ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈប្រតិភូ​សភា​កម្ពុជា​ចូល​មហាសន្និបាត IPU ដើម្បី​ពិភាក្សា និង​អនុម័ត​ដែល​កំពុង​រសើប

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គណៈប្រតិភូ​សភា​កម្ពុជា​ចូល​កិច្ច​មហាសន្និបាត​សហភាព​អន្តរ​សភា (IPU) ដើម្បី​ពិភាក្សា និង​អនុម័ត​លើក​របៀបវារៈ​មួយ​ចំនួន​ដែល​កំពុង​រសើប​នៅ​លើស​កល​លោ ក ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា ។…

រាជធានី​ភ្នំពេញ ៖ គណៈប្រតិភូ​សភា​កម្ពុជា​ចូល​កិច្ច​មហាសន្និបាត​សហភាព​អន្តរ​សភា (IPU) ដើម្បី​ពិភាក្សា និង​អនុម័ត​លើក​របៀបវារៈ​មួយ​ចំនួន​ដែល​កំពុង​រសើប​នៅ​លើស​កល​លោ ក ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អគ្គ​លេខា​ធិ​ក​ដ្ឋា​ន​រដ្ឋសភា​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១២ តុលា​នេះ​បាន​ឲ្យ​ដឹង​ថា គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា​កម្ពុជា​ដែល​ដឹកនាំ​ដោយ​លោកស្រី ឃួ​ន សុ​ដា​រី អនុប្រធាន​ទី​២ រដ្ឋសភា និង​ជា​ប្រធាន​ក្រុម​សភាជាតិ​កម្ពុជា​នៃ​នយោបាយ​ស្ត្រី នឹង​ចូលរួម​មហាសន្និបាត​សហភាព​អន្តរ​សភា​លើក​ទី​១៣៩ នៅ​ទីក្រុង​ហ្ស៊ី​ណែវ ប្រទេស​ស្វី​ស ពី​ថ្ងៃ​ទី​១២ ដល់​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០១៨ ។

ប្រភព​បា​បន្ត​ថា សហភាព​អន្តរ​សភា (IPU) ជា​អង្គការនីតិបញ្ញត្តិ​ធំ​មួយ ដែល​មាន​សភា​មក​ពី​ប្រទេស​នានា​ជុំវិញ​ពិភពលោក​ចំនួន​១៧៣​ជា​សមាជិក ។ កំឡុង​ពេល​មហាសន្និបាត​លើក​ទី​១៣៩​នេះ លោកស្រី ឃួ​ន សុ​ដា​រី ប្រធាន​គណៈប្រតិភូ​សភា​កម្ពុជា​នឹង​ឡើង​ថ្លែង​សុន្ទរកថា ស្តី​អំពី «​ភាព​ជា​អ្នកដឹកនាំ​សភា​ក្នុង​ការ​លើកកម្ពស់​សន្តិភាព និង​ការ​អភិវឌ្ឍន៍​នា​យុគ្គសម័យ​នាវា​និវត្តន៍ និង​បំ​លាស់​ប្តូរ​បច្ចេកវិទ្យា​» ទៅ​កាន់​អង្គ​មហាសន្និបាត ។ ជាមួយ​គ្នា​នេះ​គណៈប្រតិភូ​សភា​កម្ពុជា​នឹង​ចូលរួម​កិច្ចប្រជុំ​ជា​ច្រើន​នៅ​ក្នុង​នោះ​មាន​កិច្ចប្រជុំ​ក្រុមប្រឹក្សាភិបាល​លើក​ទី​២០៣ របស់ IPU ដើម្បី​អនុម័ត​សេចក្តី​ស្នើ​របៀបវារៈ​បន្ទាន់​លើ​បញ្ហា​ស៊ើប​មួយ​ចំនួន​របស់​សក​លោក ។ បោះ​ឆ្នោត​ជ្រើសរើស​សមាជិក​គណៈកម្មាធិការ​ប្រតិបត្តិ​របស់ IPU ។ ការ​ចូលរួម​ផ្តល់ អនុសាសន៍​អំពី​សិទ្ធិ​មនុស្ស ការ​ពិនិត្យ​របាយការណ៍​ហិរញ្ញវត្ថុ IPU ។ និង​ការ​អនុម័ត​ប្រតិទិន​ការងារ​សម្រាប់​មហាសន្និបាត IPU លើក​ទី​១៤០ នៅ​ទីក្រុង Buenos Aires នៃ​ប្រទេស​អា​ហ្ស​ង់​ទី​ន ។

ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​មហាសន្និបាត​នេះ​គណៈប្រតិភូ​ម​សភា​កម្ពុជា​ក៏​នឹង​ចូលរួម​បណ្តា​កិច្ចប្រជុំ​សំខាន់​ៗ​មួយ​ចំនួន​ទៀត ដែល​មាន​ដូច​ជា កិច្ចប្រជុំ​អាស៊ាន​បូក​៣ កិច្ចប្រជុំ​ស​ម្រួ​ប​សម្រួល​របស់​សភា​តំបន់​អាស៊ី (APA) កិច្ចប្រជុំ​ភូមិសាស្ត្រ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក (APG) កិច្ចប្រជុំ​វេទិការ​សមាជិក​សភា​ស្ត្រី កិច្ចប្រជុំ​វេទិការ​សមាជិក​សភា​វ័យក្មេង IPU និង​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ទាំង​៤​របស់ IPU ស្តី​ពី​«​សន្តិភាព សន្តិសុខ​អន្តរជាតិ ការ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ហិរញ្ញវត្ថុ ពាណិជ្ជកម្ម ប្រជាធិបតេយ្យ សិទ្ធិ​មនុស្ស និង​កិច្ចការ​អង្គការសហប្រជាជាតិ​ផង​ដែរ ។ ជាមួយ​គ្នា​នោះ​ដែរ​លោកស្រី អនុប្រធាន​ទី​២ រដ្ឋសភា​ក៏​នឹង​ជួប​ពិភាក្សា​ការងារ​ទ្វេរ​ភាគី​ជាមួយ​លោកស្រី ហ្គា​ប្រី​ឡា គូ​វ៉ាស បា​រ៉ុ​ន ប្រធាន​សហភាព​អន្តរ​សភា IPU)​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ