ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុងតឺន័រ​២​ពន្លះ​គ្នា​ឡើង​ខ្ទេច

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ គ្រោះថ្នាក់​ចរាចរណ៍​ដ៏​អាក្រក់​បង្ក​ឡើង​ដោយ​រថយន្ត​កុងតឺន័រ​សណ្តោង​រ៉ឺ​ម៉ក​១​គ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ 3C 4429 បើក​វ៉ា​ជែង​រថយន្ត​កុងតឺន័រ​ដូច​គ្នា តែ​វ៉ា​មិន​ផុត​ក៏​បុក​គូថ​គ្នា​ពីក្រោយ​ពេញទំហឹង បណ្តាល​ឲ្យ​ខូច​កាប៊ី​ន​មុខ​ខ្ទេច​យ៉ាងដំណំ បណ្តាល​ឲ្យ​តៃកុង​រង​របួសធ្ងន់…

ខេត្តស្វាយរៀង ៖ គ្រោះថ្នាក់​ចរាចរណ៍​ដ៏​អាក្រក់​បង្ក​ឡើង​ដោយ​រថយន្ត​កុងតឺន័រ​សណ្តោង​រ៉ឺ​ម៉ក​១​គ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ 3C 4429 បើក​វ៉ា​ជែង​រថយន្ត​កុងតឺន័រ​ដូច​គ្នា តែ​វ៉ា​មិន​ផុត​ក៏​បុក​គូថ​គ្នា​ពីក្រោយ​ពេញទំហឹង បណ្តាល​ឲ្យ​ខូច​កាប៊ី​ន​មុខ​ខ្ទេច​យ៉ាងដំណំ បណ្តាល​ឲ្យ​តៃកុង​រង​របួសធ្ងន់ ហើយ​បាន​គេចខ្លួន​បាត់​ភ្លាម​ៗ​ផង​ដែរ ។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង កាលពី​វេលា​ម៉ោង​១២​និង​១០​នាទី​យប់​រំលង​អធ្រាត្រ​ថ្ងៃ​ទី​៤ ឈាន​ចូល​ថ្ងៃ​ទី​៥ តុលា ២០១៨ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ត្រង់​ចំណុច​ខាងលិច​ផ្សារ​ក្រោលគោ ចម្ងាយ​២០០​ម៉ែត្រ ស្ថិត​នៅ​ភូមិ​ព្រៃ​តា​ញ៉​យ ឃុំ​ក្រោលគោ​ស្រុក​ស្វាយ​ជ្រំ ។

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ភ្លាម​ៗ​នោះ​តៃកុង​រង​របួស​បាន​គេចខ្លួន​បាត់​ភ្លាម​ៗ​បន្សល់​ទុក​រថយន្ត​ខូច​នៅ​កណ្តាល​ថ្នល់​តែ​ម្តង រីឯ​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​ទៀត​ដែល​គេ​បុក​ពីក្រោយ​បាន​បន្ថែម​ល្បឿន​ទៅ​បាត់​ស្រមោល​ដែរ ទុក​ឲ្យ​សមត្ថកិច្ច​ដេក​យាម​មួយ​យប់​ទល់​ភ្លឺ​រហូត​ដល់​ម៉ោង​១០​ព្រឹក ទើប​ឃើញ​ម្ចាស់​រថយន្ត​យក​រថយន្ត​មក​សាង​កន្ទុយ រ៉ឺ​ម៉ក​ទៅ​រាជធានី​ភ្នំពេញ និង​ស្ទូច​ក្បាល​រថយន្ត​យក​ទៅ​ជួសជុល​ដោយ​ខ្លួនឯង ។ មូលហេតុ​បើក​វ៉ា​ជែង​ខ្វះ​ការ​ប្រុង​ប្រ​យ​ត្ន័ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ