ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញាក់​ផ្អើល​ប៉ែន​ សុផានី​ សាង​ផ្នួស​ជា​ដូន​ជី​

10 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ ​មាន​ការ​ភ្ញាក់​ផ្អើល​មួយ​កើត​ឡើង​ពេញ​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក​​ កាល​ពី​ថ្ងៃ​ទី​២១​ ឧសភា​ ២០១៣​ ខណៈ​ពេល​ឃើញ​រូប​ថត​របស់​តារា​សម្ដែង​អ្នក​នាង​ប៉ែន​ សុផានី​ ស្លៀក​ពាក់​ស​ជា​ដូន​ជី​អង្គុយ​ស្មឹង​ស្មាធិ៍​ ។​ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ នៅ​ក្នុង​ទំព័រ​ហ្វេ​សប៊ុក​របស់​តារា​សម្ដែង​រូប​នេះ​បញ្ជាក់ថា​ «​ខ្ញុំ​សូម​ថ្វាយ​ខ្លួន​បួស​ជា​ដូន​ជី​ហើយ​»​ ។​ រឿង​នេះ​ធ្វើ​ឱ្យ​គេ​មាន​ការ​ងឿង​ឆ្ងល់​យ៉ាង​ខ្លាំង​ថា​

រាជធានីភ្នំពេញ​ ៖  ​មាន​ការ​ភ្ញាក់​ផ្អើល​មួយ​កើត​ឡើង​ពេញ​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក​​ កាល​ពី​ថ្ងៃ​ទី​២១​ ឧសភា​ ២០១៣​ ខណៈ​ពេល​ឃើញ​រូប​ថត​របស់​តារា​សម្ដែង​អ្នក​នាង​ប៉ែន​ សុផានី​ ស្លៀក​ពាក់​ស​ជា​ដូន​ជី​អង្គុយ​ស្មឹង​ស្មាធិ៍​ ។​ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ នៅ​ក្នុង​ទំព័រ​ហ្វេ​សប៊ុក​របស់​តារា​សម្ដែង​រូប​នេះ​បញ្ជាក់ថា​ «​ខ្ញុំ​សូម​ថ្វាយ​ខ្លួន​បួស​ជា​ដូន​ជី​ហើយ​»​ ។​ រឿង​នេះ​ធ្វើ​ឱ្យ​គេ​មាន​ការ​ងឿង​ឆ្ងល់​យ៉ាង​ខ្លាំង​ថា​ មូល​ហេតុ​អ្វី​បានជានាង​ប៉ែន​ សុផានី​ សាង​ផ្នួស​​ ។​

អ្នកគាំ​ទ្រ​មួយ​ចំនួន​បាន​សម្ដែង​ការ​សោក​ស្ដាយ​ និង​ចម្លែក​ចិត្ដ​ខ្លាំង​ណាស់​​ ចំពោះ​ការ​សម្រេច​ចិត្ដ​របស់​នាង​ប៉ែន​ សុផានី​ ព្រោះ​តែ​គេ​យល់​ថា​ តារា​ស្រី​រូប​នេះ​នៅ​ក្មេង​ ហើយ​ស្អាត​ និង​ថែម​ទាំង​ទាំង​មាន​ទេព​កោសល្យ​ល្អ​ មិន​គួរ​ទៅ​សម្ងំ​សាង​ផ្នួស​ជា​ដូន​ជី​បែប​នេះ​ទេ​ ។​ ពាក់​ព័ន្ធ​ទៅ​នឹង​រឿង​នេះ​ មិត្ដ​រួម​អាជីព​សិល្បៈ​ជា​មួយ​អ្នក​នាង​ប៉ែន​ សុផានី​ ម្នាក់​បញ្ជាក់​ប្រាប់​កោះ​សន្ដិភាព​ថា​ រូប​ភាព​បួស​ជា​ដូន​ជី​នេះ​ជា​ការ​សម្ដែង​ក្នុង​រឿង​ «​ព្រាយ​ខ្លា​»​ ប៉ុណ្ណោះ​ ការ​ពិត​នាង​ប៉ែន​ សុផានី​ មិន​បាន​សាង​ផ្នួស​ទេ​ ។​​

ដោយ​ចង់​បាន​ចម្លើយ​ច្បាស់​ជាង​នេះ​ សហ​ការី​របស់​កោះ​សន្ដិភាព​ព្យា​យាម​ទូរស័ព្ទ​ទាក់​ទង​ទៅ​អ្នក​នាង​ប៉ែន​ សុផានី​ កាល​ពី​រសៀល​ថ្ងៃទី​២១​ ឧសភា​ ២០១៣​ ហើយ​នាង​ប្រាប់​ថា​ ចំពោះ​រូបភាព​នាង​ស្លៀក​ពាក់​ជា​ដូន​ជី​ ដែល​បាន​បង្ហោះ​តាម​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក​នេះ​មិន​មែន​ជា​ការ​ពិត​ទេ​ គ្រាន់​តែ​ជា​ការ​សម្ដែង​ក្នុង​ខ្សែ​រឿង​ភាពយន្ដ​ប៉ុណ្ណោះ​ ។​ អ្នកនាង​ប៉ែន​ សុផានី ប្រាប់​ខ្លី​បាន​តែ​ប៉ុណ្ណឹង​ ព្រោះ​ជាប់​រវល់​ថត​រឿង​ «ម្ដាយក្មេក​រើស​កូន​ប្រសា​»​ ។​

អ្នក​នាង​ប៉ែន​​ សុផានី​ បាន​ប្រឡូក​ក្នុង​ពិភព​សិល្បៈ​ភាព​យន្ដ​ជា​ច្រើន​ឆ្នាំ​មកហើយ​ ជា​ពិសេស​ចុង​ក្រោយ​នេះ​ គេឃើញ​វត្ដ​មាន​របស់​នាង​ក្នុង​ខ្សែ​វីដេអូ​ភាគ​ចាក់​ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍​ជា​ច្រើន​រឿង​ ៕​