ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​នៅ​តែ​បែប​នេះ​ភ្នំ​ឳ​រ៉ា​ល់​ពិតជា​ក្លាយជា​ភ្នំ​ត្រងោល​មិន​ខាន

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តកំពង់ស្ពឺ  ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ដោយ​មួយ​រយៈ​នេះ​មើលឃើញ​ថា ការ​កាប់​បំផ្លាញ​ព្រៃឈើ​កាន់តែ​ខ្លាំង​នៅ​លើ​កម្ពូលភ្នំ​ឳ​រ៉ា​ល់ ហើយ​បើ​នៅ​តែ​មិន​រក​ដំណោះស្រាយ​នោះ​មិនយូរ​ទេ​ភ្នំ​ឳ​រ៉ា​ល់​នឹង​ប្រែ​ក្លាយជា​ភ្នំ​ត្រងោល​មិន​ខាន​ឡើយ ។ សេចក្តីរាយការណ៍​បាន​បន្ត​ថា ការ​ជំរុញ​មិន​ឲ្យ​មានការ​កាប់​បំផ្លាញ​ព្រៃឈើ​នេះ គឺ​ចង់​ឲ្យ​មាន​ភ្ញៀ​ង​ទេសចរ​ទៅ​លេង​នៅ​ទីនោះ​ច្រើន…

ខេត្តកំពង់ស្ពឺ  ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ដោយ​មួយ​រយៈ​នេះ​មើលឃើញ​ថា ការ​កាប់​បំផ្លាញ​ព្រៃឈើ​កាន់តែ​ខ្លាំង​នៅ​លើ​កម្ពូលភ្នំ​ឳ​រ៉ា​ល់ ហើយ​បើ​នៅ​តែ​មិន​រក​ដំណោះស្រាយ​នោះ​មិនយូរ​ទេ​ភ្នំ​ឳ​រ៉ា​ល់​នឹង​ប្រែ​ក្លាយជា​ភ្នំ​ត្រងោល​មិន​ខាន​ឡើយ ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា ការ​ជំរុញ​មិន​ឲ្យ​មានការ​កាប់​បំផ្លាញ​ព្រៃឈើ​នេះ គឺ​ចង់​ឲ្យ​មាន​ភ្ញៀ​ង​ទេសចរ​ទៅ​លេង​នៅ​ទីនោះ​ច្រើន ព្រោះ​បើ​ព្រៃឈើ​ត្រូវ​បាន​បំផ្លាញ​អស់ ភ្លៀវ​ទេសចរ​ក៏​មិន​ទៅ​ទស្សនា​ផង​ដែរ ។ បើកាលណា​មាន​ភ្លៀវ​ទេសចរ​ទៅ​ច្រើន​គឺ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ទីនោះ​មាន​មុខរបរ​រកស៊ី​ចិញ្ចឹមជីវិត​ពី​ចំនូល​ផ្សេង​ៗ​ពី​ផ្នែក​ទេសចរ​នោះ ។

បើ​តាម​រយៈ​វី​ដេ​អូ​ដែល​លោក​តាន់ គឹ​ម​សួរ​បង្ហោះ​នោះ​លោក​បាន​ធ្លាប់​ទៅ​ភ្នំ​ឳ​រ៉ា​ល់​ចំនួន​៤​ដង​មក​ហើយ ចឹ​ង​ហើយ​លោក​ដឹង​ថា នៅ​ខាងលើ​មានការ​ខ្វះខាត​អី ដែល​គាត់​បាន​រៀបចំ​ធុង​ទឹក ភ្លើង​សូ​ឡា ដើម្បី​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ទៅ​លេង​នៅ​ទីនោះ ហើយ​លោក​ពិតជា​មានការ​ព្រួយ​បារ​ម្ភ​ជា​ខ្លាំង ទៅ​លើ​ការ​កាប់​ព្រៃឈើ ។

លោក​បាន​និយាយ​ទៀត​ថា ចំពោះ​លោក​ការ​កាប់​បំផ្លាញ​ព្រៃឈើ​មួយ​ដើម​ៗ​ដូច​វាយប្រហារ​បេះដូង​ពួក​គាត់​ចឹ​ង ដោយ​ពួក​គាត់​មានការ​ស្រឡាញ់​ព្រៃឈើ​ខ្លាំង ហើយ​បើ​នៅ​តែ​បណ្តោយ​ឲ្យ​មានការ​កាប់​បំផ្លាញ​ព្រៃឈើ​ទៀត​ភ្នំ​ឳ​រ៉ា​ល់​នឹង​ក្លាយទៅជា​ភ្នំ​ត្រងោល​ហើយ ហើយ​លោក​ក៏​មិន​បន្ទោស​ប្រជាជន​ដែរ ។
សូម​បងប្អូន​មេត្តា​ជួយ​ការពារ​បរិស្ថាន​ទាំងអស់​គ្នា ហើយ​ក៏​កុំ​នាំ​គ្នា​បំផ្លាញ​តទៅ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ