ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​នី​ស្តុ​ន ចែកផ្លូវ​ពី​គូស្នេហ៍​ព្រោះ​មាន​ស្រី

5 ឆ្នាំ មុន

សារព័ត៌មាន​បរទេស កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា​តាំងពី​នាង​ចេ​ន្នី​ហ្វើ​រ អា​នី​ស្តុ​ន តារា​សម្តែង​ដ៏​ល្បី​បាន​ចែកផ្លូវ​ជាមួយ​លោក ​Justin Theroux មក​មាន​ពាក្យ​ចចាមអារ៉ាម​ថា​អ្នក​ទាំង​២​ស្អប់​មុខ​គ្នា ប៉ុន្តែ​មិន​ពិត​ទេ ។…

សារព័ត៌មាន​បរទេស កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា​តាំងពី​នាង​ចេ​ន្នី​ហ្វើ​រ អា​នី​ស្តុ​ន តារា​សម្តែង​ដ៏​ល្បី​បាន​ចែកផ្លូវ​ជាមួយ​លោក ​Justin Theroux មក​មាន​ពាក្យ​ចចាមអារ៉ាម​ថា​អ្នក​ទាំង​២​ស្អប់​មុខ​គ្នា ប៉ុន្តែ​មិន​ពិត​ទេ ។ ពួក​គេ​បាន​បញ្ជាក់​ថា​ចែកផ្លូវ​គ្នា​តាម​សម្រួល ។

ក្រោយ​ពី​ស្រឡាញ់​គ្នា​ផ្អែមល្ហែម​មក នាង​អា​នី​ស្ដុ​ន និង​លោក​ធើ​រ៉ូ​ក បាន​ធ្វើ​ឲ្យ​ទស្សនិកជន​នៅ​លើ​ពិភពលោក​ភ្ញាក់ផ្អើល​ពី​ការ​ប្រកាស​លែងលះ​គ្នា កាលពី​ពេល​ថ្មី​ៗ​កន្លង​មក ។ មាន​ហេតុផល​មួយ​ដែល​ធ្វើ​ឲ្យ​ពួក​គេ​បញ្ចប់​ក្តី​ស្នេហ៍ គឺ​ខាង​ប្រុស​ចូល​ចិត្ត​ចូលរួម​ក្នុង​ពិធីជប់លៀង​ហួសហេតុ និង​មាន​ភាព​ស្និទ្ធស្នាល​ជាមួយ​នារី​ជា​ច្រើន​នាក់ ។

ចាប់តាំងពី​នៅ​លីវ​មក នាង​អា​នី​ស្ដុ​ន ក៏​មាន​លេចឮ​ដំណឹង​ថា​សេពគប់​ជាមួយ​បុរស​ច្រើន​នាក់ ។
អ្នក​ជំនិត​បាន​បញ្ជាក់​ថា «​ជា​ដំណឹង​ល្អ​មួយ​អាច​ជា​ការ​ចែកផ្លូវ​យ៉ាង​ស្រុះស្រួល ពួក​គេ​គ្មាន​ការ​ស្អប់​គ្នា និង​មានរឿង​កើតឡើង​តិចតួច​ក៏​បែកធ្លាយ ធ្វើ​ឲ្យ​មានការ​លេចឮ​ពី​មាត់​មួយ​ទៅ​មាត់​មួយ​ជា​បន្តបន្ទាប់​» ៕ ម៉ុ​ក សេង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ