ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជន​ស​ង្ស​យ័​៤​នាក់ រួម​នឹង​ថ្នាំ​ញៀន​១​កញ្ចប់

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ជនសង្ស័យ​៤​នាក់​រួម​នឹង​ថ្នាំ​ញៀន​០១​កញ្ចប់ ត្រូវ​បាន​នគរបាល​ស្រុក​អង្គស្នួល​បង្ក្រាប ខណៈ​ដែល​ទទួល​ព័ត៌មាន​ពី​មហាជន​ល្អ​ថា មាន​ជនសង្ស័យ​កំពុង​ជួញដូរ​ថ្នាំ​ញៀន​។ ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​ថ្ងៃ​ព្រហស្បតិ៍ ០២​កើត ខែអស្សុជ…

ខេត្តកណ្តាល ៖ ជនសង្ស័យ​៤​នាក់​រួម​នឹង​ថ្នាំ​ញៀន​០១​កញ្ចប់ ត្រូវ​បាន​នគរបាល​ស្រុក​អង្គស្នួល​បង្ក្រាប ខណៈ​ដែល​ទទួល​ព័ត៌មាន​ពី​មហាជន​ល្អ​ថា មាន​ជនសង្ស័យ​កំពុង​ជួញដូរ​ថ្នាំ​ញៀន​។ ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​ថ្ងៃ​ព្រហស្បតិ៍ ០២​កើត ខែអស្សុជ ឆ្នាំច សំ​រិ​ទ្ធិ​ស័ក ព​.​ស​២៥៦២ ត្រូវ​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០១៨ វេលា​ម៉ោង​១០ និង​២០​នាទី​ព្រឹក ក្នុងភូមិ​មង្គល​បូ​រី ឃុំ​សំរោង​លើ ស្រុក​អង្គស្នួល ខេត្តកណ្តាល​។ ជនសង្ស័យ​ទី​០១-​ឈ្មោះ រិ​ទ្ធ ចាន់​រ៉ា ហៅ​ង៉ិ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ មង្គល​បូ​រី ឃុំ​សំរោង​លើ ស្រុក​អង្គស្នួល ខេត្តកណ្តាល​។

ទី​០២-​ឈ្មោះ ងិ​ន មក​រា ហៅ​ណុ​យ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទី​លំ​ភូមិ​គី​រី​ថ្មី ឃុំ​សំរោង​លើ ស្រុក​អង្គស្នួល ខេត្តកណ្តាល មុខរបរ កម្មករ​រោងចក្រ ទី​០៣-​ឈ្មោះ ស្រស់ សៀ​ក​ឡេ​ង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​ដំណាក់​កោះ ឃុំ​សំរោង​លើ ស្រុក​អង្គស្នួល ខេត្តកណ្តាល មុខរបរ កសិករ​។ ទី​០៤-​ឈ្មោះ ឌី ផា​នុ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ ភូមិ​ត្រពាំង​ទន្លាប់ ឃុំ​សំរោង​លើ ស្រុក​អង្គស្នួល ខេត្តកណ្តាល​។

នគរបាល​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃខែ​ឆ្នាំ វេលា​ម៉ោង​កើតហេតុ​ខាងលើ កម្លាំង​ជំនាញ​បាន​ទទួល​ព័ត៌មាន​ពី​មហាជន​ល្អ​ថា មាន​ជនសង្ស័យ​កំពុង​ជួញដូរ ថ្នាំ​ញៀន នៅ​ចំណុច​កើតហេតុ​ខាងលើ ភ្លាម​នោះ​កម្លាំង ជំនាញ​ផ្នែក​ប្រឆាំង​គ្រឿងញៀន​បាន​សហការ​ជាមួយ កម្លាំង​ជំនាញ​ផ្នែក​នគរបាល​យុត្តិធម៌ ស្រុក និង​ប៉ុស្តិ៍​រដ្ឋបាល​សំរោង​លើ ចុះ​ដល់​កន្លែង​កើតហេតុ ហើយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឆែក​ត្រួតពិនិត្យ​ឃើញ​មាន​ថ្នាំ​ញៀន ចំនួន​០១​កញ្ចប់​នៅ​នឹង​ខ្លួន​ជនសង្ស័យ ឈ្មោះ ងិ​ន មក​រា ហៅ​ណុ​យ ជន​ស​ង្ស​យ័​ខាងលើ​បាន​ឆ្លើយ​ថា ថ្នាំ​ញៀន​នេះ ឈ្មោះ រិ​ទ្ធ ចាន់​រ៉ា ហៅ​ង៉ិ​នៅ​ភូមិ មង្គល​បូ​រី ឃុំ​សំរោង​លើ ស្រុក​អង្គស្នួល ខេត្តកណ្តាល​។

បន្ទាប់​មក​កម្លាំង​ជំនាញ និង​ប៉ុស្តិ៍ បាន​បន្ត​ទៅ​តាម​ឃាត់ ខ្លួន​ជនសង្ស័យ ឈ្មោះ រិ​ទ្ធ ចាន់​រ៉ា ហៅ​ង៉ិ ឈ្មោះ ស្រស់ ហៀ​ក​ឡេ​ង ឈ្មោះ ឌី ឆា​នុ នៅផ្ទះ​របស់​ជនសង្ស័យ​ឈ្មោះ រិ​ទ្ធ ចាន់​រ៉ា ហៅ​ង៉ិ នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។ ជនសង្ស័យ​ឈ្មោះ រិ​ទ្ធ ចាន់​រ៉ា ហៅ​ង៉ិ បាន​ឆ្លើយ​សារភាព​ថា ថ្នាំ​ញៀន​នេះ​ខ្លួន​បាន​ទិញ​ពី​មនុស្ស​ប្រុស​ម្នាក់​មិន​ស្គាល់ឈ្មោះ អាយុ​ជាង​២០​ឆ្នាំ នៅ​ភូមិ​ទួល​សេរី ឃុំ​ទួល​ព្រេ​ជ ស្រុក​អង្គស្នួល ខេត្តកណ្តាល ពេល​ទិញ​បាន​មក​ខ្លួន​បាន​ប្រើ​ឲ្យ​ឈ្មោះ ងិ​ន មក​រា ជា​អ្នក​យក​ទៅ​លក់​បន្ត​។ ជនសង្ស័យ​រួម​នឹង​វត្ថុ​តាង ត្រូវ​បាន​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល ដើម្បី​សាកសួរ​បន្ត និង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ