ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តែ​១រំពេច ងាប់គោ៨ក្បាលម្ចាស់ក៏​របួស​…កាចសាហា.វណាស់

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ គោ​ចំនួន​៨​ក្បាល​បាន​ងាប់​និង​ម្ចាស់​រង​របួស នៅ​ក្នុង​ឧប្បត្តិហេតុ​រន្ទះបាញ់​មួយ​ កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​១៣ ខែតុលានៅ​ភូមិ​ព្រៃខ្លា ឃុំ​ប្រឡាយ ស្រុក​ស្ទោង ។ លោក​វរសេនីយ៍ឯក…

ខេត្តកំពង់ធំ ៖ គោ​ចំនួន​៨​ក្បាល​បាន​ងាប់​និង​ម្ចាស់​រង​របួស នៅ​ក្នុង​ឧប្បត្តិហេតុ​រន្ទះបាញ់​មួយ​ កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​១៣ ខែតុលានៅ​ភូមិ​ព្រៃខ្លា ឃុំ​ប្រឡាយ ស្រុក​ស្ទោង ។ លោក​វរសេនីយ៍ឯក យ៉ង សំ អធិ​ការ​នគរបាល​ស្រុក​ស្ទោង បាន​ឲ្យដឹង​ថា ក្នុង​ចំណោម​គោ​ដែល​ងាប់​ទាំង​៨​ក្បាលមាន​ញី​៤​ក្បាល និងឈ្មោល​៤​ក្បាល ឯ​ម្ចាស់​គោ​ដែល​រង​របួស​ឈ្មោះឆ​ន ខែ​ម ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ។

ម្ចាស់​គោ​និយាយ​ថា ជា​រៀងរាល់ថ្ងៃ នៅ​ពេល​ព្រឹក​គាត់​តែង​យក​គោ​ទាំងអស់​ខាងលើ​ទៅ​ឃ្វាល​ឲ្យ​ស៊ី​ស្មៅ​នៅ​ឯ​វាល ហើយ​រហូត​ដល់​ល្ងាច​ទើប​កៀង​ត្រឡប់​មក​ផ្ទះ​វិញ ។ ដោយឡែក នៅ​ល្ងាច​ថ្ងៃ​កើតហេតុ​នោះ ដោយសារ​មាន​ភ្លៀង​ធ្លាក់​គាត់​ក៏​កៀងគោ​ត្រឡប់​មក​ផ្ទះ ជា​អកុសល​ស្រាប់តែ​មាន​រន្ទះបាញ់​ចំ​ហ្វូងគោ​របស់​គាត់​បណ្តាល​ឲ្យ​ងាប់​រដូករណែល​ទាំង​៨​ក្បាល​ចំណែក​រូប​គាត់​រង​របួសស្រាល ។

ក្រោយ​ពេល​កើតហេតុ រូប​គាត់​ត្រូវ​បាន​សាច់ញាតិ​ដឹក​យក​ទៅ​សង្គ្រោះ ចំណែក​គោ​ដែល​ងាប់​ត្រូវ​បាន​បងប្អូន​កូនក្មួយ​នាំ​គ្នា​ដឹក​យក​ទៅ​លក់ទាំងមូល​មួយ​ចំនួន និង​មួយ​ចំនួន​ទៀត​វះ​យក​សាច់​លក់ ដើម្បី​កុំ​ឲ្យ​ស្អុយ​ទាន់​ព្រោះ​ជា​ពេល​ល្ងាចទៅ​ហើយ ។នៅ​ក្នុង​ឧប្បត្តិហេតុ​ខាងលើ​នេះ លោក​អ​ធិការ​សូម​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​យើង ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ និង​មិន​ត្រូវ​ចេញ​ដើរ​នៅ​ពេល​ភ្លៀង​ធ្លាក់​ទេ គាប់​ជួន​ដូច​ជា​ករណី​ខាងលើ​នេះ លើកលែងតែ​មានការ​ចាំបាច់​ពិសេស​ដែល​មិន​អាច​ខកខាន​បាន ៕

អត្ថបទសរសេរ ដោយ