ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Miss Grand Cambodia ស្រស់​ស្អាត តែ​តុបតែង​មុខ​មិន​ស្អាត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ អ្នកឯកទេស​ផាត់មុខ​មួយ​ចំនួន​បាន​រិះគន់​ចំពោះ​អ្នក​ពាក់​ព័​ន្ឋ​ថា​ផាត់មុខ និង​ថតរូប​ជូន​កញ្ញា​តំណាង​ជាតិ Miss Grand Cambodia ឲ្យ​តែ​រួចពីដៃ មិន​សម​នឹង​រូប​សម្រស់​ដ៏​ផូរផង់​របស់​នាង ។ កាលពី​ពេល…

រាជធានី​ភ្នំពេញ​៖ អ្នកឯកទេស​ផាត់មុខ​មួយ​ចំនួន​បាន​រិះគន់​ចំពោះ​អ្នក​ពាក់​ព័​ន្ឋ​ថា​ផាត់មុខ និង​ថតរូប​ជូន​កញ្ញា​តំណាង​ជាតិ Miss Grand Cambodia ឲ្យ​តែ​រួចពីដៃ មិន​សម​នឹង​រូប​សម្រស់​ដ៏​ផូរផង់​របស់​នាង ។

កាលពី​ពេល ថ្មី​ៗ​កន្លង​មក​កញ្ញា​«​រំដួល​លិច​ទឹក​»​ដែល​មាន​ឯកទេស​ផាត់មុខ​ប្រចាំ​ឲ្យ​តារា​ល្បី​បាន​បញ្ចេញមតិ​ទាក់ទង​នឹង​ការ​ផាត់មុខ​ឲ្យ​កញ្ញា​ឌី លី​កា ថា «​ខ្មាស​គេ​ណាស់​លោក​អើយ​…​និយាយ​តាម​ត្រង់​ខ្ញុំ​ពិតជា​មិន​យល់ ហើយ​ថែម​ទាំង​ខឹង​ទៀត​ផង ចង់​រក​មុខ​អ្នក​ផាត់មុខ​និង​ជាង​ថត ហើយ​ចង់​សួរ​ទៅ​កាន់​អ្នក​រៀបចំ​ឲ្យ Miss grand Cambodia ទៅ​ប្រកួត​ហ្នឹង​មាន​បើកភ្នែក​មើល ឬ​អត់ ?

ហើយ​បើ​ថា​អត់​អ្នក​តែង​ទេ​មក​រក​ខ្ញុំ​មក ខ្ញុំ​តែង​ឲ្យ​មិន​យក​លុយ​ទេ​ដើម្បី​មុខមាត់​បវរកញ្ញា​តំណាង​ប្រទេស ខ្ញុំ​និយាយ​មែន …​ដូច​ហួសហេតុ សួរ​ថា​យក​គ្នា​ទៅ​ប្រកួត​តំណាង​ឲ្យ​ប្រទេស​ខ្មែរ​ដើម្បី​ឲ្យ​គេ​ស្គាល់​ខ្មែរ ឬ​យក​ទៅ​ឲ្យ​គេ​សើច​ខ្មែរ ?

សូម​បងប្អូន​ជួ​​យ​មើល​ផង គាត់​ពិតជា​មាន​រូប​សម្រស់​ស្អាត​ពិតមែន ចុះ​ហេតុ​អី​បាន​មក​ផាត់មុខ​គាត់​បែប​ហ្នឹង មុខ​សហោះ រោមភ្នែក​បិទ​មិន​ចំ​កន្លែង ហើយ​របក​កាវ​អស់ទាំង​សងខាង ចិញ្ចើម​ប្រតាក ហើយ​ជាង​ថត​ហ្នឹង​ក៏​មិន​ចេះ​មើល​ទៀត ពិសេស​អ្នក​ដែល​យក​រូប​គាត់​ផ្ញើ​ទៅ​ខាង​កម្មវិធី​ហ្នឹង​ម៉េច​មិន​បើកភ្នែក​មើល​ផង​លោក បរ​វរ​កញ្ញា​តំណាង​ជាតិ​ណា មិនមែន​ដូច​ក្មេង​ធ្វើ​លេង​អ៊ី​ចឹ​ង​ទេ … ។

ហួសហេតុ ខ្ញុំ​ជា​អ្នកគាំទ្រ​កម្មវិធី​បវរកញ្ញា​គ្រប់​កម្មវិធី អុ​ី​ចឹ​ង​ខ្ញុំ​ចូល​ចិត្ត​តាមដាន ពិសេស​បវរកញ្ញា​ខ្មែរ​តែ​ម្តង ព្រោះ​គាំទ្រ​ខ្មែរ ហើយ​លេង​មក ម៉ាក​ៗ​ហ្នឹង​អី ។ និយាយ​មែន​កុំ​ថា​ចង់​ជាប់ តែ​បវរកញ្ញា​មក​ប្រឡង​ដូច​គ្នា​គេ​ឃើញ​រូប​ហ្នឹង​គេ​ក៏​សើច​ចុកពោះ ហើយ​ពិសេស​​មើលងាយ​ដល់ ជាង​ៗ​ផាត់មុខ និង​ជាង​ថត​ស្រុក​ខ្មែរ​ទៀត​ថា​ផាត់​របៀប​ហ្នឹង​អ៊ីចឹ​ង​តើ … ។ សូម​ពិចារណា​តាម​ការ​គួរ អធ្យាស្រ័យ​ផង​ម្ចាស់​រូប Dy Lika Mgc បង​ក៏​ដឹង​ថា​ប្អូន​ក៏​មិន​សប្បាយចិត្ត​ដែរ​ពេល​ឃើញ​រូប​ខ្លួនឯង​ដល់​ថ្នាក់​ហ្នឹង​…​ស៊ូ​ស៊ូ​អូន​បង​គាំទ្ររ​ប្អូន​ខំ​ដើម្បី​មុខមាត់​ខ្លួន និង​ប្រទេស​ជាតិ​យើង​អូន »​។

ប្រធាន​សមាគម​សិល្បករ​ខ្មែរ​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា បាន​អំពាវនាវ​ឲ្យ​មហាជន​ចូល​រួម​បោះ​ឆ្នោត​ជូន​កញ្ញា​ឌី លី​កា ដោយ​នាង​សរសេរ​ថា «​តោះ​យើង​នាំ​គ្នា​គិតគូរ​ជួយ​Vote ឲ្យ Miss Grand Cambodia យើង ដែល​ពេល​នេះ​គាត់​កំពុង​ចូលរួម​ការ​ប្រកួត Miss Grand International នៅ​ឯ​ប្រទេស​ភូមា យើង Vote ឲ្យ​គាត់​បាន​ចូល​វគ្គ Top10 ។

យើង​ពុំគួរ​នាំ​គ្នា​រិះគន់​សម្លៀក​បំពាក់​ដែល​គាត់​ស្លៀក​នោះ​ទេ យើង​ត្រូវ​តែ​នាំ​គ្នា​ជួយ​លើក​​ស្ទួយ​គាត់ និង​ជួយ​ជំរុញ​គាត់​ឲ្យ​បាន​ចូល​ដល់​វគ្គ final ព្រោះ​អារម្មណ៍ ចិត្ត ចំណង់​ចំណូលចិត្ត បេះដូង ការ​គិត ការ​យល់​ឃើញ គតិ និង​អំពើ​របស់​មនុស្ស គឺ​ខុស​គ្នា
សំខាន់​​ពេល​នេះ​មិនមែន​ជា​ពេល​ដែល​យើង​នាំ​គ្នា​ប្រកែក​យកឈ្នះ​ចាញ់ តាម​រយៈ​ការ​យល់​ឃើញ រៀង​ៗ​ខ្លួន​នោះ​ទេ ពេល​នេះ​គឺជា​ពេល​ដែល​យើង​ត្រូវ​ជួយ​លើកតម្កើង​ស្ត្រី​ខ្មែរលើ​ឆាក​អន្តរជាតិ​»​។

ឈុត​សម្លៀក​បំពាក់​ដែល​កញ្ញា​ឌី លី​កា​គ្រង​ឈ្មោះ​«​ទេពី​ស្រី​សួគ៌​បវរ​ឦសាន​បុ​រៈ​»​។ គណៈកម្មការ​លើក​ឡើង​ថា​គោលបំណង​ដែល​ធ្វើ​ឈុត​សម័យ​ចេ​ន​ឡា​នេះ​ឡើង គឺ​ដើម្បី​រំឭក​នឹក​គុណ​បុព្វបុរស​ខ្មែរ ដែល​បាន​លះបង់ និង​ការពារ​ថែរក្សា​ព្រះ​នគរ​ខ្មែរ​មួយ​នេះ​ឱ្យ​កូន​ខ្មែរ​បាន​រស់នៅ រំលឹក​គុណ​ដល់​ភាព​រីក​ចម្រើន​នៃ​អរិយធម៌ វប្បធម៌​ខ្មែរ​ដើម​ដ៏​រុងរឿង និង​ភាព​រួបរួម​គ្នា ដោយ​គិត​ពី​ប្រយោជន៍​រាស្ត្រ និង​ព្រះ​នគរ​ខ្មែរ​ជា​ធំ ។

ជាង​នេះ​ទៅ​ទៀត គឺ​ចង់​បង្ហាញ​ដល់​កូន​ខ្មែរ​ជំនាន់​ក្រោយ​ឱ្យ​ចេះ​ថែរក្សា​ការពារ ស្រាវ​ជ្រាវ​អំពី​ដើម​កំណើត និង​អរិយធម៌​ជាតិ​របស់​ខ្លួន ពិត​ៗ កុំឱ្យ​ជនបរទេស​មក​កាឡៃ​បាន​ថា​យើង​ចម្លង​ពី​គេ​បាន​នោះ​។

មួយវិញទៀត​ចង់​បង្ហាញ និង​ដាស់សតិ​ដល់​អ្នក​រចនា​ម៉ូ​ដ​ជំនាន់​ក្រោយ ឱ្យ​ជួយ​ថែរក្សា​នូវ​ទម្រង់​ដើម​នៃ​ការ​រៀបចំ​ខ្លួន​ទាំង​សម្លៀក​បំពាក់ និង​គ្រឿងអលង្ការ​ដើម ក្នុង​នាម​យើង​ជា​បុគ្គល​មួយ​រូប​ដែល​នឹង​បន្ត​ថែរក្សា និង​លើក​ស្ទួយ​ចំពោះ​មរតក​កេរដំណែល​ដ៏​មាន​តម្លៃ​មិន​អាច​កាត់​បាន​នេះ ។

គណៈកម្មការ​បាន​សម្រេច​វិនិច្ឆ័យ និង​អនុម័ត​ទទួលយក​មក​ជា​ឈុត​សំលៀក​បំពាក់​តំណាង​ជាតិ​នេះ ដោយ​ឈរ​លើ​មូលដ្ឋាន​នៃ​ការ​ចូលរួម​ផ្សព្វផ្សាយ​នូវ​អត្តសញ្ញាណ​ជាតិ ភាព​ល្បីល្បាញ​នៃ​វប្បធម៌ និង​ខឿន​ប្រពៃណី​ទំនៀមទម្លាប់​ដ៏​ខ្ពង់ខ្ពស់​ដែល​មាន​ជា​ច្រើន​សម័យកាល​ថែម​ទាំង​ទទួល​បាន​នូវ​ភាព​រុងរឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ