ថ្មីចែសទៀត… ជួយជីវិត​​គាត់សឹងតែ​មិន​​ទាន់​


តាម​ប្រភព​ពី​ Oddity Central ឱ្យ​ដឹង​ថា បុរស​ជនជាតិ​ឥណ្ឌា​ម្នាក់ ត្រូវ​​​ប៉ូ​លិស​ជួយ​យក​ចេញពី​ក្នុង​ផ្នូរ​​ រួច​ផុត​ពី​សេចក្តីស្លាប់ ក្រោយ​គាត់​​សម្រេចចិត្ត​កប់​ខ្លួនឯង​អស់​រយៈពេល​៨​ម៉ោង ដោយ​ជឿ​ថា ​នឹង​ក្លាយទៅជា​ព្រះ​ ។

Deeraj Kharol ដែល​តែងតែ​រស់នៅ​ក្នុង​ប្រាសាទ​មួយ​ ក្នុងភូមិ Karocho ka Kheda ស្រុក Rajasthan អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ បាន​ប្រកាស​កាលពី​ស​ប្តា​ហ៍​មុន​ ពី​គម្រោង​កប់​ខ្លួនឯង​ទៅ​ក្នុង​ផ្នូរ​ទាំង​​រស់ ដើម្បី​លាងបាប ហើយនឹង​បាន​​ក្លាយទៅជា​ព្រះ​ ក្នុង​រយៈពេល​៣​ថ្ងៃក្រោយ​ ។

ដោយ​មិន​ពន្យល់​ប្រាប់​ពី​ផល​អាក្រក់​នៃ​ការ​ធ្វើ​បែប​នេះ អ្នក​ភូមិ​បែរជា​ជួយ​ជម្រុញ Kharol ធ្វើ​បែប​នេះ​ ទៅ​វិញ​ ។ ពួក​គេ​បាន​ជីក​ផ្នូរ​មួយ​សម្រាប់​គាត់​នៅ​ក្បែរ​ប្រាសាទ​ដែល​គាត់​កំពុង​រស់នៅ​ ។ នៅ​ថ្ងៃ​ពុធ​កន្លង​មកនេះ ពិធី​កប់​ទាំង​រស់​ ក៏​បាន​ចាប់ផ្តើម​ ។

ក្រុម​អ្នក​ភូមិ​បាន​ជួយ​កប់ Kharol តាមតែ​ពាក្យ​បញ្ជា​ ។ អ្នក​ភូមិ​មក​ពី​ជិត​ៗ​នេះ ក៏​បាន​មក​ប្រមូលផ្តុំ​គ្នា​ធ្វើ​ពិធី​នេះ​ឡើង​ ។ ពួក​គេ​បាន​យក​ថ្ម​និង​ភក់​មក​ទម្លាក់​កប់​ពីលើ Kharol ហើយ​បន់ស្រន់​ដោយ​ចាត់​ទុក​កន្លែង​នោះ គឺជា​ទី​សក្ការៈ​។ ដំ​ណឺង​នេះ​មិនយូរ​ប៉ុន្មាន ត្រុ​វ​បានដឹង​ដល់​ប៉ូ​លី​ស​។ ពួក​គេ​បាន​រូតរះ​ដំណើរ​មក​កាន់​ទីតាំង​ធ្វើ​ពិធី​ ។ ក្រុម​អ្នក​ភូមិ​ដំបូង​ឡើយ ឃាត់​មិន​ឲ្យ​ប៉ូ​លិស​​ចូល​ទេ​។ ប៉ូ​លិស​ក៏​បាន​ពន្យល់​ណែនាំ​ពួក​គេ​ពី​គ្រោះថ្នាក់​នៃ​ការ​ធ្វើ​បែប​នេះ​ ។

ចុង​ក្រោយ​ពួក​គេ​ក៏​អនុញ្ញាត​ឲ្យ​ប៉ូ​លិស​​ចូល​ទៅ ​។ ពេល​យក​ចេញ​មក​ពី​ផ្នូរ​ភ្លាម ក្រោយ​ការ​កប់​អស់​៨​ម៉ោង Kharol មិនដឹង​ខ្លួន​ឡើយ​ ។ គេ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​សង្គ្រោះ​រហូត​ដល់​ដឹងខ្លួន​ធម្មតា​វិញ​។ ពេល​ដឹងខ្លួន​មក Kharol ថា​ នេះ​មិនមែន​ជា​កំហុស​អ្នក​ភូមិ​ទេ ព្រោះ​វា​ជា​ការ​ពេញចិត្ត​នឹង​ធ្វើ​ដោយ​សាមីខ្លួន​ ។
ប៉ូ​លិស​នៅ​មិន​ទាន់​អាច​កំណត់​ទោស​ឱ្យ​​នរណា​ម្នាក់​បាន​ទេ ។

Facebook Google Twitter Email

Live

Sponsored News

០៤:៣៥ | ក្នុងស្រុក

អស្ចារ្យ​មែន ! «​ស្នៀតសក់» ​ខ្សែភាពយន្ត​ខ្នាត​តូច​​សម្តែង​ដោយ​តារាចម្រៀង​ ជី​ ដេ​វីត និង ទេព បូ​ព្រឹក្ស ចាក់​ផ្សាយ​​លើក​ដំបូង​នៅ​ថ្ងៃនេះទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង

១០:២៧ | ក្នុងស្រុក

លោក សុធា អរុណ ចាញ់​ការ​ប្ដឹងផ្ដល់​ថ្នាក់​សាលាឧទ្ធរណ៍​បន្ទាប់​ពី​ផ្តល់​ឯកសារ​ក្លែងក្លាយ ​ដើម្បី​ទទួល​បានការ​គ្រប់គ្រង​លើ​មណ្ឌលកុមារ​កំព្រា​ជា​ថ្មី​ម្ដងទៀត !

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ