ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​សីហ​នុ​អើយ​អ្នក​ប្រែ​ហើយ…ធ្លាប់តែ​អ៊ូអរ​ប្រែជា​ស្ងាត់​ដូច​ចោរលួច​សេះ !

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ម្ចាស់​តូប​លក់​ម្ហូបអាហារ​នៅ​តាម​បណ្តោយ​ឆ្នេរ​អូរ​ឈើទាល និង​ឆ្នេរ​ព្រែក​ត្រែង​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ដូច​គ្នា​ថា នៅ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិខ្មែរ​យើង​ឆ្នាំ​២០១៨​កន្លង​មក​ថ្មី​ៗ​នេះ​ខុស​ប្លែក​ពី​ឆ្នាំ​មុន​ៗ​ចំនួន​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​មានការ​ធ្លាក់​ចុះ​ស្ទើរតែ​មិន​គួរ​ឲ្យ​ជឿ​នៅ​ក្នុង​ចិត្ត ។ ខណៈ​ដែល​តាម​វិ​ថី​នានា​នៅ​ក្នុង​ក្រុងមាន​សភាព​ស្ងប់ស្ងាត់​មិន​មានការ​កកស្ទះ​ចរាចរណ៍ និង​នៅ​តាម​តំបន់ឆ្នេរ​ដែល​ជា​កន្លែង​កម្សាន្ត​នៅ​ក្នុង​ខេត្ត​ក៏​មាន​សភាព​ស្ងប់ស្ងាត់​ប្លែក​តែ​ម្តង ខុស​ប្លែក​ពី​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ​ក្នុង​ឆ្នាំ​២០១៧​កន្លង​មក​ចំនួន​ភ្ញៀវ​ទេសចរណ៍​ជាតិ​-​អន្តរជាតិ​បាន​ធ្វើ​ដំណើរ​ចូល​មក​លេង​កម្សាន្ត​ជា​បន្តបន្ទាប់​ចាប់តាំងពី​ថ្ងៃ​០១​រោច…

ខេត្ត​ព្រះ​សីហ​នុ ៖ ម្ចាស់​តូប​លក់​ម្ហូបអាហារ​នៅ​តាម​បណ្តោយ​ឆ្នេរ​អូរ​ឈើទាល និង​ឆ្នេរ​ព្រែក​ត្រែង​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ដូច​គ្នា​ថា នៅ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិខ្មែរ​យើង​ឆ្នាំ​២០១៨​កន្លង​មក​ថ្មី​ៗ​នេះ​ខុស​ប្លែក​ពី​ឆ្នាំ​មុន​ៗ​ចំនួន​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​មានការ​ធ្លាក់​ចុះ​ស្ទើរតែ​មិន​គួរ​ឲ្យ​ជឿ​នៅ​ក្នុង​ចិត្ត ។

ខណៈ​ដែល​តាម​វិ​ថី​នានា​នៅ​ក្នុង​ក្រុងមាន​សភាព​ស្ងប់ស្ងាត់​មិន​មានការ​កកស្ទះ​ចរាចរណ៍ និង​នៅ​តាម​តំបន់ឆ្នេរ​ដែល​ជា​កន្លែង​កម្សាន្ត​នៅ​ក្នុង​ខេត្ត​ក៏​មាន​សភាព​ស្ងប់ស្ងាត់​ប្លែក​តែ​ម្តង ខុស​ប្លែក​ពី​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ​ក្នុង​ឆ្នាំ​២០១៧​កន្លង​មក​ចំនួន​ភ្ញៀវ​ទេសចរណ៍​ជាតិ​-​អន្តរជាតិ​បាន​ធ្វើ​ដំណើរ​ចូល​មក​លេង​កម្សាន្ត​ជា​បន្តបន្ទាប់​ចាប់តាំងពី​ថ្ងៃ​០១​រោច ខែភទ្របទ ដែល​ជា​ថ្ងៃ​កាន់បិណ្ឌ​ទី​០១​រហូត​ដល់​ថ្ងៃ​ចុងបញ្ចប់​ចំនួន​ភ្ញៀវ​ទេសចរណ៍​បាន​ធ្វើ​ដំណើរ​ចូល​មក​លេង​នៅ​តាម​តំបន់ឆ្នេរ និង​រម​ណីយដ្ឋាន​នានា​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​ស្ទើរតែ​រក​តុ​កន្លែង​សម្រាប់​ឲ្យ​ភ្ញៀវ​អង្គុយ​មិន​បាន​ផង ។

ប្រភព​ខាងលើ​បាន​បន្ត​ឲ្យ​ដឹង​ក្នុង​ទឹកមុខ​ស្រងូតស្រងាត់​ថា ពួក​គាត់​ជា​អាជីវករ​លក់ដូរ​ម្ហូបអាហារ​នៅ​តាម​តំបន់ឆ្នេរ​សមុទ្រ​ឲ្យ​តែ​ដល់​រដូវ​កាល​បុណ្យ​ទាន​ប្រពៃណី​ជាតិ​យើង​ម្តង​ៗ​កាលពី​ឆ្នាំ​មុន​ៗ​តែងតែ​រំពឹង​ទុក​លើ​មុខរបរ​លក់​ម្ហូបអាហារ​សម្រាប់​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ ។

ជា​ចៃដន្យ​ឆ្នាំ​នេះ​ក្តី​រំពឹង​ទុក​ត្រូវ​រលាយ​បាត់​អស់​ប្រភព​ខាងលើ​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា មាន​បញ្ហា​ច្រើន​យ៉ាង​ដែល​ជា​ប្រភព​ដើមចម​បណ្តាល​ឲ្យ​ភ្ញៀវ​ទេសចរណ៍​មានការ​ធ្លាក់​ចុះ​ដូច​ជា ៖

-​ស្ថានភាព​ផ្លូវ​ដែល​រង​ការ​ខូចខាត​នៅ​ក្នុង​រដូវវស្សា​មិន​ទាន់​បាន​ជួសជុល​ឡើង​វិញ បង្ក​រការ​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ដល់​ភ្ញៀវ​ទេសចរណ៍​។

-​បន្ទាប់​ពី​លំហូរ​ចូល​ការ​វិនិយោគ​ជនជាតិ​បរទេស​(​ចិន​)​យ៉ាងច្រើន ផ្ទះសំណាក់ ស​ណ្ឋា​រ​គារ អូ​តែ​ល ។​ល​។ ត្រូវ​បាន​ជួល​ឲ្យ​ទៅ​ឲ្យ​ជនជាតិ​បរទេស​ស្ទើរតែ​អស់​បង្ក​ការ​លំបាក​សម្រាប់​ភ្ញៀវ​ទេសចរណ៍​ដែល​មាន​បំណង​មក​សម្រាកលំហែរ​កាយ​ជា​លក្ខណៈ​គ្រួសារ ។

-​ហាង​លក់​អាហារ ភេសជ្ជៈ​នៅ​ក្នុង​ក្រុង​មួយ​ចំនួន ឬ​ហាង​លក់​ម្ហូបអាហារ​នៅ​តាម​បណ្តោយ​ឆ្នេរ​អូរ​ឈើទាល​ត្រូវ​បាន​ជួល​ទៅ​ឲ្យ​ជនបរទេស​(​ជនជាតិ​ចិន​)​ស្ទើរតែ​អស់​និង​លក់​មុខម្ហូប​តម្រូវ​តាម​បែប​ជនជាតិ​គេ​ក្នុង​តម្លៃ​ខ្ពស់ ។

ប្រភព​ខាងលើ​បាន​គូសបញ្ជាក់​ថា​អ្វី ដែល​គាត់​បាន​រៀបរាប់​ខាងលើ​នេះ​ហើយ​ជាក​ក្តា​ដែល​ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរណ៍​ជាតិ​-​អន្តរជាតិ​មានការ​ធ្លាក់​ចុះ ។

តាម​របាយការណ៍​របស់​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះ​សីហ​នុ​បាន​ឲ្យ​ដឹង​ថា ចំនួន​ភ្ញៀវ​ទេសចរណ៍​ដែល​បាន​មក​សម្រាក​កំសាន្ត​នៅ​ខេត្ត​ព្រះ​សីហ​នុ​រយៈពេល​០៣​ថ្ងៃ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ចាប់ពី​ថ្ងៃ​ទី​០៨​ដល់​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០១៨ ចំនួន​ភ្ញៀវ​ទេសចរណ៍​សរុប​៧៩៥៨៧​នាក់​បើ​ប្រៀបធៀប​ទៅ​នឹង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំ​២០១៧​កន្លង​មក​មានការ​ថយ​ចុះ​១៣,៤៩% ។

ក្នុង​ចំនួន​ភ្ញៀវ​ខាងលើ​ភ្ញៀវ​ជាតិ​មាន​ចំនួន​៧៣១៧៧​នាក់​បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០១៧​មានការ​ថយ​ចុះ​១៦,២៧% ។ ចំនួន​ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន​៦៤១០​នាក់​បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០១៧​មានការ​កើនឡើង​៣៩,៣៤% ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ