ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុងខែ​វិច្ឆិកានេះ​កម្ពុជា​រៀបចំ​ព្រឹត្តិការណ៍​ដើរ​រួម​គ្នា​ចម្ងាយ​៤០​គីឡូម៉ែត្រ​ទៅ​កាន់​ប្រវត្តិសាស្ត្រ

5 ឆ្នាំ មុន
  • ភ្នំពេញ

រា​ធានី​ភ្នំពេញ ៖ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​) គ្រោង​នឹង​រៀបចំ​ព្រឹត្តិការណ៍​ថ្មី​ក្នុង​ឆ្នាំ​២០១៨ ដែល​មានឈ្មោះ​ថា​«៤០​គីឡូម៉ែត្រ​ទៅ​កាន់​ប្រវត្តិសាស្ត្រ​» នៅ​ចុងខែ​វិច្ឆិកា និង​ដើម្បី​ខែ​ធ្នួ ឆ្នាំ​២០១៨​ខាង​មុខ​នេះ ។…

រា​ធានី​ភ្នំពេញ ៖ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​) គ្រោង​នឹង​រៀបចំ​ព្រឹត្តិការណ៍​ថ្មី​ក្នុង​ឆ្នាំ​២០១៨ ដែល​មានឈ្មោះ​ថា​«៤០​គីឡូម៉ែត្រ​ទៅ​កាន់​ប្រវត្តិសាស្ត្រ​» នៅ​ចុងខែ​វិច្ឆិកា និង​ដើម្បី​ខែ​ធ្នួ ឆ្នាំ​២០១៨​ខាង​មុខ​នេះ ។

លោក​ហ៊ុន ម៉ា​នី ប្រធាន​ស​.​ស​.​យ​.​ក បាន​លើក​ឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​នា​រសៀល​ថ្ងៃ​ទី​១៦ តុលា​នេះ​ថា ព្រឹត្តិការណ៍​នេះ​មាន​គោលបំណង​ផ្តល់​ជា​វេទិកា​ដល់​យុវជន​ឲ្យ​ចេះ​រួបរួម​គ្នា ក្នុង​គ្រា​លំបាក និង​គ្រា​សុខសាន្ត​ស្វែង​យល់​ពី​កម្រិត​សមត្ថភាព​របស់​ខ្លួន​ក៏​ដូច​ជា កម្រិត​នៃ ការ​តស៊ូ ភាព​អត់ធ្មត់ និង​សមត្ថភាព​ដោះស្រាយ​បញ្ហា​ជាក់ស្តែង រួម​ជាមួយ​ការ​ស្វែង​យល់ បន្ថែម​ពី​ប្រវត្តិសាស្ត្រ តាម​រយៈ​ការ​ធ្វើ​ដំណើរ​ថ្មើរជើង​រួម​គ្នា​នៅ​លើ​គន្លង​ផ្លូវ​ដែល​មាន​ចម្ងាយ​៤០​គីឡូម៉ែត្រ ។ លោក​បន្ត​ថា មិន​ត្រឹមតែ​ប៉ុណ្ណោះ​ព្រឹត្តិការណ៍​នេះ គឺ​ធ្វើ​ឡើង ដើម្បី​បង្កើត​បរិ យា​កាស​ស្និត​ស្នាល និង​ប្រកបដោយ​ភារត​ភាព​ដែល​ក្នុង​នោះ​យុវជន​ទាំងអស់​ត្រូវ​បាន​លើកទឹកចិត្ត​ឲ្យ​មាន​សកម្មភាព​កសាង​ក្រុម (Team Building) ការ​ដើរ​រួម​គ្នា​ច្រៀង​ចម្រៀង​រួម​គ្នា​ការ​ចំអិន​អាហារ​រួម​គ្នា ការ​បោះជំរុំ​ការ​ដុត​ភ្លើង​គប់ ការ​និទានរឿង និង​ការ​បញ្ចេញ​សមត្ថភាព ទេព​កោសល្យ​ផ្ទាល់ខ្លួន​ក៏​ដូច​ជា ការ​ច្រៀង​រាំ​កម្សាន្ត​ផ្សេង​ៗ ។

លោក​បញ្ជាក់​ថា ព្រឹត្តិការណ៍​នេះ​នឹង​ត្រូវធ្វើ​ឡើង​ចាប់ពី​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ដល់​ថ្ងៃ​ទី​១ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ក្នុង​បរិវេណ​ស្រុក​ស្នួល ខេត្តក្រចេះ ដែល​តាម​គ្រោងទុក​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រំពឹង​ថា នឹង​មានការ​ចូលរួម​ពី​សំណាក់​យុវជន និង​មហាជន​ប្រមាណ​៥០០​នាក់ ។ លោក​បន្ថែម​ថា ដើម្បី​ធានា​បាន​នូវ​ការ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​នៃ​ព្រឹត្តិការណ៍​អ្នកចូលរួម​ទាំងអស់​នឹង​ត្រូវ​បាន​បែងចែក​ជា​ក្រុម ហើយ​ត្រូវធ្វើ​ដំណើរ​នៅ​លើ​ដងផ្លូវ​មួយ​ដែល​មាន​ចម្ងាយ​៤០​គីឡូម៉ែត្រ (​សម្រាប់​បុរស​) និង​២០ ឬ​៤០​គីឡូម៉ែត្រ​សម្រាប់​នារី ។ លោក​ក៏​បាន​លើក​ឡើង​ថា​តាម​ការ​កំណត់​ដំណើរ​នេះ​ត្រូវ​ចំណាយ​អស់​ថិរវេលា​ប្រមាណ​២​ថ្ងៃ​១​យប់ និង​មួយ​ថ្ងៃ​ទៀត​សម្រាប់​ការ​បោះជំរុំ​នៅ​ទីតាំង​វិមាន​អនុស្សាវរីយ៍​២​ធ្នូ ។

គួរ​បញ្ជាក់​ថា ព្រឹត្តិការណ៍​នេះ​នឹង​បើក​ឲ្យ​មានការ​ចូលរួម​ពី​គ្រប់​ម​ជ្ឍ​ដ្ឋា​ន​ដែល​ក្នុង​នោះ​យុវជន និង​មហាជន​ដែល​មាន​បំណង​ចូលរួម​ត្រូវ​មាន​អាយុ​ចន្លោះ​ពី​១៨ ទៅ​៤៥​ឆ្នាំ មាន​កាយសម្បទា​រឹង​មាំ​មាន​សុខភាព​ផ្លូវចិត្ត​ប្រក្រតី គោរព​តាម​បទបញ្ជាផ្ទៃក្នុង​នៃ​ព្រឹត្តិការណ៍​ដោយ​ឆ្លងកាត់​ការ​វិនិច្ឆ័យ និង​ការ​សម្ភាស​ផ្ទាល់មាត់​ពី​ក្រុមការងារ​រៀបចំ ។ បន្ទាប់​ទទួល​បាន​ភាព​ជោគជ័យ​នៃ​ការ​វិនិច្ឆ័យ និង​ការ​សម្ភាស​រួចរាល់​អ្នកចូលរួម​ត្រូវ​មាន​ឆន្ទៈ ក្នុង​ការ​បង់​វិភាគទាន​ចូលរួម​ចំនួន ៤០០០០​រៀល ដោយ​មាន​ប្រាក់​តម្កល់​ចំនួន​៣៦០០០០​រៀល​បន្ថែម ។ ប្រាក់​តម្កល់ ៣៦០០០០​រៀល​នេះ​នឹង​ប្រគល់​ជូន​អ្នកចូលរួម​វិញ ក្រោយ​ចប់​កម្មវិធី​ដរាបណា​អ្នកចូលរួម​ទាំងអស់​បាន​អនុវត្ត​ពេញលេញ​នូវ​បទបញ្ជាផ្ទៃក្នុង និង​លក្ខន្តិកៈ​របស់​ព្រឹត្តិការណ៍​តាម​ការ​ព្រមព្រៀង​ជា​មុន ។

បើ​តាម​លោក ហ៊ុន ម៉ា​នី កូនប្រុស​សម្តេច​តេ​ជោ ហ៊ុន សែន ក៏​បាន​សម្តែង​ក្តី​សង្ឃឹមថា គម្រោង​រៀបចំ​ព្រឹត្តិការណ៍​នឹង​ទទួល​បាន​គាំទ្រ ហើយ​ជោគជ័យ​ដូច​ជា ការ​បំបែក​ឯតទគ្គ​កម្ម​ក្រមា​វែង​ជាងគេ​លើក​ពិភពលោក​កន្លង​មក​អី​ញ្ចឹ​ង ។ លោក​ក៏​សង្ឃឹមថា នឹង​មាន​យុវជន​ចូលរួម​ដូច​កា​កំណត់ ។ ជាង​នេះ​ព្រឹត្តិការណ៍​នេះ​ក៏​ផ្សាយ​ភ្ជាប់​នឹង​ការ​រំលឹក​ថ្ងៃ​២ ធ្នូ ដែល​ចលនា​ផ្តួលរំលំ​របប​ដឹកនាំ​សម្លាប់​រង្គាល​របស់​ពួក​ខ្មែរក្រហម​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ