ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេល​៩​ខែ​នេះ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ព្រះ​វិហារ​ថយ​ចុះ តែ​ចំនួន​អ្នក​ស្លា.ប់​កើនឡើង

5 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ យោង​តាម​របាយការណ៍​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ ក្នុង​រយៈពេល​៩​ខែ​ឆ្នាំ​២០១៨ នេះ​បាន​បង្ហាញ​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ខេត្តព្រះវិហារ​មានការ​ថយ​ចុះ​១១​ករណី បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៧​កន្លង​ទៅ តែ​អ្វី​ដែល​គួរ​ឲ្យ​កត់ សម្គាល់​នោះ ចំនួន​អ្នក​ស្លាប់​ដោយសារ​គ្រោះថ្នាក់​នេះ​មានការ​កើនឡើង​ទៅ​វិញ…

ខេត្តព្រះវិហារ ៖ យោង​តាម​របាយការណ៍​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ ក្នុង​រយៈពេល​៩​ខែ​ឆ្នាំ​២០១៨ នេះ​បាន​បង្ហាញ​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ខេត្តព្រះវិហារ​មានការ​ថយ​ចុះ​១១​ករណី បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៧​កន្លង​ទៅ តែ​អ្វី​ដែល​គួរ​ឲ្យ​កត់ សម្គាល់​នោះ ចំនួន​អ្នក​ស្លាប់​ដោយសារ​គ្រោះថ្នាក់​នេះ​មានការ​កើនឡើង​ទៅ​វិញ ។

ស្រប​ពេល​ជាមួយ​គ្នា​នេះ ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ បាន​ពង្រឹង​ការ​ផាកពិន័យ​តាម​ផ្លូវច្បាប់​ដោយ​គ្មាន​ការ​លើកលែង​ឡើយ ចំពោះ​បុគ្គល​ដែល​នៅ​តែ​មិន​រាងចាល​បំពាន​ច្បាប់​ចរាចរណ៍​ផ្លូវគោក នៅ​តាម​គោលដៅ​សំខាន់​ៗ​ចំនួន​៣​ក្នុង​ខេត្តព្រះវិហារ ។

ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​លោក​វរសេនីយ៍ឯក ស៊ី សុគន្ធរ​ដ្ឋា នាយការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ បាន​ឲ្យ​ដឹង​ថា គោលដៅ​សំខាន់​ៗ​ដែល​មន្ត្រី​នគរបាល​ចរាចរណ៍​អនុវត្ត មាន​៣​ទីតាំង​សំខាន់​ៗ ក្នុង​នោះ ទី​១-​នៅ​ភូមិ​ហ្ម​សែត សង្កាត់​ប៉ា​លហាល ក្រុង​ព្រះ​វិហារ ផ្លូវជាតិ​លេខ​៦២ ទី​២-​នៅ​ភូមិ​មហាផល ឃុំ​ឈានមុខ ស្រុក​ត្បែងមានជ័យ ផ្លូវជាតិ​លេខ​៦២ និង​ទី​៣-​ភូមិ​ពោធិ៍​ខឿន ឃុំ​ពោធិ៍ ស្រុក​ត្បែងមានជ័យ ផ្លូវជាតិ​លេខ​៩ ដែល​ជាទី​តាំង​ដែល​ចរាចរណ៍​មមាញឹក​ជាងគេ ។

លោក​បន្ត​ថា ដោយសារ​តែ​បច្ចុប្បន្ន​នេះ​នៅ​ខេត្តព្រះវិហារ ករណី​គ្រោះថ្នាក់​ចរាចរណ៍​មានការ​ថយ​ចុះ​បន្តិច​មែន តែ​ករណី​នេះ នៅ​តែ​កើត​មាន​ជា​ហូរហែរ ដោយសារ​តែ​ការ​ធ្វេសប្រហែស​របស់​អ្នកបើកបរ មិន​គោរព​ច្បាប់​ចរាចរណ៍ បើកបរ​យានយន្ត​មិន​បាន​ពាក់​ខ្សែ ក្រ​វ៉ា​ត់ ជិះ​ម៉ូតូ​មិន​ពាក់មួក​សុវត្ថិភាព បើកបរ​លើស​ល្បឿន​កំណត់ ភាគច្រើន​ករណី​នេះ​កើតឡើង​ដោយសារ​ស្ថានភាព​ស្រវឹង​ពេល​បើកបរ​ជាដើម ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ