ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចាំ​មើល​ម្តងនេះ​វិញ​មើល៎​ម៉េច​ដែរ​ដល់​ធ្វើ​ចឹ​ង​ហើយ​!

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បឹង​សំរោង​ជា​បឹង​ធម្មជាតិ ស្ថិត​នៅ​ក្នុង​សង្កាត់​ព្រែក​ព្នៅ និង​សង្កាត់​សំរោង​ខណ្ឌ​ព្រែក​ព្នៅ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ដែល​ភាគច្រើន​ជា​អ្នកមាន​អំណាច និង​មាន​លុយ​បាន​នាំ​គ្នា​រំលោក​យក ត្រូវ​បាន​សាលា​រាជធានី​ភ្នំពេញ​បង្កើត​គណៈកម្មការ​ចុះ​ទៅ​វាស់វែង​កំណត់​ផ្ទៃ​បឹង និង​បោះបង្គោល​កំណត់​ព្រំ​ដី​បឹង​ទៅ​តាម​អនុ​ក្រិ​ត្យ​របស់​រាជរដ្ឋាភិបាល​រួចរាល់​ហើយ ។ ដំណើរ​កាល​បាន​បញ្ចប់​នៅ​ថ្ងៃ​ទី​១៩…

រាជធានី​ភ្នំពេញ ៖ បឹង​សំរោង​ជា​បឹង​ធម្មជាតិ ស្ថិត​នៅ​ក្នុង​សង្កាត់​ព្រែក​ព្នៅ និង​សង្កាត់​សំរោង​ខណ្ឌ​ព្រែក​ព្នៅ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ដែល​ភាគច្រើន​ជា​អ្នកមាន​អំណាច និង​មាន​លុយ​បាន​នាំ​គ្នា​រំលោក​យក ត្រូវ​បាន​សាលា​រាជធានី​ភ្នំពេញ​បង្កើត​គណៈកម្មការ​ចុះ​ទៅ​វាស់វែង​កំណត់​ផ្ទៃ​បឹង និង​បោះបង្គោល​កំណត់​ព្រំ​ដី​បឹង​ទៅ​តាម​អនុ​ក្រិ​ត្យ​របស់​រាជរដ្ឋាភិបាល​រួចរាល់​ហើយ ។

ដំណើរ​កាល​បាន​បញ្ចប់​នៅ​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០១៨ ក្រោម​ការ​ដឹកនាំ​ដោយ​លោក​ស៊ឹ​ម សុ​ផង់ នាយក​រដ្ឋបាល​ខណ្ឌ​ព្រែក​ព្នៅ ។ អ្វី​ដែល​មានការ​ចាប់អារម្មណ៍​នៅ​ក្នុង​ដំណើរការ​បោះបង្គោល​គណៈកម្មការ​មានការ​លំបាក​ដោយ​មាន​អ្នកមាន​អំណាច​មួយ​ចំនួន​ដែល​បាន​ទន្ទ្រាន​កាន់កាប់​ផ្ទៃ​បឹង​មិន​បាន​សហ​ការណ៍ និង​បាន​រា​រ៉ាំ​ង​ដូច​ជា នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែតុលា​នេះ ត្រូវ​បាន​លោក​ឈឹ​ម សា​រ៉េ​ត ថ្នាក់​ប្រធាន​នាយកដ្ឋាន​មួយ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិ​រញ្ញា​វត្ថុ​បាន​ចាក់សោ​ទ្វាររបង​មិន​អនុញ្ញាតិ​ឲ្យ​មន្ត្រី​ជំនាញ​ចូល​ទៅ​បោះបង្គោល​ឡើយ ។

តាម​លោក​ស៊ឹ​ម សុ​ផង់ បាន​ឲ្យ​ដឹង​ថា សាលា​រាជធានី​ភ្នំពេញ​បាន​បង្កើត​គណៈកម្មការ​ចម្រុះ រួម​មាន​មន្ទីរ​ធនធានទឹក​រាជធានី​ភ្នំពេញ​មន្ទីរ​រៀបចំ​ដែនដី​នគរ​រូប​នី​យ៍​កម្ម និង​សំណង់​រាជធានី​ភ្នំពេញ រដ្ឋបាល​ខណ្ឌ​ព្រែក​ព្នៅ​សង្កាត់ និង​កងកម្លាំង​សមត្ថកិច្ច ដើម្បី​ចុះ​វាសវែង​បោះបង្គោល​កំណត់​ព្រំ​ដី​បឹង​សំរោង ទំហំ​៣៣៦​ហិ​កតា​តាម​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល ។

លោកនាយក​រដ្ឋបាល​បាន​ឲ្យ​ដឹង​ទៀត​ថា គណៈកម្មការ​ចម្រុះ​បាន​ទទួល​ផែនការ​ចុះ​វាស់វែង និង​បោះបង្គោល​កំណត់​ព្រំ​បឹង​សំរោង​នោះ​តាំងពី​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០១៨ ដោយ​បង្គោល​ចំនួន​៤៨​បង្គោល ហើយ​មក​ដល់​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០១៨ គណៈកម្មការ​បោះ​បង្គ​ល​បាន​បញ្ចប់​ហើយ ។ នៅ​ក្នុង​ការ​បោះបង្គោល​កំណត់​ព្រំ​បឹង​តាម​អនុក្រឹត្យ​នេះ​គណៈកម្មការ​មានការ​លំបាក់ និង​មានការ​យឺតយ៉ាវ ដោយសា​តែ​ផ្ទៃ​បឹង​មួយ​ចំនួន​ត្រូវ​បាន​គេ​ទន្ទ្រាន​កាន់កាប់ ហើយ​នៅ​ពេល​ដែល​គណៈកម្មការ​ចុះ​ទៅ​វាស់វែង​ក៏​ត្រូវ​បាន​រារាំង​ផង​ដែរ ។

គួរ​បញ្ជាក់​ថា បឹង​សំរោង ជា​បឹង​មួយ​មាន​វិសាលភាព ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ពីមុខ​ស្ថិត​នៅ​ក្នុង​ឃុំ​សំរោង និង​ឃុំ​ព្រែក​ព្នៅ ស្រុក​ពញាឮ ខេត្តកណ្តាល ក្រោយមក​ត្រូវ​បាន​កាត់​ចូល​ក្នុង​ដែនដី​រដ្ឋបាល​ខណ្ឌ​ព្រែក​ព្នៅ​រាជធានី​ភ្នំពេញ ។ បឹង​នេះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​នាំ​គ្នា​ទន្ទ្រាន​កាន់កាប់ ដោយ​បោះបង្គោល និង​លក់​ត​ៗ​គ្នា​ខ្លះ​ទៀត​បាន​វាយ​ទី​យក​ធ្វើ​ជា​ស្រះ​ចិញ្ចឹម​ត្រី និង​ចាក់​ដី​លក់​រំលោភ​យក​ធ្វើ​ជា​កម្មសិទ្ធិ ។

ទន្ទឹម​នោះ​នៅ​ឆ្នាំ​២០០៨ រាជរដ្ឋាភិបាល​ក៏​បាន​ចេញ​អនុក្រឹត្យ​កំណត់​ផ្ទៃ​បឹង សរុប​ចំនួន​៣៣៦​ហិត​តា ដើម្បី​ការពារ​ជា​ទ្រព្យសម្បត្តិ​សាធារណៈ ខណៈ​ពេល​ផ្ទៃ​បឹង​មួយ​ចំនួន​ត្រូវ​បាន​រំលោភ​កាន់កាប់​យក​ស្ទើរ​អស់​ទៅ​ហើយ​នោះ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ