ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

CPP ថ្កោលទោស (IPU) ដែល​ឲ្យ​លោកសម រ​ង្ស៊ី ចូលរួម​កិច្ចប្រជុំ​មហាសន្និបាត​លើក​ទី​១៣៩

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គណបក្ស​ប្រជាជន​កម្ពុជា​បាន​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ​ចំពោះ​សហភាព​អន្តរ​សភា (IPU) ដែល​អនុញ្ញាត​ឲ្យ​លោក សម រ​ង្ស៊ី និង​បក្ខពួក​ចួ​ល​រួម​កិច្ចប្រជុំ​មហា​ស ន្និបាត​លើក​ទី​១៣៩ នៅ​ទីក្រុង​ហ្សឺ​ណែវ​ប្រទេស​ស្វី​ស…

រាជធានី​ភ្នំពេញ ៖ គណបក្ស​ប្រជាជន​កម្ពុជា​បាន​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ​ចំពោះ​សហភាព​អន្តរ​សភា (IPU) ដែល​អនុញ្ញាត​ឲ្យ​លោក សម រ​ង្ស៊ី និង​បក្ខពួក​ចួ​ល​រួម​កិច្ចប្រជុំ​មហា​ស ន្និបាត​លើក​ទី​១៣៩ នៅ​ទីក្រុង​ហ្សឺ​ណែវ​ប្រទេស​ស្វី​ស ។ នេះ​បើ​តាម​អ្នកនាំពាក្យ ។

លោក​សុខ ឥ​សាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៦ តុលា​ថា​លោក​សម រ​ង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​គ្មាន​តួនាទី​អ្វី​ត្រូវ​ចូល​ប្រជុំ​នៅ​មហា​ស​ន្និ បាត​សហភាព​អន្តរ​សភា​នោះ​ទេ ។ លោក​បញ្ជាក់​ថា «​រហូត​មក​ដល់​ពេល​នេះ​ទណ្ឌិត​សម រង្សី​គ្មាន​តួនាទី​អ្វី​ដល់​តិចតួច​ក្នុង​ការ​មានមុខ​ចូល​ប្រជុំ​នៅ​លើ​វេទិកា​នានា​ជា​ថ្នាក់​អន្តរជាតិ​ពីព្រោះ​ទណ្ឌិត​សម រង្សី មិនមែន​ជា​តំណាង​ប្រជាជន​កម្ពុជា​ឡើយ​» ។ លោក​សុខ ឥ​សាន ក៏​បាន​លើក​ឡើង​ថា លោក​សម រង្សី គ្រាន់តែ​ជា​ជន​ក្បត់ជាតិ​ខ្មែរ និង​ជា​ជនពនេចរ​គ្មាន​ស្រុក​ទេស និង​ជា​ជា​អា​យ៉ង​ដាច់​ថ្លៃ​របស់​ពួក​បរទេស​ចក្រពត្តិ​ភាព​និយម​អន្តរជាតិ​តែ​ប៉ុណ្ណោះ ។ ដូច្នេះ​ការ​ដែល​មាន​អ្នក​អនុញ្ញាត្ត​ឲ្យ​ទណ្ឌិត​សម រ​ង្ស៊ី ចូល​ប្រជុំ​នៅ​ក្នុង​វេទិកា IPU គឺជា​ការ​រំលោភសិទ្ធិ​ប្រជាធិបតេយ្យ​របស់​ប្រជាជន​កម្ពុជា និង​ជា​ការ​បំពាន​លើ​ឯករាជ្យ និង​អធិបតេយ្យភាព​ជាតិ​កម្ពុជា​យ៉ាង​ងងើល​ព្រមទាំង​រំលោភច្បាប់ អន្តរជាតិ​ដែល​ប្រធាន​ប្រជុំ IPU ត្រូវ​ទទួលខុសត្រូវ​ទាំងស្រុង​លើ​តួនាទី​លំអៀង​នយោបាយ​របស់​ខ្លួន​ដោយ​គ្មាន​ការ​ខ្មាស់​អៀន ។

លោក​សុខ ឥ​សាន បាន​លើក​យ៉ាង​ដូច្នេះ​ទៀត​ថា គណបក្ស​ប្រជាជន​កម្ពុជា​សូម​គាំទ្រ​យ៉ាង​ពេញទំហឹង ចំពោះ​ការ​តវ៉ា​ដ៏​ម៉ឺងម៉ាត់​របស់​គណប្រតិភូ​សភា​កម្ពុជា​ដែល​បាន​ទៅ​ចូលរួម​ប្រជុំ​ជា​ផ្លូវការ​ក្នុង​អង្គប្រជុំ IPU ក្នុង​នាម​ជា​តំណាង​ស្របច្បាប់​របស់​ប្រជាជន​កម្ពុជា ហើយ​សូម ថ្កោលទោស​យ៉ាង​ដាច់អហង្ការ​ចំពោះ​អាកប្បកិរិយា​ល្មើសច្បាប់​របស់​ជន​លំអៀង​ខាង​ន​យោ បាយ និង​មនោគមន៍វិជ្ជា​អន្តរជាតិ ។

សូម​ជម្រាប​ថា ការ​ថ្កោលទោស​របស់​គណបក្សកាន់អំណាច​នេះ បន្ទាប់​ពី​លោក​សម រ​ង្ស៊ី ត្រូវ​បាន​ប្រធាន​សហភាព​អន្តរ​សភា (IPU) បាន​អញ្ជើញ​ឲ្យ​ចូលរួម​កិច្ចប្រជុំ IPU ដោយ​បាន អនុញ្ញាត​ឲ្យ​លោក​ថ្លែង​សុន្ទរកថា​ទៀត​ផង ។ គណៈប្រតិភូ​សភា​កម្ពុជា​ដឹកនាំ​ដោយ​លោកស្រី ឃួ​ន សុ​ដា​រី កំពុង​តែ​ចូលរួម​មហាសន្និបាត​សហភាព​អន្តរ​សភា​ហៅ​កាត់​ថា IPU នៅ​ទីក្រុង​ហ្សឺ​ណែវ​ប្រទេស​ស្វី​ស ចាប់ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៨ ខែតុលា​នេះ ។ ជាមួយ​គ្នា​នេះ​លោក សម រ​ង្ស៊ី អតីត​ប្រធាន​គណបក្សប្រឆាំង​នៅ​កម្ពុជា​ក៏​ត្រូវ​គេ​អះអាង​ថា ត្រូវ​បាន​ប្រធាន​សហភាព​អន្តរ​សភា IPU អញ្ជើញ​ឲ្យ​ចូលរួម​ផង​ដែរ ។ យ៉ាងណា​ក្តី​លោក​ឡេ​ង ប៉េង​ឡុ​ង អ្នកនាំពាក្យ​រដ្ឋសភា បាន​អះអាង​ថា គណៈប្រតិភូ​សភា​កម្ពុជា​នឹង​តវ៉ា​ចំពោះ​ការ​អញ្ជើញ​នេះ ។ លោក​ឡេ​ង ប៉េង​ឡុ​ង បាន​អះអាង​ថា ការ​ដែល​ប្រធាន​សហភាព​អន្តរ​សភា​អញ្ជើញលោក​សម រ​ង្ស៊ី ចូលរួម​កិច្ចប្រជុំ​លើក​ទី​១៣៩ របស់ IPU នៅ​ទីក្រុង​ហ្សឺ​ណែវ​ប្រទេស​ស្វី​ស គឺជា​រឿង​ខុសច្បាប់ ។ ខុស ច្បាប់​ដោយសារ​តែ​ប្រទេស​កម្ពុជា​ដែល​ចាត់​ទុក​លោក សម រ​ង្ស៊ី ថា ជា​ទណ្ឌិត និង​មិនមែន​ជា​តំណាងរាស្ត្រ​ទៀត​ឡើយ ។

បើ​តាម​អ្នកនាំពាក្យ​រដ្ឋសភា​រូប​នេះ​គណៈប្រតិភូ​សភា​កម្ពុជា​ដែល​មាន​លោកស្រី ឃួ​ន សុ​ដា​រី និង​លោក​ឈាង វុន ទៅ​ចូលរួម​នោះ​នឹង​ធ្វើការ​តវ៉ា​ចំពោះ​ការ​អញ្ជើញលោក​សម រ​ង្ស៊ី ចូលរួម ប្រជុំ IPU នេះ​ដូច​គ្នា​នឹង​ករណី​ដែល​លោក​ឈាង វុន បណ្តេញ​លោកស្រី មូរ សុខ​ហួរ​ចេញពី​កិច្ចប្រជុំ​ភាព​ជា​ដៃគូ​នៃ​សភា​អាស៊ី​អឺរ៉ុប​កាលពី​ចុងខែ​កញ្ញា​នោះ​ដែរ​កន្លង​មក ។ លោក​ឈាង វុន ដែល​បាន​កំពុង​ចូលរួម​កិច្ចប្រជុំ IPU បាន​សរសេរ​លើ​បណ្តាញ​សង្គម​របស់​លោក​យ៉ាង​ដូច្នេះ​ថា «​មាន​តែ​តំណាងរាស្ត្រ​អាណត្តិ​ទី​៦​ទេ ដែល​ត្រូវ​បាន​ទទួល​ការ​អញ្ជើញ​ឲ្យ​ចូលរួម​ក្នុង​កិច្ចប្រជុំ​សន្និបាត​ប្រចាំឆ្នាំ​របស់ IPU ។

គ្មាន​អ្នក​ដែល​មិនមែន​ជា​អ្នកតំណាង​រាស្ត្រ​ដែល​គ្មាន​ការ​អញ្ជើញ​ត្រូវ​បាន​អនុញ្ញាតិ​ឲ្យ​ចូល​ក្នុង​សាល​ប្រជុំ​សន្និបាត​នេះ​ទេ​» ។ លោក​បាន​បង្ហោះ​វិ​ឌី​អូ​ឃ្លី​ប​ក្នុង​កិច្ចប្រជុំ​ដោយ​ស្វែង​រកមុខ​លោក​សម រ​ង្ស៊ី ផង​ដែរ និង​បាន​លើក​ឡើង​ថា សូម​ជួយ​ពិនិត្យ​ផង​ជួយ​រក​ក្នុង​វី​ដេ​អូ​នេះ​ផង​ក្រែង​ឃើញ​អ្នក​ដែល​មិន​គួរ​ឃើញ ។ អ្នក​ដែល​មិន​គួរ​ឃើញ អាច​ដើរ​ក្រៅ​សាល​ប្រជុំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ