ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្មីចែស…យកផាវចងភ្ជាប់កំប៉ុងហ្គាស​ បំផ្ទុះសម្លា.ប់មនុស្ស​

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ បុរស​ដែល​មានគំនិត​ទុច្ចរិត​ម្នាក់​ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​វ៉ៃ​ខ្នោះ​ភ្លាម​ៗ ក្រោយ​ពី​ប៉ុន ប៉ង​សម្លាប់​គូ​សត្រូវ​របស់​ខ្លួន ដែល​នៅផ្ទះ​ក្បែ​រខាង​មិន​បាន​សម្រេច កាលពី​វេលា​ម៉ោង០​១ និង៣០​នាទី​រសៀល​​ថ្ងៃ​ទី​១៤​តុលា នៅ​ចំណុច​ភូមិ​ស្លា​កែ​ត…

ខេត្តបាត់ដំបង​ ៖ បុរស​ដែល​មានគំនិត​ទុច្ចរិត​ម្នាក់​ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​វ៉ៃ​ខ្នោះ​ភ្លាម​ៗ ក្រោយ​ពី​ប៉ុន
ប៉ង​សម្លាប់​គូ​សត្រូវ​របស់​ខ្លួន ដែល​នៅផ្ទះ​ក្បែ​រខាង​មិន​បាន​សម្រេច កាលពី​វេលា​ម៉ោង០​១ និង៣០​នាទី​រសៀល​​ថ្ងៃ​ទី​១៤​តុលា នៅ​ចំណុច​ភូមិ​ស្លា​កែ​ត សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង ​។

លោក​ឧត្តមសេនីយត្រី ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្តបាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ប៉ង​សម្លាប់​មនុស្ស​មិន​បាន​សម្រេច​នោះ ​ឈ្មោះ​ចំរើន ឆេ​ង​ឡា ប្រុស​អាយុ​២៩​ឆ្នាំ រស់នៅ​ក្នុងភូមិ សង្កាត់​កើតហេតុ​ខាងលើ​។ លោក​បាន​ប្រាប់​ថា ជន​នេះ​ត្រូវ​បាន​កម្លាំង​នគរបាល​ក្រុង​បាត់ដំបង ឃាត់ខ្លួន​ក្រោយ​ពី​បង្ក​ហិង្សា និង​ព្យាយាម​បំផ្ទុះ​កំប៉ុង​ហ្គា​ស​នៅ​ក្នុងផ្ទះ​ស្ត្រី​ម្នាក់​ ដែល​នៅ​ក្បែ​រគ្នា​មិន​បាន​សម្រេច​។

លោក​ជេ​ត វណ្ណ​នី បាន​ប្រាប់​ថា ស្ត្រី​រង​គ្រោះ​ឈ្មោះ​ម៉ៅ វ​ណ្ណី អាយុ​៣៥​ឆ្នាំ រស់នៅ​ចំណុច​កើតហេតុ និង​មានផ្ទះ​នៅ​ក្បែ​គ្នា​ជាមួយ​ជនសង្ស័យ ​។ លោក​បាន​បញ្ជាក់​ថា ជនសង្ស័យ​រូប​នេះ ​បាន​យក​កំប៉ុង​ហ្គា​ស​រុំ​ស្កុ​ត​ខ្មៅ​ភ្ជាប់​ជាមួយ​គ្រាប់​ផាវ រួច​ដុត​បោះ​ចូល​ក្នុងផ្ទះ​ស្ត្រី​រង​គ្រោះ តែ​សំណាងល្អ​ម្ចាស់ផ្ទះ​ឃើញ​ទាន់​ ក៏​ជះ​ទឹក​ពន្លត់​  ប៉ុន្តែ​ជន​ដៃដល់​នេះ​មិន​ស្ងប់ចិត្ត​ទេ ភ្លាម​ៗ​នោះ ​ក៏​រត់​ទៅ​យក​កូនកាំបិត​ស្ទុះ​ទៅ​គំរាម​ចាក់​សម្លាប់​ស្ត្រី​រង​គ្រោះ​ថែម​ទៀត តែ​មិន​បណ្ដាល​ឲ្យ​រង​របួស​។

បើ​តាម​ការ​បំភ្លឺ​ពី​ស្ត្រី​រង​គ្រោះ​ឈ្មោះ​ម៉ៅ វ​ណ្ណី បាន​ប្រាប់​សមត្ថកិច្ច​ថា រូប​គាត់​និង​ជន​ទុច្ចរិត​ឈ្មោះ​ឆេ​ង​ឡា (​ជនសង្ស័យ​) រូប​នេះ​ធ្លាប់​មាន​ជម្លោះ​ជាមួយ​គ្នា​ញឹ​ម​ញ៉ាប់​ណាស់ ព្រោះ​ផ្ទះ​នៅ​ជាប់​គ្នា​។ គាត់​និយាយ​ទៀត​ថា នៅ​ថ្ងៃ​កើតហេតុ​រូប​គាត់​កំពុង​អង្គុយ​លាងចាន​ម្នាក់ឯង​នៅ​ក្នុងផ្ទះ ស្រាប់តែ​សុខ​ៗ​ឃើញ​កំប៉ុង​ហ្គា​សហោះ​មក​ធ្លាក់​នៅ​ក្បែ​ខ្លួន​គាត់ ដែល​មាន​ផ្សែងហុយ​ទ្រលោម​ផង ហើយ​គាត់​ក៏​ស្ទុះ​យក​ទឹកសាប៊ូ​លាងចាន​ទៅ​ជះ​ពន្លត់​តែ​ម្ដង​។

អ្នកស្រី​ម៉ៅ វ​ណ្ណី បាន​ប្រាប់​ថា កំប៉ុង​ហ្គា​ស​ដែល​មាន​រុំ​ស្កុ​ត​ខ្មៅ​ភ្ជាប់​ជាមួយ​ផាវ​គប់​ចូល​ផ្ទះ​គាត់​នោះ គឺជា​របស់​ជន​ទុច្ចរិត​ឈ្មោះ​ឆេ​ង​ឡា នេះ​តែ​ម្ដង​ដែល​ប៉ុនប៉ង​សម្លាប់​គាត់​។ ស្ត្រី​រូប​នេះ​បាន​បញ្ជាក់​ថា ក្រោយ​ពេល​គាត់​ជះ​ទឹក​ពន្លត់​កំប៉ុង​ហ្គា​ស​នោះ ស្រាប់តែ​ភ្លាម​នោះ​ឈ្មោះ​ឆេ​ង​ឡា បាន​កាន់​កូនកាំបិត​ចុង​ស្រូ​ច​ក្នុង​ដៃ​ស្ទុះ​ចេញពី​ក្នុងផ្ទះ​មក​គំរាម​ចាក់​សម្លាប់​គាត់​ទៀត តែ​មិន​បាន​សម្រេច ហើយ​ពេល​នោះ​គាត់​ក៏​ស្រែក​ផ្អើល​អ្នក​ភូមិ និង​រាយ​ការ​ណ៏​ប្ដឹង​ទៅ​សមត្ថកិច្ច​តែ​ម្ដង​ទៅ​។

លោក​ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្ត បាន​ថ្លែង​ថា កំប៉ុង​ហ្គា​ស​ដែល​ជនសង្ស័យ​ឈ្មោះ​ចំរើន ឆេ​ង​ឡា រុំ​ស្កុ​ត​ខ្មៅ​ភ្ជាប់​ជាមួយ​ផាវ​ដុត​បោះ​ចូល​ផ្ទះ​ស្ត្រី​រង​គ្រោះ​នោះ ប្រសិនបើ​ផ្ទុះ​អាច​បង្ក​គ្រោះថ្នាក់​ដល់​ម្ចាស់ផ្ទះ ហើយ​ថែម​ទាំង​អាច​ឆេះ​ផ្ទះ​គ្មាន​សល់​ទៀត​ផង​។ លោក​បាន​បញ្ជាក់​ថា នេះ​ជា​ការ​ប៉ុនប៉ង​សម្លាប់​មនុស្ស​ដោយ​ចេតនា តែ​មិន​បាន​សម្រេច​ដោយសារ​តែ​ម្ចាស់ផ្ទះ​ទប់ស្កាត់​ទាន់​ពេលវេលា​។ ពេល​នេះ​មន្ត្រី​ការិយាល័យ​ជំនាញ​កំពុង​សួរនាំ​ជនសង្ស័យ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ជន​ដែល​មានគំនិត​ទុច្ចរិត​នេះ​ទៅ​កាន់​តុលាការ​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ហើយ​៕

អត្ថបទសរសេរ ដោយ