ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្ត​អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​ទី​១៣​នៅ​វត្ត​តាំងតុ ហៅវត្តសាង​ទុក

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ​លោក ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ និង មន្ដ្រីរាជការក្រោមឱវាទ…

ខេត្តសៀមរាប ៖ ​លោក ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ និង មន្ដ្រីរាជការក្រោមឱវាទ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌ​ទី១៣ នៅវត្តតាំងតុ អតីតហៅវត្តសាងទុក នៃបរិវេណប្រាសាទអង្គរធំជាមួយពុទ្ធបរិស័ទ នាថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៨ ដោយបាននាំយកនូវគ្រឿងសក្ការបូជាគោរពថ្វាយភូងផ្កា បូជា​ទៀនធូក ចំពោះព្រះពុទ្ធរូបព្រះសម្មាសាម្ពុទ្ធ និងមនសកា ព្រះរតនត្រ័យ ទៅតាមគន្លងព្រះធម៌ព្រះសម្មាសាម្ពុទ្ធ ព្រមទាំងទេយ្យទាន មានគ្រឿងឧបភោគ បរិភោគជាច្រើនមុខ រួមនឹងបច្ច័យ​យកមកវេរប្រគេនព្រះសង្ឃ និង រាប់បាត្រ បង្សុកូល ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន ជីដូនជីតាញាតិការទាំង៧សន្ដាន ដែលបានចែកឋាន ទៅកាន់បរិលោកខាងមុខ សូមឲ្យមកទទួលនូវផល្លានិសង្ឃ ដែលកូន ចៅបានឧទ្ទិស ជូនតាមរយៈព្រះសង្ឃជាស្រែបុណ្យ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ ឲ្យបានទៅសោយសុខនៅទីស្ថានបរមសុខគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ ។

មានប្រសាសន៍សំណេះសំណាលនោះដែរលោកបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិ​បាលខេត្ត បានលើកឡើងថា បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដ៏ធំៗ ក្នុងចំណោមពិធីបុណ្យប្រពៃណីជាតិខ្មែរយើង ដែលប្រជាជនខ្មែរនាំគ្នាប្រារព្ធឡើង មិនដែលអាក់ខានឡើយជារៀងរាល់ឆ្នាំ ចាប់ពីថ្ងៃ១រោច ខែភទ្របទ រហូតដល់ថៃ្ងទី១៥រោច ។

លោកក៏បានបញ្ជាក់ថា នៅពេលបញ្ចប់នូវរដូវភ្ជំបិណ្ឌ ប្រជាពុទ្ធបរិស័ទខែ្មរយើង ធ្វើនូវបុណ្យកឋិនទានសាមគ្គី ដើម្បីប្រមូលបច្ច័យវេរប្រគេនព្រះសង្ឃ ក្នុងការសាងសមិទ្ធិផលនានាក្នុងវត្តអារ៉ាម ហើយក៏ មានរៀបចំនូវព្រះរាជពិធីបុណ្យអុំទូកទៀតផង ។

សូមបញ្ជាក់ផងដែរថា ម៉្យាងទៀតខេត្តទេសចរណ៍ប្រវត្តិសាស្ត្រនៃយើងនេះ ក៏រៀបចំពិធីបុណ្យអុំទូកនេះ នៅតាមដងស្ទឹងប្រវត្តិសាស្ត្រសៀមរាប ក្នុងការចូលរួមបម្រើដល់វិស័យទេសចរណ៍ សំខាន់ភ្ញៀវជាតិ អន្តរជាតិ ថែលចូលមកទស្សនាកម្សាន្តនៅខេត្តសៀមរាប ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ