ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាំង​៤​ករណី​នេះ​បាន​មិន​ស្ទើរ​ឡើយ

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ក្រោម​ការ​ចង្អុលបង្ហាញ​ពី​សំណាក់​លោក គួ​ច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ស្ថាប័ន​ជំនាញ​បាន​ចុះ​បង្ក្រាប​បទល្មើស​នេសាទ ដោយ​បាន​សហការ​ជាមួយនឹង​កម្លាំង​នគរបាល​អធិកា រ​ដ្ឋា​ន​នគរបាល​ស្រុក​បា​ធា​យ ។ ដោយ​បាន​ចំណាយពេល​ស្ទើរ​ពេញ​០១​ថ្ងៃ…

ខេត្តកំពង់ចាម ៖ ក្រោម​ការ​ចង្អុលបង្ហាញ​ពី​សំណាក់​លោក គួ​ច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ស្ថាប័ន​ជំនាញ​បាន​ចុះ​បង្ក្រាប​បទល្មើស​នេសាទ ដោយ​បាន​សហការ​ជាមួយនឹង​កម្លាំង​នគរបាល​អធិកា
រ​ដ្ឋា​ន​នគរបាល​ស្រុក​បា​ធា​យ ។

ដោយ​បាន​ចំណាយពេល​ស្ទើរ​ពេញ​០១​ថ្ងៃ នៅ​ទី​២១ តុលា​នេះ និង​បន្តសកម្មភាព​នៅ​កន្លែង​ផ្សេង​ទៀត​នៅ​ថ្ងៃ​ទី​២២ តុលា ២០១៨ ហើយ​បាន​បំផុស​ពលរដ្ឋ​កុំ​ឲ្យ​ប្រើប្រាស់​នូវ​ឧបករណ៍​នេសាទ​ខុសច្បាប់​បន្ត​ទៀត ។

លោក​អ៊ុ​ក ណា​រិ​ន នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តកំពង់ចាម​ឲ្យ​ដឹង​ថា ក្រោម​កិច្ចសហការ​ជាមួយ​នឹ
ង សមត្ថកិច្ច​នោះ​នៅ​ថ្ងៃ​ទី​២១ តុលា​នេះ រូប​លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប​ចំនួន​០៤​ករណី នៅ​ក​ន្លែ
ង​ផ្សេង​គ្នា បាន​ស្បៃ​មុង រហូត​ដល់​ទៅ​រាប់​ពាន់​ម៉ែត្រ និង​បាន​ចាក់​លែង​កូន​ត្រី​ទៅ​ក្នុង​បឹង​ធម្មជាតិ​រាប់រយ​គីឡូក្រាម ហើយ​ក្រុម​អ្នក​ដែល​ប្រព្រឹត្តិ​បទល្មើស​បាន​គេចខ្លួន​បាត់​អស់ ។

លោក​អ៊ុ​ក ណា​រិ​ន នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​បន្ត​ថា ចំពោះ​លទ្ធផល​ដែល​បង្ក្រាប​បាន​រួម​មាន
ករណី​ទី​០១- បាន​លូ​ស្បៃ​មុង​ចំនួន​៤៤​មាត់ របាំង​ស្បៃ​មុង​ប្រវែង​២២០០​ម៉ែត្រ បង្គោល​ចម្រឹង​ចំនួន
៦៦០​ដើម ចាក់​លែង​កូន​ត្រី​ទង្ង​ន់​៦៧៥​គីឡូក្រាម ត្រង់​ចំណុច​ស្រះ​ហ៊ីង ឃុំ​ត្រប់ ស្រុក​បា​ធា​យ ។
ករណី​ទី​០២- លូ​ស្បៃ​មុង​ចំនួន​១៧​មាត់ របាំង​ស្បៃ​មុង​ប្រវែង​៨៥០​ម៉ែត្រ បង្គោល​ចម្រឹង​ចំនួន​២៥៥​ដើម
ចាក់​លែង​កូន​ត្រី​ចម្រុះ​ទម្ងន់​៨៥​គីឡូក្រាម ត្រង់​ចំណុច​គោក​សំរោង ឃុំ​ត្រប់ ។ ករណី​ទី​០៣-​លូ​ស្បៃ​មុង​ចំនួន​១៦​មាត់ របាំង​ស្បៃ​មុង​ប្រវែង​៨០០​ម៉ែត្រ បង្គោល​ចម្រឹង​ចំនួន​២៤០​ដើម ចាក់​លែង​កូន​ត្រី​ចំ​ម្រុះ​ទម្ងន់​៤៨​គីឡូក្រាម ត្រង់​ចំណុច​បឹង​ក្រសារ ឃុំ​ត្រប់ ស្រុក​បា​ធា​យ ។ ករណី​ទី​០៤- លូ​ស្បៃ​មុង​ចំនួន​៣២​មាត់ របាំង​ស្បៃ​មុង ប្រវែង​៣២០​ម៉ែត្រ បង្គោល​ចម្រឹង​ចំនួន​៣២០ ដើម ចាក់​លែង​កូន​ត្រី​ចម្រុះ​ទម្ងន់​៩៦​គីឡូក្រាម ត្រង់​ចំណុច​ទួល​ឫស្សី​សាញ់ ឃុំ​ត្រប់ ស្រុក​បា​ធា​យ ។ សរុប​សកម្មភាព​បង្ក្រាប​ទ​ល្មើស​ទាំង​០៤​ករណី លូ​ស្បៃ​មុង​សរុប​១០៩​មាត់ របាំង​ស្បៃ​មុង​ប្រវែង ៤.១៧០​ម៉ែត្រ បង្គោល​ចំនួន​១.៤៧៥​ដើម ចាក់​លែង​កូន​ត្រី​សរុប​ទម្ងន់ ៩០៤​គីឡូក្រាម ។

លោក​អ៊ុ​ក ណា​រិ​ន នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​បញ្ជាក់​ថា ផ្អែក​តាម​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខា​ប្រ
មា​ញ់ និង​នេសាទ​ក៏​ដូច​ជា លោក​អភិបាលខេត្ត​បាន​ជម្រុញ​ឲ្យ​ស្ថាប័ន​ជំនាញ​បន្ត​ចុះ​សហការ​ជាមួយ
នឹង​កងកម្លាំង​សមត្ថកិច្ច ព្រមទាំង​អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​បន្ត​ចុះ​បង្ក្រាប​បទល្មើស​នេសាទ បន្ត​ទៀត​ឲ្យ
បាន​ដូច​ភ្លៀងរលឹម ទោះបីជា​រដូវ​បើក​នេសាទ​យ៉ាងណា​ក្តី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ