ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឮ​សំឡេង​ស្រែក​ឱ្យ​ជួយ​!…​ផ្អើល​អ្នក​ភូមិ​​​នៅ​ស្រុក​រមាស​ហែក

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ មានការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក​ដល់​អ្នក​ភូមិ​ដោយ ក្មេង​ប្រុស​២​នាក់​បងប្អូន​លង់ទឹក​ប្រឡាយ​ហើយ​ស្រែក​ឲ្យ​គេ​ជូ​យ អ្នក​ភូមិ​ក៏​នាំ​គ្នា​មក​ជួយ​ស្រង់​ចេញពី​ទឹក​ដើម្បី​សង្គ្រោះ និង​បាន​ធ្វើ​ចលនា​ដៃជើង​រលាក់​ទឹក​ចេញ​រួច​បាន​ដឹក​មក​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​ស្រុក ក៏​ប៉ុន្តែ​​ជួយ​បាន​ក្មេង​ប្រុស​ជា​បង ជា​អកុសល​ក្មេង​ប្រុស​ជា​ប្អូន​ម្នាក់​ទៀត​មាន​សភាព​ឈ្លក់ទឹក​ធ្ងន់ធ្ងរ​ពេក​ក៏​បាន​ស្លាប់​បន្ទាប់​ពី​សង្គ្រោះ​ពេល​លើក​ឡើង​ពី​ក្នុង​ទឹក​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី ព្រឹក​ថ្ងៃ​ទី​១…

ខេត្តស្វាយរៀង ៖ មានការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក​ដល់​អ្នក​ភូមិ​ដោយ ក្មេង​ប្រុស​២​នាក់​បងប្អូន​លង់ទឹក​ប្រឡាយ​ហើយ​ស្រែក​ឲ្យ​គេ​ជូ​យ អ្នក​ភូមិ​ក៏​នាំ​គ្នា​មក​ជួយ​ស្រង់​ចេញពី​ទឹក​ដើម្បី​សង្គ្រោះ និង​បាន​ធ្វើ​ចលនា​ដៃជើង​រលាក់​ទឹក​ចេញ​រួច​បាន​ដឹក​មក​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​ស្រុក ក៏​ប៉ុន្តែ​​ជួយ​បាន​ក្មេង​ប្រុស​ជា​បង ជា​អកុសល​ក្មេង​ប្រុស​ជា​ប្អូន​ម្នាក់​ទៀត​មាន​សភាព​ឈ្លក់ទឹក​ធ្ងន់ធ្ងរ​ពេក​ក៏​បាន​ស្លាប់​បន្ទាប់​ពី​សង្គ្រោះ​ពេល​លើក​ឡើង​ពី​ក្នុង​ទឹក​។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី ព្រឹក​ថ្ងៃ​ទី​១ ខែតុលា ឆ្នាំ​២០១៨ នៅ​ក្នុងភូមិ​ត្រពាំង​រំដេញ ឃុំ​ត្រពាំង​ស្តៅ ស្រុក​រមាស​ហែក​។

បើ​តាម​សមត្ថកិច្ច​នគរបាល​ស្រុក​រមាស​ហែក​បាន​ឲ្យ​ដឹង​ថា ក្មេង​ប្រុស​ដែល​ស្លាប់ ឈ្មោះ វ៉ា​ន់ ណែ​ត អាយុ​១២​ឆ្នាំ (​ជា​ប្អូន​) ចំណែក​ក្មេង​ប្រុស​បង​សង្គ្រោះ​ទាន់​ពេល​ឈ្មោះ វ៉ា​ន់ វ​ណ្ណា អាយុ​១៥​ឆ្នាំ​។ ក្មេង​ប្រុស​ទាំង​ពីរ​រស់នៅ​ភូមិ​ត្រពាំង​រំដេញ ឃុំ​ត្រពាំង​ស្តៅ ស្រុក​រមាស​ហែក​។

បើ​តាម​សាក្សី​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ គេ​ឃើញ​ក្មេង​ប្រុស​២​នាក់​បងប្អូន​កំពុង​ចុះ​លេង​ទឹក​ប្រឡាយ​ព្រែកជីក​នៅ​ឯ​ចុង​ភូមិ បន្ទាប់​មក​ប្រមាណ​ជា​កន្លះ​ម៉ោង ស្រាប់តែ​ឮ​សម្លេង​ស្រែក​ពី​ក្មេង​ៗ​នោះ​ថា «​ជួយ​ផង​ៗ​លង់ទឹក​ហើយ​» ទើប​អ្នក​ភូមិ​ផ្អើល​ឆោឡោ ហើយ​ក៏​បាន​នាំ​គ្នារ​ត់ទៅ​ជួយ​ចុះ​ស្រង់​ក្មេង​ទាំង​ពី​នាក់​បងប្អូន​ចេញពី​ក្នុង​ទឹក​ប្រឡាយ​ដើម្បី​ជួយ​សង្គ្រោះ​ជីវិត​។

ពេល​អ្នក​ភូមិ​ចុះ​ទៅ​ស្រង់​នោះ​គឺ​ស្រង់​បាន​ក្មេង​ប្រុស​ជា​បង​មុន បន្ទាប់​មក​ស្រង់​បាន​ក្មេង​ប្រុស​ជា​ប្អូន​មក​លើក​គោក​ដើម្បី​ជួយ​សង្គ្រោះ​ដែរ តែ​អកុសល​ជួយ​បាន​តែ​ក្មេង​ប្រុស​បង​ម្នាក់ រីឯ​ក្មេង​ប្រុស​ជា​ប្អូន​ឈ្លក់ទឹក​ធ្ងន់ធ្ងរ​បាន​សន្លប់​បាត់ស្មារតី ក្រោយ​ក៏​បាន​ស្លាប់​ពេល​កំពុង​ជួយ​សង្គ្រោះ​គួរ​ឲ្យ​សង្វេគ​។

មូលហេតុ​ដែល​បណ្តាល​ឱ្យ​មាន​ករណី​នេះ​កើតឡើង គឺ​មក​ពី​ក្មេង​ប្រុស​ទាំង​២​នាក់​បងប្អូន​អត់​ចេះ​ហែល​ទឹក តែ​បែ​ជា​នាំ​គ្នា​លេង​ទឹក​ទើប​បណ្តាល​ឲ្យ​លង់ទឹក​ស្លាប់​ម្នាក់​បែប​នេះ ។

ក្រោយ​ពី​កើតហេតុ សមត្ថកិច្ច​បាន​មក​ពិនិត្យ​សព រួច​ធ្វើ​កំណត់ហេតុ និង​ប្រគល់​សព​ក្មេង​ប្រុស​ឈ្មោះ វ៉ា​ន់ ណែ​ត ទៅ​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ