របៀបក្នុងការសិតសក់មិនឲ្យជ្រុះ ដូចខាងក្រោម ៖
1.ក្រាស់សិតសក់របស់អ្នកគួរតែជ្រើសរើសឲ្យបានល្អ ដោយអ្នកមិនគួរប្រើក្រាស់ដែលមានស្និតតូច ហើយស្រួចមកសិតសក់ទេ ព្រោះវាអាចធ្វើឲ្យសក់អ្នកជ្រុះច្រើន ។ ដូចនេះអ្នកគួរតែទិញក្រាស់ដែលមានស្និតធំមកសិត ហើយមានប្រហោងទូលាយ មិនញឹក ទើបសក់អ្នកមិនងាយជ្រុះ ។
2.អ្នកគួរតែសិតសក់ចំនួន២ដងក្នុងមួយថ្ងៃ(ព្រឹក និងយប់) ព្រោះការសិតនេះដើម្បីការពារមិនឲ្យសក់អ្នកងាយឡើងអង្កែរ ឬជ្រុះជាដើម។ ដូចនេះអ្នកគួរតែមានទម្លាប់សិតសក់២ដង ឬច្រើនជាងពីរដងក្នុងមួយថ្ងៃ ទើបសក់អ្នកមិនជ្រុះខ្លាំង ។
3.ចុងក្រោយ អ្នកគួរតែផ្លាស់ប្តូរទីកន្លែងនៃការសិតសក់របស់អ្នក ដោយសិតឲ្យបានគ្រប់ជ្រុងជ្រោយលើក្បាលអ្នក ទើបអាចការពារមិនឲ្យសរសៃសក់អ្នកឆាប់ជ្រុះខ្លាំង ។
ដូចនេះអ្នកអាចប្រើវិធី៣ខាងលើនេះដើម្បីសិតសក់ ទើបអ្នកមិនជ្រុះសក់អស់ពីក្បាល (ប្រភពពី៖ Health.com.kh) ៕
ចែករំលែកព័តមាននេះ