ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​ភ្លេច​មើលថែ​មនុស្ស ដែល​តែងតែ​មើលថែ​អ្នក

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​សម័យ​បច្ចេកវិទ្យា​ទំនើប កម្ពុជា​បាន​និង​កំពុង​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ ក៏​ដូច​ជា​ការ​ហូរ​ចូល​នូវ​អរិយធម៌​បរទេស​ចូល​មក​ប្រទេស​កម្ពុជា ប៉ុន្តែ​ប្រជាជន​ខ្មែរ​នៅ​តែ​ប្រកាន់ខ្ជាប់​នូវ​ទំនៀមទម្លាប់​គោរព​ប្រតិបត្តិ​ចាស់ទុំ និង​ទំនុកបំរុង​មាតា​បី​តា ដូច​ពាក្យចាស់​បាន​ពោល​ណែនាំ​កូនចៅ​ថា «​ធ្វើបុណ្យ​ទាន់​ខែភ្លឺ​» ។…

រាជធានី​ភ្នំពេញ ៖ នៅ​សម័យ​បច្ចេកវិទ្យា​ទំនើប កម្ពុជា​បាន​និង​កំពុង​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ ក៏​ដូច​ជា​ការ​ហូរ​ចូល​នូវ​អរិយធម៌​បរទេស​ចូល​មក​ប្រទេស​កម្ពុជា ប៉ុន្តែ​ប្រជាជន​ខ្មែរ​នៅ​តែ​ប្រកាន់ខ្ជាប់​នូវ​ទំនៀមទម្លាប់​គោរព​ប្រតិបត្តិ​ចាស់ទុំ និង​ទំនុកបំរុង​មាតា​បី​តា ដូច​ពាក្យចាស់​បាន​ពោល​ណែនាំ​កូនចៅ​ថា «​ធ្វើបុណ្យ​ទាន់​ខែភ្លឺ​» ។

​ពាក្យ​ប្រៀនប្រដៅ​នេះ គឺ​សំដៅ​ឲ្យ​កូន​ៗ​ចេះ​ដឹងគុណ​ឪពុក​ម្តាយ ដែល​បាន​បង្កើត​រូប​កូន ខ្វល់​ពី​កូន​ៗ​គ្រប់ពេល ដឹកនាំ និង​ហ៊ា​ម​ប្រាម​បុត្រ​កុំ​ឲ្យ​ប្រព្រឹត្ត​អំពើអាក្រក់ ឲ្យ​បុត្រ​សិក្សា​រៀនសូត្រ រៀបចំ​ទុកដាក់​បុត្រ​ឲ្យ​មានគូស្រករ រហូត​ចែកទ្រព្យ​សម្បត្តិ​ឲ្យ​បុត្រ​គ្រប់​រូប ។

គុណមាតា​បី​តា គឺ​មិន​អាច​កាត់ថ្លៃ​បាន​នោះ​ទេ ព្រោះ​សូ​ម្បី​តែ​កូន​ៗ​ត្រូវ​បាន​រៀបចំ​ឲ្យ​មានគ្រួសារ​រៀងខ្លួន ក៏​អ្នក​មានគុណ​នៅ​តែ​គិត​ថា កូន​ៗ​របស់​ខ្លួន​នៅ​តែ​ជា​ក្មេង ហើយ​មើលថែ​ទាំង​ចៅ​តូច ដោយ​គ្មាន​ការ​ត្អូញត្អែរ​បន្តិច​សោះឡើយ ។

ជាក់ស្តែង​នៅ​ក្នុង​វី​ដេ​អូ​ឃ្លី​ប​អប់រំ​មួយ​ដែល​មាន​រយៈពេល​ប្រមាណ​ជាង ១០ នាទី បាន​បង្ហាញ​ពី​ការ​លះបង់​របស់​អ្នក​ម្តាយ ដែល​មើលថែ​ចៅស្រី​តូច​ម្នាក់ ។ អ្នក​ម្តាយ​រូប​នេះ​ធ្វើ​កិច្ចការ​សព្វបែបយ៉ាង តាំងពី​បោក​គក់​សម្លៀក​បំពាក់​ឲ្យ​កូនប្រុស ហើយ​សូ​ម្បី​តែ​កូនស្រី​មាត់ធំមាត់តូច​ដាក់ ក៏​មិន​ដែល​យក​​មក​ទុក​ក្នុង​ចិត្ត តែ​អ្នក​ម្តាយ​រូប​នេះ​នៅ​តែ​សប្បាយ​រីករាយ ចាំ​មើលផ្លូវ​កូន​ៗ​មក​ជូ​ប​ជុំ​ទទួលទាន​អាហារ​ជាមួយ​គ្នា ។

​បើ​អ្នកជា​ម្តាយ​គេ​ម្នាក់ តើ​អ្នក​នឹង​មាន​អារម្មណ៍​យ៉ាងណា នៅ​ពេល​អ្នក​ត្រូវ​បានកូន​ស្រី​សំណព្វចិត្ត​ស្តីបន្ទោស​ថា មិន​បាន​មើលថែ ចៅស្រី​ដ៏​រ​ពើ​ស បណ្តាល​ឲ្យ​ចៅស្រី​នោះ​មាន​របួស​បន្តិចបន្តួច?

​នៅ​ក្នុង​ពុទ្ធដីកា​របស់​ព្រះពុទ្ធ ទ្រង់​បាន​សម្តែង​ថា «​កតញ្ញូ គត​វេទី​» ដែល​មាន​សេចក្តី​ថា «ការ​ដឹងគុណ និង​តបគុណ​»​។ ត្រង់​ន័យ​នេះ​បុត្រាបុត្រី ត្រូវ​បំពេញ​តួនាទី​ជូន​អ្នក​មាន​គុណ​​ឲ្យ​អស់ពី​ចិត្ត ដូច​អ្វី​ដែល​មាតា​បី​តា បាន​ទំនុកបំរុង​លោក​អ្នក ដូច្នេះ​បុត្រ​ទាំងឡាយ​ត្រូវ​ចិញ្ចឹម​មាតា​បី​តា មិន​ឲ្យ​លោក​ទាំង​ទ្វេរ​ស្រក់​ទឹកភ្នែក ។

​តាម​រយៈ​វី​ដេ​អូ​ឃ្លី​ប ដដែល​បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​កូនប្រុស និង​កូនស្រី​ដែល​តែងតែ​និយាយ​ថា ស្រលាញ់ គោរព​អ្នក​មានគុណ តែ​ម្នាក់​ៗ​ហាក់​រវល់​តែ​នឹង​ការងារ​រៀង​ៗ​ខ្លួន ដោយ​មិន​បានដឹង​ថា អ្នក​មានគុណ​កំពុង​មាន​បញ្ហា​សុខភាព​នោះ​ឡើយ ហើយ​ពួក​គេ​ក៏​មិន​បាន​ត្រៀមខ្លួន​រួចរាល់​សម្រាប់​ការ​ចំណាយ​ចំ​បាច់​ណាមួយ​សម្រាប់​ម្តាយ​របស់​ខ្លួន​នោះ​ទេ ។

នៅ​ពេល​អ្នក​ត្រឡប់​ពី​ធ្វើការ​មក​ដល់​ផ្ទះ ស្រាប់តែ​ឃើញ​អ្នក​មានគុណ​សន្លប់​បាត់​មាត់ តើ​អ្នក​ត្រូវធ្វើ​យ៉ាងណា? នៅ​ពេល​អ្នក​មានគុណ​ត្រូវការ​សង្គ្រោះ​បន្ទាន់ តើ​អ្នក​គិត​យ៉ាង​ណា? ការ​ចំណាយ​ដ៏​ច្រើន សម្រាប់​វះកាត់​អ្នក​មានគុណ តើ​អ្នក​គិត​យ៉ាងណា ?

​ប្រាកដ​ណាស់​! កុំ​ភ្លេច​មើលថែ​មនុស្ស ដែល​តែងតែ​មើលថែ​អ្នក​។

ចង់​ដឹង​កាន់តែ​ច្បាស់​ថា តើ​ក្នុង​នាម​ជា​កូន តើ​លោក​អ្នក​គួរ​ធ្វើ​អ្វី​តបស្នង​ដល់​លោក​អ្នក​មាន​គុណ សម្រាប់​ការ​ខិតខំ និង​ពលិកម្ម​របស់​មាតា​បី​តា​កន្លង​មក​នោះ ដូច្នេះ​សូម​រង់ចាំ​តាមដាន​វី​ដេ​អូ​ខ្លី​​ដែល​នឹង​ចេញ​ផ្សាយ​ក្នុង​ពេល​ឆាប់​ៗ​នេះ​លើ​ផេក​សារ​ព័ត៌​មាន​កោះ​សន្តិ​ភាព ៕ ដោយ​សហ​ការ

ក្តីសង្ឃឹម – HOPE

ពេលខ្លះជាគ្រូពេទ្យ ពេលខ្លះជាចុងភៅ ពេលខ្លះជាអ្នកបោកអ៊ុត តែបុគ្គលម្នាក់នោះមិនដែលទាមទារអ្វីពីយើងមកវិញ ក្រៅពីពេលវេលា និងការស្រលាញ់។ទស្សនាភាពយន្តខ្លី “ក្តីសង្ឃឹម” ហើយចែករំលែកការយល់ឃើញរបស់អ្នក។

បាន​បង្ហោះ​ដោយ Koh Santepheap TV នៅ ថ្ងៃ​ច័ន្ទ 22 តុលា 2018

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ