ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រៀម​សើច​ជាមួយ​រឿង​កំប្លែង​លាយ​ខ្មោចលង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ អ្នក​ចូល​ចិត្ត​សើច ឬ​ចង់​បំបាត់​ភាព​ស្ត្រេ​ស មួហ្មង ភាពយន្ត​ថ្មី​មួយ​ត្រៀមខ្លួន​ធ្វើ​ឲ្យ​អ្នក​បាន​សើច​ក្អាកក្អាយ សប្បាយ​ក្នុង​អារម្មណ៍ ។ នោះ​គឺ​ភាពយន្ត​កំប្លែង​រឿង «​បន្តោង​ឆ្នាំងដី​»…

រាជធានី​ភ្នំពេញ​ ៖​ អ្នក​ចូល​ចិត្ត​សើច ឬ​ចង់​បំបាត់​ភាព​ស្ត្រេ​ស មួហ្មង ភាពយន្ត​ថ្មី​មួយ​ត្រៀមខ្លួន​ធ្វើ​ឲ្យ​អ្នក​បាន​សើច​ក្អាកក្អាយ សប្បាយ​ក្នុង​អារម្មណ៍ ។ នោះ​គឺ​ភាពយន្ត​កំប្លែង​រឿង «​បន្តោង​ឆ្នាំងដី​» ។

ផលិត​ឡើង​ក្រោម​ការ​សម្រិតសម្រាំង​ពី​កវី​ល្បីឈ្មោះ​សុខ ជំនោរ និង​នាយ​ពែ​ក​មី អស់​រយៈពេល​ជាង​១​ឆ្នាំ ជ្រក​ក្រោម​ផលិតកម្ម​«​សិល្បៈ​ខ្មែរ​ភាពយន្ត​» ច​ន ច័ន្ទ​ល​ក្ខិ​ណា ជា​ចាងហ្វាង និង​លោក​ហេង ឡុ​ង ជា​ប្រធាន​គ្រប់គ្រង​ការ​ផលិត ភាពយន្ត​រឿង​«​បន្តោង​ឆ្នាំងដី​» បាន​សម្ពោធ​ត្រៀម​ចាក់​ប​ញ្ជាំ​ង​ពី​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ តទៅ នៅ​គ្រប់​រោង​ភាពយន្ត​ក្នុង​រាជធានី​ភ្នំពេញ ក្រុងព្រះសីហនុ និង​ក្រុង​សៀមរាប ។

វណ្ណ​កម្ម​ដំបូង​របស់​ផលិតកម្ម «​សិល្បៈ​ខ្មែរ​ភាពយន្ត​» នេះ​ត្រូវ​អ្នកគ្រប់គ្រង​ការ​ផលិត និង​ជា​ប្រធាន​សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រចិត្ត​ជួយ​សង្គម លោក​ហេង ឡុ​ង លើក​ឡើង​ថា «​ជា​ខ្សែភាពយន្ត​ខ្មែរ​បែប​កំប្លែង និង​រន្ធត់​ដែល​ប្រមូលផ្ដុំ​ដោយ​តារា ល្បី​ៗ​ប្រចាំឆ្នាំ​២០១៨» ។​តួឯក​ស្រី​ក្នុង​រឿង​នេះ​ជា​អតីត​បវរ​កញ្ញាឯក Miss grand Cambodia 2016 កញ្ញា​ហេង ច​ន្ថា ។ ចំណែក​តួឯក​ប្រុស​ជាតា​រា​កំប្លែង​នាយ ពែ​ក​មី ។

ចាងហ្វាង​ផលិតកម្ម​ថ្លែង​ថា «​តាម​រយៈ​រឿង​នេះ​មិន​ធ្វើ​ឲ្យ​អ្នក​ទស្សនា​ខកបំណង​ឡើយ ដោយ​ខ្ញុំ​ជឿជាក់​ថា ល្អមើល ទាក់​អារម្មណ៍ គ្រប់​ឈុត​គ្រប់​ឆាក​មាន​ភាព​ប្រទាក់ក្រឡា​គ្នា ធ្វើ​ឲ្យ​អ្នក​ទស្សនា​ព្រឺព្រួច​ជាមួយ​ឈុត​ឆាក​លង​បន្លាច លាយឡំ​ជាមួយ​អារម្មណ៍​ស្រស់ស្រាយ សើច​បិទ​មាត់​មិន​ជិត ជាមួយ​វោហារ​ស័ព្ទ​បែប​កំប្លែង​របស់​នាយ​ពែ​ក​មី និង​លោក​ប៉ែន ចំ​រ៉ុ​ង​»​។

រឿង «​បន្តោង​ឆ្នាំងដី​» មាន​សន្ទុះ​ការ​ចាប់អារម្មណ៍​ទ្វេ​ដង ដ្បិត​ថ្ងៃ​សម្ពោធ​ដាក់​ឲ្យ​ចាក់​បញ្ចាំង​តាម​បណ្តា​រោង​ភាពយន្ត​ក្នុងស្រុក ក្រោម​អធិបតី​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា និង​លោក ហេង ឡុ​ង ចប់​ភ្លាម ក៏​មានការ​ផ្សព្វផ្សាយ​លើ​ផេ​ក​ផ្លូវការ «​រឿង​បន្តោង​ឆ្នាំងដី​» ធ្វើ​ឲ្យ​មហាជន​សម្រុកចូល​មក​សួរ​ថ្លៃ​សំបុត្រ និង​ពេលវេលា​បញ្ចាំង ។

លោក​ហេង ឡុ​ង ប្រធាន​គ្រប់គ្រង​ការ​ផលិត​ដាក់​ច​ម្ង​ល់​ដល់​ទស្សនិកជន​ថា «​តើ​បងប្អូន​មាន​ចាំ​លោកគ្រូ​អគ្គី​នេត្រ​ដែល​ទាយ​មា​នប​ណ្ណ័​ធានា​ដែរ​ឬទេ ? ចង់​ដឹង​ទេ​ថា​មាន​តួ​សម្ដែង​លោកគ្រូ​អគ្គី​នេត្រ ឬ​ក៏​អត់ ?
ខ្សែភាពយន្ត​ដំបូង​របស់​ផលិតកម្ម «​សិល្បៈ​ខ្មែរ​ភាពយន្ត​» រឿង​បន្តោង​ឆ្នាំងដី មាន​ឈុត​ឆាក​អ្វីខ្លះ និង​មាន​គ្រូ​អគ្គី​នេត្រ​ដែរ ឬ​យ៉ាងណា សូម​រង់ចាំ​ទស្សនា​ទាំងអស់​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ