ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុន​សម្រាល​ប៉ុន្មាន​ថ្ងៃ​អាការ​៣​បង្ហាញ​ឡើង

5 ឆ្នាំ មុន

អាការ​មួយ​ចំនួន​ដែល​លួច​ប្រាប់​អ្នក​ថា អ្នក​ជិត​ដល់​ថ្ងៃ​ឆ្លងទន្លេ​ហើយ ។ តើ​មាន​អ្វី​ខ្លះទៅ? 1.​នៅ​មុន​ពេល​ដែល​អ្នក​ជិត​ដល់​ថ្ងៃ​កើត អ្នក​នឹង​ចាប់ផ្តើម​មាន​អារម្មណ៍​ថា​តែងតែ​ឃ្លាន​ជា​និច្ច ដោយ​ញ៉ាំ​ប៉ុន្មាន​ដង​ក៏​មិន​ឆ្អែត​ដែរ ។ ក្រពះ​អ្នក​នឹង​រីក​ធំ​ជាង​មុន ព្រោះ​រាង​កាយ​អ្នក​ត្រូវការ​អាហារ​ទាំងនេះ​ដើម្បី​ជា​កម្លាំង​គ្រប់គ្រាន់​សម្រាប់​អ្នក​ម្តាយ​ឲ្យ​ងាយស្រួល​សម្រាលកូន​ចេញ​មក​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ…

អាការ​មួយ​ចំនួន​ដែល​លួច​ប្រាប់​អ្នក​ថា អ្នក​ជិត​ដល់​ថ្ងៃ​ឆ្លងទន្លេ​ហើយ ។ តើ​មាន​អ្វី​ខ្លះទៅ?

1.​នៅ​មុន​ពេល​ដែល​អ្នក​ជិត​ដល់​ថ្ងៃ​កើត អ្នក​នឹង​ចាប់ផ្តើម​មាន​អារម្មណ៍​ថា​តែងតែ​ឃ្លាន​ជា​និច្ច ដោយ​ញ៉ាំ​ប៉ុន្មាន​ដង​ក៏​មិន​ឆ្អែត​ដែរ ។ ក្រពះ​អ្នក​នឹង​រីក​ធំ​ជាង​មុន ព្រោះ​រាង​កាយ​អ្នក​ត្រូវការ​អាហារ​ទាំងនេះ​ដើម្បី​ជា​កម្លាំង​គ្រប់គ្រាន់​សម្រាប់​អ្នក​ម្តាយ​ឲ្យ​ងាយស្រួល​សម្រាលកូន​ចេញ​មក​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ ។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​អ្នក​ម្តាយ​បរិភោគ​មិន​ចេះ​ចប់​ឡើយ ។

2.​នៅ​ពេល​ដែល​ជិត​ដល់​ថ្ងៃ​កូន​ចេញពី​ពោះ​អ្នក​មក អ្នក​នឹង​តែងតែ​ចូល​បន្ទប់ទឹក​មិន​ឈប់​ទេ ទោះបីជា​មិន​បត់ជើងតូច ក៏​អ្នកមាន​អារម្មណ៍​ថា​ចង់​នោម​ដែរ ។ តាម​ពិត​ទៅ​អាការ​នេះ​កើតឡើង ព្រោះតែ​កូន​ជិត​ចេញ​មក​ហើយ ។ ដូចនេះ​អ្នក​គួរតែ​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ ។

3.​អ្នក​នឹង​អាច​កើត​មាន​អាការ​មួយទៀត​គឺ អ្នក​នឹង​មាន​អារម្មណ៍​ថា​ពោះ​មិន​ស្រួល​ទេ ដោយ​ឈឺ​បាត់​ៗ​ជា​និច្ច ព្រោះ​កូន​នៅ​ក្នុង​ផ្ទៃ​ប្រញាប់​ចេញ​មក​ក្រៅ​ជូ​ប​អ្នក​ហើយ ។ ជា​ពិសេស​ស្បូន​អ្នក​នឹង​អាច​ចាប់ផ្តើម​បើក ហើយ​ចាប់ផ្តើម​រីក​ធំ ដោយ​អាច​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ចង់​បត់ជើងធំ​ផង​ដែរ ។

ដូចនេះ​បើ​មាន​អាការ​នេះ​ហើយ អ្នក​គួរតែ​ប្រញាប់​ទៅ​មន្ទីរពេទ្យ ព្រោះ​បើ​ទុក​យូរ អាច​ចេញ​ឈាមក្រហម ដោយ​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​ម្តាយ និង​កូន​ផង​ដែរ​(​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ