ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ពិត​…​ជា​ករណី​ពាល​ស៊ី​ពាល

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

​ខេត្តបន្ទាយមានជ័យ ៖ ជន​សង្ស័យ​ដែល​សម្លាប់​មិត្តភក្តិ​ខ្លួនឯង ព្រោះតែ​ក្នុង​រឿង​គំនុំ ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ​ផែន​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត សហកា​ជាមួយ​កម្លាំង​នគរបាល​ក្រុង​សិរី​សោភ័ណ ដឹកនាំ​បញ្ជា​ផ្ទាល់​របស់​លោក​ឧត្តមសេនីយ៍ទោ​អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្ត និង​លោក​ឧត្តមសេនីយ៍ត្រី…

​ខេត្តបន្ទាយមានជ័យ ៖ ជន​សង្ស័យ​ដែល​សម្លាប់​មិត្តភក្តិ​ខ្លួនឯង ព្រោះតែ​ក្នុង​រឿង​គំនុំ ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ​ផែន​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត សហកា​ជាមួយ​កម្លាំង​នគរបាល​ក្រុង​សិរី​សោភ័ណ ដឹកនាំ​បញ្ជា​ផ្ទាល់​របស់​លោក​ឧត្តមសេនីយ៍ទោ​អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្ត និង​លោក​ឧត្តមសេនីយ៍ត្រី សិទ្ធ ឡោះ ស្នងការ​រង ទទួល​ផែន​នគរបាល​ព្រហ្មទណ្ឌ ចុះ​ស្រាវជ្រាវ​ឈាន​ចាប់​ឃាត់ខ្លួន​បាន និង​បង្ហាញ​មុខជា​សាធារណៈ នៅ​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០១៨​ និង​រៀបចំ​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្តនា​ថ្ងៃនេះ​ផង​ដែរ​។

​លោក​ឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការ​រង​នគរបាល​ខេត្ត ទទួល​ផែន​នគរបាល​ព្រហ្មទណ្ឌ បាន​ឲ្យ​ដឹង​ថា​៖​ បន្ទាប់​ពី​ទ​ទួ​ទល​បាន​នូវ​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​១៥ ខែតុលា​ឆ្នាំ​២០១៨ ថា បាន​ប្រទះ​ឃើញ​សព​បុរស​ម្នាក់​ស្លាប់​នៅ​ក្នុង​គុម្ព​ស្មៅ​ផ្លាំ​ង ចំណុច​សាលា​អ៊ិ​ន​តាំ ក្បែរ​ផ្លូវជាតិ​លេខ​៥ ស្ថិត​ក្នុងភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ដែល​ត្រូវ​បាន​ឃាតករ​សម្លាប់ ។

លោក​ឧត្តមសេនីយ៍ទោ​អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្ត និង​រូប​លោក​ផ្ទាល់ បាន​ដឹកនាំ​កម្លាំង​ជំនាញ ផែន​នគរបាល​ព្រហ្មទណ្ឌ និង​កម្លាំង​នគរបាល​ក្រុង​សិរី​សោភ័ណ ចុះ​ដល់​កន្លែង​ប្រទះ​ឃើញ​សព ដើម្បី​ធ្វើការ​ត្រួតពិនិតយ្យ​លើ​ខ្លួន​សព រួច​បើក​ការ​ស៊ើបអង្កេត​ឈាន​ដល់​ការ​បង្ក្រាប​ជនសង្ស័យ​នៅ​ល្ងាច​ថ្ងៃ​ដដែល គឺ​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៨ តាម​បញ្ជាការ​របស់​លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្ត និង​ដោយ​មានការ​សម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ គឺ​លោក​មាស ច័ន្ទ​ពិសិដ្ឋ ។

​លោក​ឧត្តមសេនីយ៍ត្រី សិទ្ធ ឡោះ ស្នងការ​រង​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ជុង អ៊ុ​ង ភេទ​ប្រុស អាយុ​៣១​ឆ្នាំ នៅ​ភូមិ​ព្រះ​ពន្លា សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ ចំណែក​ជន​ដៃដល់​ឈ្មោះ មាស គី​ហុង ភេទ​ប្រុស​អាយុ​២១​ឆ្នាំ នៅ​ភូមិ​សូ​ភី សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ។ ជន​រង​គ្រោះ​គឺជា​បងធំ​របស់​ជន​ដៃដល់ ក្នុង​ករណី​ជួញដូរ​គ្រឿងញៀន​។

ចំពោះ​ករណី​ឈាន​ដល់​កើត​មាន​ឃាតកម្ម​នេះ គឺ​ផ្តើម​ចេញពី​បញ្ហា​ចំនួន​៣​ចំណុច គឺ ១-​ជន​រង​គ្រោះ​បាន​យក​ម៉ូតូ​របស់​ជនសង្ស័យ​ជា​កម្ម​សិទ្ធ​ិជា​មធ្យោបាយ​ក្នុង​ការ​លក់​ចែកចាយ​គ្រឿងញៀន ២-​ករណី​ជន​រង​គ្រោះ​មិន​ឲ្យ​ខ្លួន​ចេញពី​បន្ទប់​ជួល បង្អត់បាយ និង​បំបាត់​ទំនុក​ទុកចិត្ត​មក​លើ​ខ្លួន ព្រោះ​ក្នុង​រឿងស្រី​ញី​
(​ប្រច័ណ្ឌ​ខ្លួន​និង​សង្សា​គេ​) និង​៣-​បញ្ហា​គ្រឿងញៀន នេះ​បើ​តាម សំដី​សារភាព​របស់​ជន​ដៃដល់​។

លោក​ឧត្តមសេនីយ៍​ស្នងការ​រង បាន​បន្ត​ទៀត​ថា ចម្លើយ​របស់​ជនសង្ស័យ បាន​បន្ត​ទៀត​នៅ​យប់​ថ្ងៃ​កើតហេតុ ខ្លួន​និង​ជន​រង​គ្រោះ​ឈ្មោះ ជុង អ៊ុ​ង បាន​ជិះម៉ូតូ​ទៅ​ទិញ​ថ្នាំ​ញៀន​ពី​ឈ្មោះ អ៊ុ​ក ពិន នៅ​ភូមិ​បា​លិ​
លេ​យ្យ​២ សង្កាត់​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ដោយ​ខ្លួន​ជា​អ្នក​ឌុ​ប ពេល​ត្រឡប់​មក​វិញ ខ្លួន​មាន​បំណង​ចង់​ព្រមាន​ជន​រង​គ្រោះ ដោយ​ឲ្យ​ជន​រង​គ្រោះជា​អ្នក​បើក​ម៉ូតូ​ម្តង ។

ជនសង្ស័យ​បាន​និយាយ​ជា​ច្រើន​ដង តែ​ជន​រង​គ្រោះ​មិន​ព្រម ពេល​នោះ​ជនសង្ស័យ​​បាន​បើក​ម៉ូតូ​យ៉ាង​​លឿន លុះដល់​ចំណុច​កើតហេតុ ជនសង្ស័យ​ក៏​បាន​​លោត​ចេញពី​ម៉ូតូ បណ្តាល​ជន​រង​គ្រោះ​និង​ម៉ូតូ​ធ្លាក់​ពីលើ​ថ្នល់​សន្លប់ ជា​ឱកាសល្អ​ខ្លួន​ក៏​ច្របាច់ក​បណ្តាល​ឱ្យជន​រងគ្រោះ​ស្លាប់ នៅ​វេលា​ម៉ោង​១​រំលង​អា​ធ្រា​ត ឈាន​ចូល​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៨ បន្ទាប់​មក​ជនសង្ស័យ​ក៏​យក​ម៉ូតូ​ជិះ​គេចខ្លួន​បាត់​។

លោក​ឧត្តមសេនីយ៍​ស្នងការ​រង​បាន​បញ្ជាក់​ថា ក្នុង​ករណី​បង្ក្រាប​អំពើ​ឃាតកម្ម​នេះ កម្លាំង​នគរបាល​ជំនាញ ក៏​បាន​ស្រាវជ្រាវ​និង​ឈាន​ដល់​ការ​បង្ក្រាប​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ទៀត​ឈ្មោះ អ៊ុ​ក ពិន នៅ​ភូមិ​បា​លិ​លេ​យ្យ​២ សង្កាត់​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ក្នុង​ករណី​ជួញដូរ​គ្រឿងញៀន ដែល​ធ្វើ​សកម្មភាព​លក់ ឲ្យ​ជន​ដៃដល់​និង​ជន​រង​គ្រោះ​នោះ​ផង​ដែរ​។

បច្ចុប្បន្ន​ជន​ជនសង្ស័យ ក្នុង​ករណី​អំពើ​ឃាតកម្ម​និង​ករណី​ជួញដូរ​គ្រឿងញៀន កម្លាំង​ជំនាញ​កំពុង​រៀបចំ​ណុំ​រឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ផង​ដែរ​៕

គួររំលឹក​ថា មាន​អ្នក​ស្គាល់​គាត់​ទេ? ត្រូវ​គេ​សម្លាប់​យ៉ាង​សាហាវ​ណាស់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ