ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេះ​ប្រើ​ល្បិច​ខូច​ដល់​ម្ល៉ឹង​… ចាប់​ហើយ​លែង​វិញ​ដើម្បី​ឱ្យ​រាង (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ កម្លាំង​សមត្ថកិច្ច​ផែន​ការងារ​សន្តិសុខ នគរបាល​ខេត្តសៀមរាប ដឹកនាំ​ដោយ​​លោក​ឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការ​រង​ទទួល​ផែន​ការងារ​សន្តិសុខ នៃ​ស្នង​ការ​ដ្នា​ន​នគរបាល​ខេត្តសៀមរាប ចុះ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ជា​អ្នកកាសែត…

ខេត្តសៀមរាប ៖ កម្លាំង​សមត្ថកិច្ច​ផែន​ការងារ​សន្តិសុខ នគរបាល​ខេត្តសៀមរាប ដឹកនាំ​ដោយ​​លោក​ឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការ​រង​ទទួល​ផែន​ការងារ​សន្តិសុខ នៃ​ស្នង​ការ​ដ្នា​ន​នគរបាល​ខេត្តសៀមរាប ចុះ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ជា​អ្នកកាសែត ដែល​យកឈ្មោះ​ថ្នាក់ដឹកនាំ​រដ្ឋបាល​ខេត្តសៀមរាប​ដើរ​សុំ​លុយ និង​សុំ​បៀរ​តាម​ផ្ទះ​អាជីវ​ករ​ក្នុង​ខេត្តសៀមរាប ថា យក​ទៅ​ជប់លៀង​នៅ​សាលាខេត្ត បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​​ក្រុង​សៀមរាប រួច​នាំ​យក​មក​សួរនាំ​នៅ​ស្នងការ​ខេត្ត ដោយ​មាន​អ្នក​ធានា​ត្រឹមត្រូវ ទើប​លោកស្នងការ​អនុញ្ញាត​ឱ្យធ្វើ​កិច្ចសន្យា​ត្រឡប់​ទៅ​ផ្ទះ​វិញ​ទាំង​យប់​នៅ​ថ្ងៃ​ដដែល​។

ហេតុការណ៍​ឃាត់ខ្លួន​អ្នកកាសែត​២​នាក់​នោះ​ធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃ​ទី​០៤ ខែតុលា ឆ្នាំ ឆ្នាំ​២០១៧ ស្ថិត​នៅ​ក្នុងភូមិ​សាស្ត្រ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប​។

លោក​ឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការ​រង​ទទួល​ផែន​ការងារ​សន្តិសុខ បាន​ប្រាប់​នៅ​ថ្ងៃ​ទី​៥​ខែតុលា ឆ្នាំ​២០១៨​នេះ​ថា ដោយ​ពលរដ្ឋ​មានការ​សង្ស័យ រាយការណ៍​មក​សមត្ថ​កិច្ច​មូលដ្ឋាន ថា មាន​ជនសង្ស័យ​២​នាក់​បាន​យកឈ្មោះ​ថ្នាក់ដឹកនាំ​ខេត្ត ជិះ​ម៉ូតូ​ដើរ​សុំ​លុយ​និង​សុំ​បៀរ​ពី​អាជីវករ​នៅ​ក្នុង​សង្កាត់​សាលា​កំរើក ខណៈ​ពេល​នោះ​លោក​បាន​ខ​ល​ទៅ​សួរ​ខាង​សាលាខេត្ត ថា នៅ​សាលាខេត្ត​មាន​ជប់លៀង​ដែរ​ឬ​អត់? ហើយ​ខាង​នោះ​បាន​ឆ្លើយ​វិញ​ថា អត់​មាន​ទេ​។

លោក​បាន​បន្ត​ថា ដោយ​មានការ​សង្ស័យ ទើប​លោក​សុំ​គោលការណ៍​ពី​លោកស្នងការ​នគរបាល​ខេត្ត និង​ឯកឧត្តម បណ្ឌិត ឃឹម ប៊ុ​ន​សុង អភិបាលខេត្ត ខណៈ​ពេល​នោះ ឯកឧត្តម បាន​បញ្ជា​ឱ្យ​តាម​ចាប់​យក​មក​សួរនាំ ទើប​លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​សហការ​ជាមួយ​កម្លាំង​របស់​អធិការដ្ឋាន​ក្រុង​សៀមរាប ចុះ​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់​យក​មក​សួរនាំ​នៅ​ស្នងការ​នគរបាល​ខេត្ត​។

លោក​បាន​បញ្ជាក់​ថា ជនសង្ស័យ​ទាំង​២​នាក់​នោះ ១-​ឈ្មោះ ស៊ា​ន សុខា ហៅ​ពៅ ហៅ​សាន​ពៅ អាយុ​៤៣​ឆ្នាំ មុខរបរ​អ្នក​សារព័ត៌មាន​គេហទំព័រ​ការ​ពិត បច្ចុប្បន្ន​ស្នាក់​នៅ​ភូមិ​បុស្ស​ក្រឡាញ់ សង្កាត់​ជ្រាវ ខេត្តសៀមរាប និង​២-​ឈ្មោះ គឹ​ម ហាន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ រត់​ម៉ូតូឌុប (​ជា​អ្នក​ដើរ​យក​លុយ​) បច្ចុប្បន្ន​ស្នាក់​នៅ​ភូមិ​ទ្រាំង សង្កាត់​ស្លរ​ក្រាម ខេត្តសៀមរាប ដែល​កំពុង​ធ្វើ​សកម្មភាព​យកឈ្មោះ លោក ធូ ច​ន្តុ​ល ជា​មន្ត្រី​នៃ​កា​រិ​យា​អន្តរ​វិស័យ​របស់ សាលាខេត្ត​សៀមរាប បាន​កុហក​បោកប្រាស់​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​អាជីវកម្ម​ជា​ច្រើន​ក្នុង​ខេត្តសៀមរាប​ថា លោក​ធូ ច​ន្តុ​ល ឱ្យមក​យក​ស្រា​បៀរ ដើម្បី​យក​ទៅ​ជប់លៀង​នៅ​សាលាខេត្ត​សៀមរាប ។

ពេល​នោះ​អាជីវករ​ដែល​បើក​អាជីវកម្ម​ផ្សេង​ៗ​បាន​ប្រគល់​ស្រា​បៀរ​សរុប​ចំនួន​០៤​កន្លែង​បាន​ចំនួន​០៧​កេស​ទៅ​ជនសង្ស័យ​ខាងលើ ក្រោយ​ពី​ធ្វើ​សកម្មភាព​លើក​ចុង​ក្រោយ ក៏​ត្រូវ​ប្រជាពលរដ្ឋ​រាយការណ៍​ប្តឹង​មក​សមត្ថកិច្ច ហើយ​ក៏​ចុះ​ទៅ​ស្រាវជ្រាវ​ភ្លាម ។ លុះ​រហូត​​ដល់​ថ្ងៃ​ទី​០៤ ខែតុលា ឆ្នាំ​២០១៨ វេលា​ម៉ោង ១៦​និង​៣០​នាទី ត្រូវ​កម្លាំង​នគរបាល​ខេត្ត​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការ​រង​ទទួល​ផែន​ការងារ​សន្តិ​សុខ ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​យក​មក​ធ្វើការ​សាកសួរ​។

ក្រោយ​ពី​សមត្ថកិច្ច​ធ្វើការ​សួរនាំ សង្ស័យ​ទាំ​២​ឆ្លើយ​សារភាព​ថា រូបគេ​ទាំង​២​ពិតជា​បាន​យកឈ្មោះ លោក ធូ ច​ន្តុ​ល ជា​មន្ត្រី​សាលាខេត្ត​សៀមរាប ទៅ​កុហក​អាជីវករ​លក់​-​ដូរ ដើម្បី​យក​ស្រា​បៀរ​ចំនួន​៧​កេស​ពិតប្រាកដ​មែន​។ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់​បាន​ទទួល​សារភាព​កំហុស និង​ស​ន្សា​ថា ចាប់ពី​ពេល​នេះ​ទៅ​ឈប់​ដើរ​ប្រព្រឹត្ត​អំពើ​ផ្តេស​ផ្តាស​​នេះ​បន្ត​ទៀត ហើយ សុំ​ការ​អនុញ្ញាត​ពី​ឯកឧត្តម​បណ្ឌិត​អភិបាលខេត្ត​ផង​នោះ ទើប​កម្លាំង​សមត្ថកិច្ច​បានឱ្យ​ធ្វើការ​កិច្ចសន្យា និង​ព្រមាន​ជា​លើក​ទី​១ ហើយ​មានការ​ធានា​ពី​ក្រុម​គ្រួសារ​បានឱ្យ​ត្រ​ឡាប់​ទៅ​ផ្ទះ​ទាំង​យប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ