ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​ចាំ​គាត់​ទេ​! ឮ​ថា​គាត់​ត្រៀម​មក​ស្រុក​ខ្មែរ​ជា​ថ្មី​ហើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អតីត​តារា​សម្តែង​នា​ទស្ស​វត្ស​ន៍​ឆ្នាំ​៩០ លោក យស បូ​វណ្ណៈ គ្រោង​នឹង​វិល​មក​ថតកុន​នៅ​ស្រុក​ខ្មែរ​ជា​ថ្មី បន្ទាប់​ពី​លោក​បាន​ឃ្លាតឆ្ងាយ​ពី​អាជីព​មួយ​នេះ ហើយ​បាន​ផ្ញើ​ជីវិត​នៅ​លើ​ទឹកដី​ប្រទេស​ទី​២​អស់​ជា​ច្រើន​ឆ្នាំ​មកនេះ​។ បើ​មិន​មានការ​ប្រែប្រួល​ទេ​នោះ…

រាជធានី​ភ្នំពេញ ៖ អតីត​តារា​សម្តែង​នា​ទស្ស​វត្ស​ន៍​ឆ្នាំ​៩០ លោក យស បូ​វណ្ណៈ គ្រោង​នឹង​វិល​មក​ថតកុន​នៅ​ស្រុក​ខ្មែរ​ជា​ថ្មី បន្ទាប់​ពី​លោក​បាន​ឃ្លាតឆ្ងាយ​ពី​អាជីព​មួយ​នេះ ហើយ​បាន​ផ្ញើ​ជីវិត​នៅ​លើ​ទឹកដី​ប្រទេស​ទី​២​អស់​ជា​ច្រើន​ឆ្នាំ​មកនេះ​។ បើ​មិន​មានការ​ប្រែប្រួល​ទេ​នោះ លោក យស បូ​វណ្ណៈ និង​ធ្វើ​ដំណើរ​ពី​សហរដ្ឋអាមេរិក​មក​កាន់​ប្រទេស​កម្ពុជា នៅ​ក្នុង​អំឡុង​ដើមខែ​ធ្នូ​ខាង​មុខ​នេះ តប​ការ​អញ្ជើញ​ឲ្យ​ថត​ខ្សែភាពយន្ត​ពី​ម្ចាស់​ផលិត​កម្ម​មួយ​នៅ​ក្នុងស្រុក​។

អ្នកស្រី លី ស៊ី​ថា​រី ភរិយា​របស់​លោក យស បូ​វណ្ណៈ បាន​អះអាង​ប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​ថា លោក យស បូ​វណ្ណៈ គ្រោង​នឹង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​កម្ពុជា​ក្នុង​អំឡុង​​ខែធ្នូ​ខាង​មុខ​នេះ ដើម្បី​ថត​ខ្សែភាពយន្ត​ខ្នាត​ធំ​មួយ​របស់​ផលិតកម្ម​មហាហង្ស​។
អ្នកស្រី​បញ្ជាក់​ថា ចៅ​កែ​ផលិតកម្ម​បាន​ធ្វើ​ដំណើរ​មក​ជួប​រូប​លោក​នៅ​សហរដ្ឋអាមេរិក​កាលពី​ពេល​ថ្មី​ៗ​នេះ ហើយ​បាន​ស្នើ​ឲ្យ​លោក​ចូលរួម​សម្តែង​ភាពយន្ត​ជា​ថ្មី ដើម្បី​ឆ្លើយ​តប​ពី​សំណាក់​ទស្សនិកជន​ចង់​ឃើញ​វត្តមាន​សម្តែង​របស់​លោក​។ ឆ

លើយ​តប​ទៅ​នឹង​បញ្ហា​នេះ​លោក យស បូ​វណ្ណៈ ក៏​សម្រេច​នឹង​ចូលរួម​ថត​ខ្សែភាពយន្ត​នេះ​តាម​ការ​ស្នើ​សុំ ព្រោះ​ការ​ថត​នេះ​មាន​រយៈពេល​ខ្លី និង​មិន​ប៉ះពាល់​ការងារ​របស់​លោក​នៅ​អា​មេ​រិ​ក​នោះ​ឡើយ​។

បើ​តាម​អ្នកស្រី លី ស៊ី​ថា​រី បន្ត​ថា ការ​ដែល​លោក យស បូ​វណ្ណៈ សម្រេច​ទទួលយក​ការ​ថត​​នោះ គឺ​លោក​បាន​គិត​ជា​យូរ ព្រោះ​កន្លង​មក​មាន​បណ្តាល​ផលិតកម្ម​នានា​ជា​ច្រើន​ក៏​មាន​បំណង​ហៅ​លោក​ឲ្យ​ចូល​រួស​ម្តែ​ង​ផង​ដែរ តែ​លោក​មិន​ទទួលយក​ដោយសារ​ការ​ថត​នោះ​មាន​រយៈពេល​យូរ ខ្លាច​ប៉ះពាល់​ការងារ​នៅ​ទី​នេះ ប៉ុន្តែ​សម្រាប់​ការ​ថត​ឲ្យ​មហា​ហង្ស​នា​ពេល​នេះ​គឺ​មាន​រយៈពេល​ដែល​២​ស​ប្តា​ហ៍​ប៉ុណ្ណោះ​។

លោកស្រី លី ស៊ី​ថា​រី បន្ត​ទៀត​ថា ឈរ​លើ​មូលហេតុ​នេះ​បានជា​លោក​សម្រេចចិត្ត​ទទួល​ការ​ថត ម្យ៉ាង​លោក​ក៏​មាន​បំណង​ចង់​ចូលរួម​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ភាពយន្ត​នេះ​ជា​ថ្មី​ឡើង​វិញ​ផង​ដែរ បើ​ទោះបីជា​ពេល​នេះ​លោក​មាន​វ័យ​កាន់តែ​ជ្រេរ​បន្តិច​ក៏​ដោយ​។

អតីត​តារាភាពយន្ត​លោក យស បូ​វណ្ណៈ កន្លង​មក​ធ្លាប់​បង្ហាញ​អារម្មណ៍​ចង់​វិល​មក​ចូល​រួម​សម្តែង​ភាព​ជា​ថ្មី​នេះ​ដែរ បើ​ទោះបីជា​ពេល​នេះ​លោក​កំពុង​សាង​ជីវិត​គ្រួសារ​នៅ​លើ​ទឹកដី​អា​មេ​រិ​ក​ក៏​ដោយ ។ ថ្វី​ដ្បិតតែ​មិន​ទាន់​មានឱកាស​ដូច​តារា​សម្តែង​រួម​ជំនាន់​អ្នក​នាង អម្ពរ ទេវី ដែល​បាន​វិល​មក​ចូលរួម​សម្តែង​ជា​ថ្មី​ឡើង​ក៏​ដោយ ប៉ុន្តែ​លោក​យស បូ​វណ្ណៈ ហាក់​មិន​ទៅ​ណា​ឆ្ងាយ​ពី​វិស័យ​សិល្បៈ​ដែរ រស់នៅ​លើ​ទឹកដី​អា​មេ​រិ​ក​នោះ​ទេ ។

តាម​រយៈ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន លោក យស បូ​វណ្ណៈ តែងតែ​បង្ហោះ​ពី​សកម្មភាព​នៃ​ការ​ច្រៀង​រាំ សម្តែង​ជា​បន្តបន្ទាប់​ស្ទើរ​មិន​ដាច់​សូរ​ជាមួយនឹង​អ្នកសិល្បៈ​ចាស់​ៗ​មួយ​ចំនួន​ទៀត ដូច​ជា​អ្នក​នាង អ៊ុំ សុវណ្ណ​នី លោក​សុវណ្ណ មុន្នី ជាដើម ។ លោក យស បូ​វណ្ណៈ ធ្លាប់​អះអាង​ថា លោក​មាន​បំណង​ចូល​សម្តែង​ភាពយន្ត​ជា​ថ្មី​ឡើង​វិញ បើ​ទោះបីជា​ការ​សម្តែង​​នោះ​អាច​ត្រឹម​ជា​តួ​ឪពុក​ក៏​ដោយ ។

ក្នុង​នាម​ជា​អ​តី​តារាភាពយន្ត​ខ្មែរ​ដែល​ទទួល​បាន​កិត្តិនាម និង​មានការ​គាំទ្រ​ពី​មហាជន​លោក​យស បូ​វណ្ណៈ នៅ​តែ​មាន​បំណង​ចូលរួម​ថតកុន​ជា​ថ្មី ។ ប្រសិនបើ​ទៅ​ថ្ងៃ​ខាង​មុខ​មានការ​ស្នើ​សុំ​ពី​ម្ចាស់​ផលិតកម្ម​ណាមួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា គឺ​លោក​នឹង​ត្រៀមខ្លួន​ស្វាគមន៍​ចំពោះ​ការ​វិល​ចូលរួម​សម្តែង​ជា​ថ្មី​ឡើង​វិញ បើ​ទោះបី​ត្រូវ​សម្តែង​ជា​តួអង្គ​បែប​ចាស់ទុំ​ក៏​ដោយ​។

លោក​យស បូ​វណ្ណៈ បាន​ថ្លែង​ការ​កោតសរសើរ​ចំពោះ​ការ​រីក​ចម្រើន​ជា​បន្តបន្ទាប់​នៃ​សិល្បៈ​​ភាពយន្ត​ខ្មែរ ហើយ​បាន​ជំរុញ​ចិត្ត​ឲ្យ​លោក​មាន​បំណង​វិល​មក​ចូលរួម​សម្តែង​ជា​ថ្មី​ឡើង​វិញ ប្រសិនបើ​មានឱកាស​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ