ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុងសប្បាយក្លាយជាទុក្ខ ខណៈយុវជន​ម្នាក់​បាត់ខ្លួន​ឈឹង ស្រាប់តែប្រទះឃើញស្លុតចិត្ត​​

5 ឆ្នាំ មុន
  • រតនគិរី

ខេត្ត​រតនគីរី ៖ យុវជន​ម្នាក់​ទៅ​ហែល​ទឹក​លេង​នៅ​ទំនប់​ក្នុង​ពេល​រដូវ​ភ្ជុំបិណ្ឌ បណ្តាល​ឱ្យ​លង់ទឹក​ស្លាប់​យ៉ាង​អាណោច​អា​ធ​ម័ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​នឹង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៩ ខែតុលា ឆ្នាំ​២០១៨ នៅ​ចំណុច​ទំនប់​កំសាន្ត​អូរ​ភ្លង ស្ថិត​នៅ​ភូមិ​៣ ឃុំ​ត្រពាំង​ច្រេស…

ខេត្ត​រតនគីរី ៖ យុវជន​ម្នាក់​ទៅ​ហែល​ទឹក​លេង​នៅ​ទំនប់​ក្នុង​ពេល​រដូវ​ភ្ជុំបិណ្ឌ បណ្តាល​ឱ្យ​លង់ទឹក​ស្លាប់​យ៉ាង​អាណោច​អា​ធ​ម័ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​នឹង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៩ ខែតុលា ឆ្នាំ​២០១៨ នៅ​ចំណុច​ទំនប់​កំសាន្ត​អូរ​ភ្លង ស្ថិត​នៅ​ភូមិ​៣ ឃុំ​ត្រពាំង​ច្រេស ស្រុក​កូន​មុំ ។

ក្រោយ​ពី​កើតហេតុ​សមត្ថកិច្ច​ប៉ូលិស​ឃុំ​នឹង​ស្រុក​បាន​ចុះ​ទៅ​កន្លែង​កើតហេតុ ធ្វើការ​ត្រួត​ពិ​និ​ត​សព សមត្ថ
កិច្ច​បានអោយ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​ប៉ាវ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​២ សង្កាត់​ការ​ចាញ ក្រុង​បាន​លុង ។

សមត្ថកិច្ច​ដដែល​បាន​បន្ត​ទៀត​ថា ជុំវិញ​ករណី​ខាងលើ​នេះ បើ​តាម​ស​ក្សី និង​ត្រូវជា​មិត្តភក្តិ​របស់​ជន​រង​គ្រោះ​៣​ទៅ​៤​នាក់​បានអោយ​សមត្ថកិច្ច​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​រួម​ជាមួយ​អ្នក​ភូមិ​មាន​គ្នា​៥​ទៅ​៦​នាក់​បាន​ជិះ​ម៉ូតូ​៣​គ្រឿង​នាំ​គ្នា​ទៅ​លេង​នៅ​កន្លែង​កើតហេតុ​ខាងលើ តាំងពី​ម៉ោង​១០​ព្រឹក ។

មុន​ដំបូង​ជន​រង​គ្រោះ​បាន​រាំ​លេង​យ៉ាង​សម្បា​យ ព្រោះ​នៅ​កន្លែង​លេង​កំសាន្ត​មាន​គេ​ចាក់​ធុងបាស់ ហើយ​មក​ទៀត​ជន​រង​គ្រោះ​បាន​ឈប់​រាំ ហើយ​ដើរទៅ​ហែល​ទឹក​លេង​ចាប់តាំងពី​ពេល​នោះ​មក​បាត់​ជន​រង​គ្រោះ លុះដល់​ម៉ោង​ត្រឡប់​មក​ផ្ទះ​វិញ មិត្តភក្តិ​ទាំងអស់​ក៏​នាំ​គ្មា​ដើរ​រក​ជន​រង​គ្រោះ​តែ​មិនឃើញ ហើយ​ក៏​មាន​គេ​បានឃើញ​ជន​រង​គ្រោះ​កំពុង​ហែល​ទឹក​លេង ក៏​ស្រាប់តែ​បាត់​ខ្លួន លុះ​នាំ​គ្នា​ដើរទៅ​ដល់​ចំណុច​ដែល​ជន​រង​គ្រោះ​ហែល​ទឹក​លេង ក៏​នាំ​គ្នា​ចុះ​ទឹក​រាវរក​ស្រាប់តែ​ប្រទះ​សព​ជន​រង​គ្រោះ​ក្នុង​ទឹក ។

សមត្ថកិច្ច​បាន​បន្ត​ទៀត​ថា បើ​តាម​ការ​ត្រួត​ពិ​និ​ត​នៅ​កន្លែង​កើតហេតុ ជន​រង​គ្រោះ​បាន​លង់ទឹក​ជំរៅ​ជាង​២​ម៉ែត្រ ។ មុន​ពេល​ចុះ​ទៅ​ហែល​ទឹក​លេង ទំនងជា​ជន​រង​គ្រោះ​បាន​ផឹក​ស្រវឹង ទើប​បណ្ដាល​ឱ្យ​លង់ទឹក​ស្លាប់​បែប​នេះ ។

សមត្ថកិច្ច​បាន​បន្ត​ទៀត​ថា ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​លង់ទឹក​ប្រាកដ គ្មាន​រឿង​ឃាតកម្ម​អ្វី​កើតឡើង​នោះ​ទេ សព​ត្រូវ​បាន​ប្រគល់​អោយ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃ​ណី​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ