ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រូបមន្ត​ថ្មី​ប្រើ​ត្រសក់​ធ្វើ​ម៉ាស់​មុខ

5 ឆ្នាំ មុន

អ្នក​រាល់គ្នា​សុទ្ធតែ​ធ្លាប់​ប្រើ​ត្រសក់​មក​បិទ​លើ​មុខ ដោយ​គ្រាន់តែ​ចិតជា បន្ទះ​ៗ​តែ​ប៉ុណ្ណោះ ប៉ុន្តែ​មាន​រូបមន្ត​ថ្មី​ក្នុង​ការ​ប្រើ​ត្រសក់​ធ្វើ​ជា​ម៉ាស់​មុខ ។ តើ​វិធី​ធ្វើ​បែប​ណា​ទៅ ? ដំបូង​អ្នក​អាច​យក​ត្រសក់​តូច​ចំនួន​ពីរ​ផ្លែ​មក​កិន​ក្នុង​ម៉ាស៊ីន​ទឹកក្រឡុក​ឲ្យ​ម៉ដ្ឋ ។ បន្ទាប់​មក…

អ្នក​រាល់គ្នា​សុទ្ធតែ​ធ្លាប់​ប្រើ​ត្រសក់​មក​បិទ​លើ​មុខ ដោយ​គ្រាន់តែ​ចិតជា បន្ទះ​ៗ​តែ​ប៉ុណ្ណោះ ប៉ុន្តែ​មាន​រូបមន្ត​ថ្មី​ក្នុង​ការ​ប្រើ​ត្រសក់​ធ្វើ​ជា​ម៉ាស់​មុខ ។ តើ​វិធី​ធ្វើ​បែប​ណា​ទៅ ?

ដំបូង​អ្នក​អាច​យក​ត្រសក់​តូច​ចំនួន​ពីរ​ផ្លែ​មក​កិន​ក្នុង​ម៉ាស៊ីន​ទឹកក្រឡុក​ឲ្យ​ម៉ដ្ឋ ។ បន្ទាប់​មក អ្នក​អាច​ដាក់​ពងមាន់​ចូល​មួយ​គ្រាប់ ដោយ​យក​តែ​ផ្នែក​ស​ប៉ុណ្ណោះ រួច​កូរ​ឲ្យ​សព្វ​ចូល​គ្នា ។ បន្ទាប់​មក​ទៀត​អ្នក​អាច​ដាក់​ម្សៅ​មី​បន្តិច​ចូល​ទៅ​ក្នុង​នោះ រួច​កូរ​ឲ្យ​សព្វ​ចូល​គ្នា ។

ក្រោយ​ពេល​ដែល​អ្នក​ធ្វើ​រួច អ្នក​អាចយ​កមក​លាប​លើ​មុខ​អ្នក ដោយ​ចៀស​ពី​លាប​កន្លែង នៅ​ជុំវិញ​ភ្នែក ។ អ្នក​អាច​ទុក​ចំនួន​ពី​៥​ទៅ​១០​នាទី រួច​លាង​ចេញ​ជា​ការ​ស្រេច ។

រូបមន្ត​មួយ​នេះ​អាច​ធ្វើ​ឲ្យ​ស្បែក​អ្នកមាន​សំណើម ថែម​ទាំង​អាច​ធ្វើ​ឲ្យ​ស្បែក​អ្នក​សទៀត​ផង ។ ប៉ុន្តែ​អ្នក​ដែល​មាន​ស្បែក​ឆាប់​ប្រតិកម្ម គួរតែ​ប្រើ​រូបមន្ត​មួយ​នេះ​ដោយ​ប្រយ័ត្ន ទើប​មិន​ប៉ះពាល់​ដល់​ស្បែក​អ្នក​យ៉ាង​ងាយ (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ