ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ចប់ជីវិត​ខ្លួនឯង​ចោល​កូនប្រុស​ស្រី​៥​នាក់

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ហេតុការណ៍​បុរស​ម្នាក់​ចងក​សម្លាប់​ខ្លួន​បាន​បង្ករ​ឲ្យ​មានការ​ភ្ញាក់កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០១៨ ស្ថិត​ក្នុង​ចំការ​ស្វាយចន្ទី​មួយ​កន្លែង នៅ​ក្នុងភូមិ​គគីរ ឃុំ​សាលា​វិស័យ ស្រុក​ប្រាសាទ​បល្ល័ង្ក ខេត្តកំពង់ធំ…

ខេត្តកំពង់ធំ ៖ ហេតុការណ៍​បុរស​ម្នាក់​ចងក​សម្លាប់​ខ្លួន​បាន​បង្ករ​ឲ្យ​មានការ​ភ្ញាក់កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០១៨ ស្ថិត​ក្នុង​ចំការ​ស្វាយចន្ទី​មួយ​កន្លែង នៅ​ក្នុងភូមិ​គគីរ ឃុំ​សាលា​វិស័យ ស្រុក​ប្រាសាទ​បល្ល័ង្ក ខេត្តកំពង់ធំ ។

លោក​វរសេនីយ៍ឯក ផល ធឿ​ន អធិការ​នគរបាល​ស្រុក​ប្រាសាទ​បល្ល័ង្ក​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ នឹ​ប វន ភេទ​ប្រុស អាយុ​៦៥​ឆ្នាំ មានកូន​ចំនួន​៥​នាក់ (​ប្រុស​៣​នាក់ ស្រី​២​នាក់​) ក្នុង​នោះ​កូន​ៗ​ទាំង​៥​នាក់​របស់​ជន​រង​គ្រោះ រៀប​ការ​រួច​បាន​២​នាក់ ចំណែក​កូន​ៗ​ដែល​មិន​ទាន់​រៀប​ការ​ទាំង​៣នាក់ ពួក​គេ​បាន​ទៅ​រស់នៅ​ជាមួយនឹង​បង​ៗ​របស់​ពួក​គេ​នៅ​ឯ​ទីក្រុង​ភ្នំពេញ ដោយ​ទុក​ឲ្យ​ជន​រង​គ្រោះ​រស់នៅ​តែ​ម្នាក់
ឯង​នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ។

បើ​យោង​តាម​ការ​បំភ្លឺ​របស់​ឈ្មោះ អូន រ៉ា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជា​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​កើតហេតុ​ប្រាប់​ថា​ជន​ជន​រង​គ្រោះជា​មនុស្ស​ញៀន​ស្រា ចាប់តាំងពី​ប្រពន្ធ​ស្លាប់​ចោល​ទៅ ជន​រង​គ្រោះ​តែងតែ​ផឹក​ស្រវឹង​ជា​ប្រចាំ ។

នៅ​មុន​ពេល​កើតហេតុ វេលា​ម៉ោង​ប្រហែល​៩​ព្រឹក គាត់​ឃើញ​ជន​រង​គ្រោះ​ដើរ​កាន់​ស្រា​.​ស​មួយ​ដប​ទឹកបរិសុទ្ធ មក​បបួល​គាត់​ផឹក តែ គាត់​ប្រាប់​ទៅ​ជន​រង​គ្រោះ​វិញ​ថា គាត់​មិន​ផឹក​ទេ ឮ​ដូច្នេះ​ជន​រង​គ្រោះ​ក៏​ដើរ​ចេញ​ទៅ​បាត់​មិនដឹង​ទៅ​ណា​នោះ​ដែរ លុះដល់​ម៉ោង​ប្រហែល​២​រសៀល គាត់​បាន​ជិះ​ម៉ូតូ​កាត់​តាម​ខ្ទម​ចំការ​ស្វាយចន្ទី​របស់​ជន​រង​គ្រោះ​ដើម្បី​ទៅ​ស្រែ តែ​មិន​បានឃើញ​ជន​រង​គ្រោះ​នៅ​ក្នុង​ខ្ទម​ទេ ។

លុះដល់​ម៉ោង​ប្រហែល​៥​នាទី​ល្ងាច នៅ​ពេល​ដែល​គាត់​ត្រឡប់​មក​ពី​ស្រែ​វិញ មក​ដល់​ចំការ​ជន​រង​គ្រោះ ស្រាប់តែ​ឃើញ​ជន​រង​គ្រោះ​ធ្វើ​អត្តឃាត​ចងក​និង​ក្រមា​ចង​ភ្ជាប់​ទៅ​នឹង​ដើម​ស្វាយចន្ទី​ស្លាប់​បាត់​ទៅ​ហើយ ពេល​នោះ​គាត់​ក៏​បាន​ទូរស័ព្ទ​ហៅ​ប្រជា​ការពារ​ភូមិ និង​បងប្អូន​ក្នុងភូមិ​ឲ្យ​មក​ពិនិត្យ​មើល ។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ភ្លាម​កម្លាំង​ជំនាញ និង​ប៉ុស្ដិ៍​នគរបាល​សាលា​វិស័យ​បាន​ចុះ​ដល់​កន្លែង​កើតហេតុ និង​ពិនិត្យ​សាកសព តាម​ការ​ស្រាវជ្រាវ​ពិនិត្យ​វិភាគ​កន្លែង​កើតហេតុ សមត្ថកិច្ច​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសា​ធ្វើ​អត្តឃាត​ដោយ​ចងក​ប្រាកដ​មែន ដោយ​មិន​ពាក់ព័ន្ធ​បទល្មើស​ព្រហ្មទណ្ឌ​ណាមួយ​ឡើយ មូលហេតុ​ស្រវឹងស្រា ។ បន្ទាប់​ពី​ពិនិត្យ​រួច​ សព​ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃ
ណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ