ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស់​ជាង​៣​ម៉ឺន​ដុល្លារ​មិន​ទាន់​បាន​នៅ​ផង ស្រុត​ខ្ទេចខ្ទី (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ពិតជា​គួរ​ឲ្យ​អាណិត​ណាស់​ដោយ​ផ្ទះថ្ម​ល្វែង​របស់​ចុងភៅ «​ប៉ាវ ចាន់​ធី រស្មី​សុខា​» មិន​ទាន់​សាងសង់​រួច​១០០​ភាគរយ​ផង​នោះ ត្រូវ​បាក់​ស្រុត​នៅ​ផ្នែក​ខាង​ក្រោយ​​ខ្លាំង​មិន​អាច​រស់នៅ​កើត​ឡើយ​។ ជាមួយ​នោះ​សមាជិក​ក្រុម​គ្រួ​សារបាន​នាំ​គ្នា​ចាកចេញ​ទៅ​រស់នៅ​ផ្ទះ​បងប្អូន​ជា​បណ្តោះអាសន្ន ព្រោះ​ខ្លាច​ផ្ទះរ​លំបាក់​សង្កត់​លើ​អាច​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត…

ខេត្តកំពង់ចាម ៖ ពិតជា​គួរ​ឲ្យ​អាណិត​ណាស់​ដោយ​ផ្ទះថ្ម​ល្វែង​របស់​ចុងភៅ «​ប៉ាវ ចាន់​ធី រស្មី​សុខា​» មិន​ទាន់​សាងសង់​រួច​១០០​ភាគរយ​ផង​នោះ ត្រូវ​បាក់​ស្រុត​នៅ​ផ្នែក​ខាង​ក្រោយ​​ខ្លាំង​មិន​អាច​រស់នៅ​កើត​ឡើយ​។ ជាមួយ​នោះ​សមាជិក​ក្រុម​គ្រួ​សារបាន​នាំ​គ្នា​ចាកចេញ​ទៅ​រស់នៅ​ផ្ទះ​បងប្អូន​ជា​បណ្តោះអាសន្ន ព្រោះ​ខ្លាច​ផ្ទះរ​លំបាក់​សង្កត់​លើ​អាច​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត ហើយ​ផ្ទះ​ដែល​រង​គ្រោះ​ដោយ​ការ​បាក់​ស្រុត​នេះ​មាន​ចំនួន​២​ផ្ទះ ។

លោក ហ៊ុន លឹ​ម​ហួរ អាយុ​៤៣​ឆ្នាំ មានផ្ទះ​នៅ​ជាប់មាត់​ទន្លេ បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១១ តុលា ២០១៨​ថា ក្រោយ​ពី​បាន​រៀប​ការ​រួច រូប​លោក​បាន​មក​សាង​សង់ផ្ទះ​ឈើ​រហូត​​មក​ដល់​សព្វ​ថ្ងៃនេះ​មាន​រយៈពេល​ជិត​២០​ឆ្នាំ​ហើយដោយ​បាន​ប្រឹងប្រែង​រកស៊ី​លក់ដូរ និង​ធ្វើ​របង​បេតុង​នៅ​ក្រោយ​ផ្ទះ ដើម្បី​សុវត្ថិភាព​សម្រាប់​គ្រួសារ​របស់​គាត់ ហើយ​​ច្រាំង​ទន្លេមេគង្គ​ក្រោយ​ផ្ទះ​មិន​ដែល​បាក់​នោះ​ទេ​។

លោក​ហ៊ុន លឹ​ម​ហួរ ប្រាប់​បន្ត​ថា ក្រោយមក​ទៀត​កង​វិស្វកម្ម​របស់​ក្រសួងការពារជាតិ បាន​សាងសង់​ស្ពានបេតុង​មួយ​កាត់​ទន្លេមេគង្គ ត​ភ្ជាប់​ពី​ត្រើយ​ក្រុង​កំពង់ចាម ទៅ​ឃុំ​កោះមិត្ត ស្រុក​កំពង់សៀម ក្នុង​ពេល​រដូវវស្សា​ចូល​មក​ដល់​ឆ្នាំ​២០១៨​នេះ នៅ​ក្រោយ​ផ្ទះ​របស់​គាត់​មាន​គ្រឿងចក្រ​របស់​ក្រុម​ធ្វើ​ស្ពាន​កោះ​ប៉ែន បាន​មក​ឈូស​ឆាយដី​ដើម្បី​ចាក់​ខឿន​ការពារ​កុំ​ឲ្យ​បាក់​ស្រុត​នោះ​។ តែ​ក្រោយ​ទឹកបាន​ស្រកទៅ​វិញ គិត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១១ តុលា ២០១៨ របង​បេតុង​ខាងក្រោយ​ផ្ទះ​បាន​ស្រុត​រង​ការ​ខូចខាត​ខ្លះក៏​ស្នើ​សុំ​ឲ្យ​ខាង​កង​វិស្វកម្ម មក​ជួយ​សាងសង់​រៀបចំ​ធ្វើ​ច្រាំង​ទន្លេ​ឡើង​វិញ​ផង ។

ចំណែក​លោក​ប៉ាវ ចាន់​ធី អាយុ​៥២​ឆ្នាំ ម្ចាស់​ចុងភៅ​យីហោ​«​ប៉ាវ ចាន់​ធី​- រស្មី​សុខា​» ក៏​ប្រាប់​​ដែរ​ថា​ថា ដើមដំបូង​ផ្ទះ​របស់​គាត់​ជា​ប្រភេទ​ផ្ទះ​ឈើ ដោយ​បាន​មក​ធ្វើ​នៅ​ជាប់មាត់​ទន្លេមេគង្គ​ជិត​២០​ឆ្នាំ​ហើយ ក្រោយមក​ទៀត​ដោយ​មានកូន​ប្រុស​ស្រី​៥​នាក់ ហើយ​ផ្ទះ​កាន់តែ​ចាស់ និង​រាង​ចង្អៀត​ផង​នោះ ក៏​រុះ​ចេញ ហើយ​ខ្ចី​លុយ​ធនាគារឯកជន​ចំនួន​២​ម៉ឺន​ដុល្លារ​បូក​រួម​ទាំង​លុយ​ក្នុង​ហោប៉ៅ​ទៀត​គឺ​ជាង​៣​ម៉ឺន​ដុល្លារ​ឯណោះ មក​ធ្វើ​ផ្ទះថ្ម​មាន​ទំហំ​​៥,៥០​ម៉ែត្រ​គុណ​១០,៥០​ម៉ែត្រ ដោយ​បាន​ខិតខំ​ប្រឹង​ឲ្យ​ជាង​ធ្វើ​រៀប​ការ៉ូ ឡើង​ស្អាត និង​ពេញចិត្ត​។

លោក​ប៉ាវ ចាន់​ធី បន្ត​ទៀត​ថា កន្លង​មក​ពេល​ដែល​ទឹកទន្លេ​មេគង្គ​ឡើង​មក​ក្នុង​ឆ្នាំ​២០១៨​​​នេះ កម្លាំង​កង​វិស្វកម្ម បាន​យក​គ្រឿងចក្រ​មក​ឈូស​ឆាយដី ច្រាំង​ទន្លេ​ក្រោយ​ផ្ទះ​គាត់​ដើម្បី​រៀបចំ​ចាក់​ដី​នៅ​ក្បាលស្ពាន​កោះ​ប៉ែន ។ ស្រប​ពេល​ដែល​ទឹកទន្លេ​មេគង្គ​បាន​ចាប់ផ្តើម​ស្រក​ទៅ​វិញ ស្រាប់តែ​បាក់​ស្រុត​របង​ផ្ទះ និង​ផ្ទះ ក៏​ត្រូវ​បាន​ស្រុត​បាក់​ខូច​ខាត​ខ្លាំង ការ​ខូចខាត​នេះ​គាត់​ដាក់​ការ​សង្ស័យ​ថា អាច​មក​ពី​មានការ​ឈូស​ឆាយដី​ច្រាំង​នេះ ហើយ​ទើប​បណ្តាល​ឲ្យ​ផ្ទះ​គាត់​រង​ការ​ខូចខាត ហើយ​ក៏​សូម​ស្នើ​សុំ​ឲ្យ​ខាង​កង​វិស្វ​កម្ម​សាងសង់​ស្ពាន មេត្តា​ជួយ​ដោះស្រាយ​ក្នុង​កំរិត​ណាមួយ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​នោះ​។

លោក​ឧត្តមសេនីយ៍ឯក គង់ អៀង នាយករង​នាយកដ្ឋាន​កង​វិស្វកម្ម​ក្រសួងការពារជាតិ មាន​ប្រសាសន៍​ឲ្យ​ដឹង​ដែរ​ថា នៅ​ពេល​ដែល​ទឹកទន្លេ​មេគង្គ​ស្រក​ចុះ​បន្តិចទៀត រូប​លោក​នឹង​ចុះ​ទៅ​ពិនិត្យ​មើល​កន្លែង​ច្រាំង​ទន្លេ​នៅ​គល់​ស្ពាន​កោះ​ប៉ែន ដើម្បី​ឲ្យ​ដឹង​ថា តើ​មូល​ហេតុ​ខាងលើ បណ្តាល​មក​ពី​អ្វី​ច្បាស់លាស់?ប្រសិនបើ​ច្រាំង​រង​ការ​ខូចខាត​នោះ នឹង​ធ្វើការ​ជួសជុល​ឡើង​វិញ​ឲ្យ​បាន​រឹង​មាំ ចៀសវាង​ការ​ខូចខាត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ