ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាង​៨០០​គ្រួ​សារបាន​ទទួល​ប័ណ្ណកម្មសិទ្ធិ​ស្របច្បាប់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ អភិបាល​រាជធានី​ភ្នំពេញ បាន​ផ្តល់​ប័ណ្ណកម្មសិទ្ធិ​អចលនទ្រព្យ​ជូន​ប្រជា​ពល​ចំនួន​៨៣៧​គ្រួសារ រស់នៅ​សហ​គម​ន៏​វិមាន​ទ្រង់ សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ ដើម្បី​ផ្តល់​ភាព​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ ក្នុង​ការ​យក​ប័ណ្ណកម្មសិទ្ធិ​នេះ​ទៅ​ប្រើប្រាស់​តាម​តម្រូវការ​រស់នៅ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​។ ក្នុង​ពិធី​ចែក​វិ​ញ្ញាប​នប​័ត្រសំគាល់​សិទ្ធិ អចលនវត្ថុ​ជូន​ប្រជាពលរដ្ឋ​នៅ​សហ​គម​ន៏​វិមាន​ទ្រង់…

រាជធានី​ភ្នំពេញ​៖ អភិបាល​រាជធានី​ភ្នំពេញ បាន​ផ្តល់​ប័ណ្ណកម្មសិទ្ធិ​អចលនទ្រព្យ​ជូន​ប្រជា​ពល​ចំនួន​៨៣៧​គ្រួសារ រស់នៅ​សហ​គម​ន៏​វិមាន​ទ្រង់ សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ ដើម្បី​ផ្តល់​ភាព​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ ក្នុង​ការ​យក​ប័ណ្ណកម្មសិទ្ធិ​នេះ​ទៅ​ប្រើប្រាស់​តាម​តម្រូវការ​រស់នៅ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​។

ក្នុង​ពិធី​ចែក​វិ​ញ្ញាប​នប​័ត្រសំគាល់​សិទ្ធិ អចលនវត្ថុ​ជូន​ប្រជាពលរដ្ឋ​នៅ​សហ​គម​ន៏​វិមាន​ទ្រង់ ស្ថិត​ក្នុង​សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ កាលពី​ព្រឹក​ថ្ងៃ​ទី ២២ តុលា លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​មាន​ប្រសាសន៍​ថា បន្ទាប់​ពី​មន្ត្រី​ជំនាញ​រៀបចំ​និ​តិ​វិធី ដំណាក់កាល​ចុង​ក្រោយ​នៃ​ការ​ចុះបញ្ជី​ដីធ្លី មាន​លក្ខណៈ​ជា​ប្រ​ព​ន្ធ័​រួចរាល់​មក នៅ​ពេល​នេះ រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ បាន​ប្រគល់​ប័ណ្ណកម្មសិទ្ធិ​ស្រប​ច្បា​ច់​ជូន​បងប្អូន​តែ​ម្តង​។

លោក អភិបាល​បញ្ជាក់​ថា ការ​ផ្តល់​ប័ណ្ណ​នេះ ជា​យុទ្ធសាស្ត្រ​ចតុកោណ របស់​រាជរដ្ឋាភិបាល លើ​វិស័យ​ដីធ្លី ធ្វើ​យ៉ាង​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់​ៗ​គ្នា ទទួល​បាន​នូវ​ប័ណ្ណ​កម្ម សិទ្ធិ​ដីធ្លី​ស្របច្បាប់​នេះ ដើម្បី​ចូលរួម​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​បងប្អូន ហើយ​ប័ណ្ណ​មួយ​សន្លឹក​ដែល​រដ្ឋបាល​រាជធានី​ប្រគល់​ជូន​បងប្អូន​នា​ពេល​នេះ គឺ​មាន​តម្លៃ​ស្មើនឹង​តម្លៃ​ផ្ទះ​ឬ​ក្បាលដី​នីមួយ​ៗ​របស់​បងប្អូន​ ​។ ដូច្នេះ​សូម​បងប្អូន​ត្រូវ​ថែរក្សា​ការពារ ឲ្យ​បាន​ល្អ និង​មាន​សុវត្ថិភាព​។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ