ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តាយ​ស្ទើរ​ស្ទះ​ទ្រូង កូន​អាយុ​ទើប​១៨​ខែ​ម្នាក់​ស្លា.ប់ ក្រោយ​ពេល​…

5 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ ក្រោយ​ពេល​ម្តាយ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​ក្មេង​ប្រុស​ម្នាក់​រស់នៅ​ភូមិស្រ​យ៉ង់​ជើង ឃុំ​ស្រ​យ៉ង់ ស្រុក​គូលែន ខេត្តព្រះវិហារ​បាន​ស្លាប់​បាត់​ទៅ​ហើយ​ម្តាយ​បាន​អះអាង​ថា មុន​កើតហេតុ​កូនប្រុស​របស់​គាត់​ដែល​មាន​អាយុ​ទើបតែ​១៨​ខែ​នេះ​បាន​បរិភោគ​នំ​កញ្ចប់​ប្រភេទ​ខុ​ក​គី​ក្រេ​មសុ​គូ​ឡា​អស់​៤​កញ្ចប់ និង​ទឹកក្រូច​ដប​ជ័រ​១​ដប កាលពី​រសៀល​ថ្ងៃ​ទី​១៨ ខែតុលា…

ខេត្តព្រះវិហារ ៖ ក្រោយ​ពេល​ម្តាយ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​ក្មេង​ប្រុស​ម្នាក់​រស់នៅ​ភូមិស្រ​យ៉ង់​ជើង ឃុំ​ស្រ​យ៉ង់ ស្រុក​គូលែន ខេត្តព្រះវិហារ​បាន​ស្លាប់​បាត់​ទៅ​ហើយ​ម្តាយ​បាន​អះអាង​ថា មុន​កើតហេតុ​កូនប្រុស​របស់​គាត់​ដែល​មាន​អាយុ​ទើបតែ​១៨​ខែ​នេះ​បាន​បរិភោគ​នំ​កញ្ចប់​ប្រភេទ​ខុ​ក​គី​ក្រេ​មសុ​គូ​ឡា​អស់​៤​កញ្ចប់ និង​ទឹកក្រូច​ដប​ជ័រ​១​ដប កាលពី​រសៀល​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០១៨​កន្លង​ទៅ​នេះ​។

បើ​យោង​តាម​ការ​ឲ្យ​ដឹង​ពី​ម្តាយ​ក្មេង​ប្រុស​រង​គ្រោះ​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​បាន​រៀបរាប់​ថា មុន​នឹង​ឈាន​ដល់​ការ​កើតហេតុ បណ្តាល​ឲ្យ​កូន​របស់​គាត់​ឈ្មោះ ហៃ វ៉ា​ន់​ឆាយ អាយុ​១៨​ខែ​ស្លាប់​នោះ មុន​ដំបូង​រូប​គាត់​ជា​ម្តាយ​បាន​ទិញ​នំ​ពី​ផ្សារ​យក​មក​ឲ្យ​កូន​របស់​គាត់​បរិភោគ​អស់​នំ​ខុ​ក​គី ក្រេ​មសុ​គូ​ឡា​៤​កញ្ចប់ និង​ទឹកក្រូច​ដប​ជ័រ​ដែល​មានឈ្មោះ សា​ណាំ​ភឹង អស់​១​ដប ក្រោយ​ពេល​បរិភោគ​រួច​កូន​របស់​គាត់​បាន​រត់​លេង​ធម្មតា​រហូត​ដល់​៣០​នាទី​ក្រោយមក កូនប្រុស​របស់​គាត់​ចាប់ផ្តើម​បញ្ចេញ​អាកា​រៈ​បែកពពុះមាត់​ទន់​ខ្លួន​តែ​ម្តង ដោយ​មិនដឹង​មូលហេតុ ។

ម្តាយ​ក្មេង​រង​គ្រោះ​បាន​បន្ត​ថា ក្រោយ​ឃើញ​អាកា​រៈ​បែប​នេះ​រូប​គាត់​ក៏​បាន​ប្រញាប់​នាំ​កូន​ទៅ​កាន់​មណ្ឌល​សុខភាព​កោះកែរ ឋិត​ក្នុង​ឃុំ​ស្រ​យ៉ង់ ស្រុក​គូលែន​ភ្លាម ដើម្បី​ធ្វើការ​សង្គ្រោះ​តែ​ជា​អកុសល​កូន​របស់​គាត់​បាន​បាត់បង់​ជីវិត​ទៅ​ហើយ ។

ទាក់ទិន​នឹង​ករណី​នេះ​លោក​ឧត្តមសេនីយ៍ត្រី ឆ​យ បូ​រិ​ន នាយ​សេនាធិការដ្ឋាន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ​ក៏​បាន​ឲ្យ​ដឹង​ថា មក​ដល់​ពេល​នេះ​សមត្ថកិច្ច​មិន​ទាន់​អាច​សន្និដ្ឋាន​បាន​ថា ការ​ស្លាប់​របស់​ក្មេង​ប្រុស​រង​គ្រោះ​ខាងលើ​នេះ​បណ្តាល​មក​ពី​ពុល​នំ​ឲ្យ​ប្រាកដ​១០០%​នោះ​ទេ ដោយសារ​តែ​មិន​ទាន់​បាន​ធ្វើ​កោសល្យ​វិ​ច្ច័​យ​ទៅ​លើ​នំ និង​ទឹកក្រូច​នៅឡើយ​ទេ​ដោយ​លោក​បញ្ជាក់​ថា សមត្ថកិច្ច​បាន​ប្រមូល​នំ និង​ទឹកក្រូច​ដែល​នៅ​សល់​នោះ​រក្សា​ទុក​ឲ្យ​ជំនាញ​កាំកុងត្រូល​សម្រាប់​ធ្វើ​កោសល្យ​វិ​ច្ច័​យ​ឲ្យ​បាន​ច្បាស់លាស់ ។ មក​ដល់​ពេល​នេះ​សព​ក្មេង​ប្រុស​រង​គ្រោះ​អាណាព្យាបាល​បាន​យក​មក​ធ្វើបុណ្យ​នៅ​លំនៅ​ឋាន កើតហេតុ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ