ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ិន ឧត្តម​ផល្លា ឆ្លើយតប​​មួយ​ឃ្លា​​ទៅ​អ្នក​ម៉ាក់​ងាយ​យ៉ាង​ចាក់​ដោត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​ស៊ិន ឧត្តម​ផល្លា ​បាន​ងាក​មក​ចាប់​ការងារ​សិល្បៈ​វិញ​មាន​ទាំង​ច្រៀង ​ហើយ​បង្កើន​សមត្ថភាព​ក្លាយជា​តារា​សម្តែង​នៅ​តាម​ផលិតកម្ម​មួយ​ចំនួន​។ ​ថ្មី​ៗ​នេះ​អ្នក​នាង​ហាក់​បង្ហាញ​នូវ​ការ​មិន​សប្បាយចិត្ត​ទៅ​លើ​បុគ្គល​មួយ​ចំនួន​បាន​មើល​ស្រាល​ដល់​រូប​នាង​ជានា​រី​មេម៉ាយ​ខ្លួន​មួយ​។ ​អ្នក​នាង​មិន​បារម្ភ​រឿង​អត់​មាន​គូ​ បើសិនជា​ព្រម​ហើយ​ផ្តាំ​ដល់​អ្នក​រិះគន់​នាង​គួរ​យក​ពេល​ថែ​ប្តី​ខ្លួន​កុំ​ឲ្យ​បាត់ ​ដើម្បី​កុំ​ឲ្យ​មេម៉ាយ​ដូច​នាង​។…

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​ស៊ិន ឧត្តម​ផល្លា ​បាន​ងាក​មក​ចាប់​ការងារ​សិល្បៈ​វិញ​មាន​ទាំង​ច្រៀង ​ហើយ​បង្កើន​សមត្ថភាព​ក្លាយជា​តារា​សម្តែង​នៅ​តាម​ផលិតកម្ម​មួយ​ចំនួន​។ ​ថ្មី​ៗ​នេះ​អ្នក​នាង​ហាក់​បង្ហាញ​នូវ​ការ​មិន​សប្បាយចិត្ត​ទៅ​លើ​បុគ្គល​មួយ​ចំនួន​បាន​មើល​ស្រាល​ដល់​រូប​នាង​ជានា​រី​មេម៉ាយ​ខ្លួន​មួយ​។ ​អ្នក​នាង​មិន​បារម្ភ​រឿង​អត់​មាន​គូ​ បើសិនជា​ព្រម​ហើយ​ផ្តាំ​ដល់​អ្នក​រិះគន់​នាង​គួរ​យក​ពេល​ថែ​ប្តី​ខ្លួន​កុំ​ឲ្យ​បាត់ ​ដើម្បី​កុំ​ឲ្យ​មេម៉ាយ​ដូច​នាង​។

ក្រោយ​ពេល​រសាត់​ខ្លួន​ក្នុង​អាជីព​សិល្បៈ​វិញ ​អ្នក​នាង​ផល្លា​ហាក់​មានការ​សប្បាយចិត្ត​ក្រោយ​​ពេល​ទទួល​បាន​ឱកាស​ក្រសោប​បាន​នូវ​កិច្ចការ​​ជាច្រើន ជា​ពិសេស​ការ​សម្តែង​ភាព​យន្ត​ដែល​ជា​ចំណុច​ថ្មី​មិន​ធ្លាប់​សាកល្បង​។ អ្នក​នាង​អាច​ច្រៀង​បទ​បរទេស​បាន​ច្រើន​សាសន៍ អ្នក​នាង​ប្រាប់​ថា ពេល​នេះ បាន​ចូល​ធ្វើ​ជា​តារាចម្រៀង​តាម​ភោជនីយ​ដ្ឋាន​វិញ នៅ​ក្នុង​ភោជនីយដ្ឋាន​ពិភព​រាត្រី​។

អាជីព​នេះ នាង​បាន​បោះបង់​ចោល​អស់​រយៈពេល​យ៉ាង​យូរណាស់​មក​ហើយ និង​ជា​លើក​​ដំបូង​បំផុត​តាំងពី​សម្រេច​វិល​មក​សិល្បៈ​ម្ដងទៀត​មក​។ ​ការ​បោះ​ជំហាន​ទៅ​រក​អាជីព​ចាស់​នេះ គឺ​បន្ទាប់​ពី​អ្នក​នាង​ទទួល​បានការ​ពេញចិត្ត​ពេញ​ថ្លើម​ពី​ម្ចាស់​ភោជនីយ​ដ្ឋាន​ខាងលើ​។

ផល្លា អះអាង​ថា នាង​មាន​អារម្មណ៍​ភ្ញាក់ផ្អើល និង​រីករាយ ចំពោះ​ដ​ទទួល​បានការ​កោះ​ហៅ​មួយ​នេះ ត្បិត​ថា នាង​មិន​ដែល​នឹកស្មាន​ឡើយ​ថា នាង​អាច​វិល​ទៅ​រក​អាជីព​ចាស់​វិញ​បាន ដោយសារ​វ័យ​រាង​ច្រើន​ទៅ​ហើយ​។

បើ​មើលទៅ​លើ​សំ​ណេ​រ​ក្នុង​បណ្តាញ​សង្គម​របស់​អ្នក​នាង​ផល្លា ​បាន​លើក​ឡើង​ទំនង​ចង់​តប​ឲ្យ​ជន​មួយ​ចំនួន​ដែល​បាន​និយាយ​មិនល្អ​មក​លើ​នាង​ថា «​សូម​ជំរាប​ដល់​អ្នក​មាត់​អេក​​អូ​ច​អត់​បានការ ដែល​ចូល​ចិត្ត​ជំនុំ​ជុំ​ពារ​ពី​រឿង​ខ្ញុំ សុទ្ធតែ​ខ្ញុំ​មេម៉ាយ​អត់​ប្តី ចង់​ប្រាប់​ថា បើ​ខ្ញុំ​ចង់​យកប្តី​ថ្ងៃ​ណា​ក៏​បាន​ដែរ គឺ​ប្តី​ដែល​នៅ​កំ​ឡោះ​ ហើយ​មាន​ឋានៈ​ជា​ឯកឧត្ដម​ទៀត ប៉ុន្តែ​ខ្ញុំ​អត់​ចង់​រស់នៅ​ជាមួយ​មនុស្ស​ដែល​ខ្ញុំ​មិន​ស្រឡាញ់ ។

ហើយ​ខ្ញុំ​សូម​ផ្តាំ​ថា បើ​អ្នកឯង​មាន​ប្តី​ត្រូវ​យក​ពេល​ថែរក្សា​ប្តី​ប្រពន្ធ​អ្នកឯង​អោយ​ល្អ​ទៅ កុំ​ចាំបាច់​ចេះ​ដឹង​រឿង​ជីវិត​ខ្ញុំ ហើយ​កុំ​មើលងាយ​គេ​រឿង​មេម៉ាយ​អត់​ប្តី តិច​ថ្ងៃ​ណាមួយ​ប្តី​ងាប់​ចោល​ក្លាយជា​ស្រី​មេម៉ាយ​ដែរ ខែ​នេះ​ខែ​ភ្ជុំ​ផង​ តិច​ប្រែ​តម​ក​យកប្តី​ងាប់​ចោ​ល​វើយ»។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ