផ្ទះ​ផ្ទាល់ខ្លួន​ទេ នៅផ្ទះ​ជួល ហើយ​មួយ​ថ្ងៃ​ហោច​បំផុត​ប្រើ​ការ​ចាយ​វាយ​៤​ម៉ឺ​ន​រៀល ។ កុំ​តែ​បាន​ធ្វើការ​២​ទៅ​៣​កន្លែង​ច្បាស់​ណាស់​ទប់​មិន​ឈ្នះ​ឡើយ ។ សូ​ម្បី​ម៉ូតូ​សុខចិត្ត​ជិះ​កូន​ទា​ដើរ​ច្រៀង​យប់ អត់​ហ៊ាន​ដូរ​របស់ទំនើប​នោះ​ទេ ឲ្យ​តែ​បាន​សល់​លុយ​ជួយ​អ្នក​ម្តាយ និង ប្អូន​ៗ ។

ហ៊ុន ម៉ា​លី​ស សង្ឃឹមថា​ក្រៅពី​ច្រៀង​តាម​ភោជនីយដ្ឋាន​នា​ពេល​រាត្រី នាង​ពិតជា​មិន​ត្រូវ​បាន​អ្នកដឹកនាំ​កម្មវិធី​សិល្បៈ​តាម​កញ្ចក់​ទូរទស្សន៍​នានា​មើល​រំលង​ទេ ព្រោះ​ជា​ចំណែក​មួយ​ជួយ​ឱ្យ​នាង​កាន់តែ​បង្កើន​ប្រាក់​ចំណូល​យឹតយោង​ក្រុម​គ្រួសារ និង​លូតលាស់​កេរ្តិ៍​ឈ្មោះ ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ