ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ងាកមកមើល​អ្នក​សារព័ត៌មាន​កម្ពុជា-​ថៃ​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​ប្រទេស​ទាំង២វិញម៉េចដែរ!

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ អ្នក​សារព័ត៌មាន​កម្ពុជា​ចំនួន​២​នាក់ ដែល​ជាទី​ប្រឹក្សា និង​សមាជិក​របស់​សហព័ន្ធ​អ្នក​សារព័ត៌មាន​អាស៊ាន នៅ​ប្រទេស​ថៃ ហៅ​កាត់​ថា (UMA) ត្រូវ​បានការ​អនុញ្ញាត្ត​ឲ្យ​ចូល​ជួប​រាយការណ៍​អំពី​ការ​ពង្រឹង​បន្ថែម​ទៀត រវាង​អ្នក​សារព័ត៌មាន​កម្ពុជា…

ខេត្តបាត់ដំបង ៖ អ្នក​សារព័ត៌មាន​កម្ពុជា​ចំនួន​២​នាក់ ដែល​ជាទី​ប្រឹក្សា និង​សមាជិក​របស់​សហព័ន្ធ​អ្នក​សារព័ត៌មាន​អាស៊ាន នៅ​ប្រទេស​ថៃ ហៅ​កាត់​ថា (UMA) ត្រូវ​បានការ​អនុញ្ញាត្ត​ឲ្យ​ចូល​ជួប​រាយការណ៍​អំពី​ការ​ពង្រឹង​បន្ថែម​ទៀត រវាង​អ្នក​សារព័ត៌មាន​កម្ពុជា -​ថៃ នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ ពី​លោក​ខៀវ កា​ញា​រី​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន នៅ​វេលា​ម៉ោង​១០​និង​០០​ព្រឹក​ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ក្នុង​ទីស្តីការក្រសួង​ព័ត៌មាន ក្រុងភ្នំពេញ ។

លោក​ហួត សុង​ហាក់ ទីប្រឹក្សា​សហព័ន្ធ​អ្នក​សារព័ត៌មាន​អាស៊ាន​ប្រទេស​ថៃ​បាន​ពាំនាំ​ពាក្យ​ពី​លោក​ប្រា​ស៊ិ​ត សែន​រុងរឿង អគ្គលេខាធិការ​សារព័ត៌មាន​អាស៊ាន​ប្រចាំ​ប្រទេស​ថៃ និង​លោក​វិ​ជិត ឈុ​ន​កាច​ន អគ្គ​លេខា​ធិ​ការ​រង​ខាង​ភាគី​ថៃ​បាន​សុំ​ឲ្យ​មានការ​ជំរុញ​អ្នក​សារព័ត៌មាន​ទាំង​សងខាង​មានការ​ជួប​គ្នា​គ្រប់​ទីកន្លែង តាម​ខ្សែបន្ទាត់​ព្រំដែន ដែល​ក្នុង​តំបន់​នីមួយ​ៗ​សុទ្ធតែ​មាន​អ្នកកាសែត​ឈរជើង​ដូច​ៗ​គ្នា ដើម្បី​ចៀសវាង​រាល់​ការ​យក​ព័ត៌មាន​ទៅ​ចុះ​ផ្សាយ​មាន​ភាព​ខុស​ៗ​គ្នា ដូច្នោះ​សុំ​ឲ្យ​មានការ​រួម​សហការ​រួម​គ្នា​ទៅ​វិញ​ទៅ​មក​ជៀសវាង​ការ​យល់​ច្រឡំ​ដែល​បទ​ពិសោធន៍​ធ្លាប់​មាន​កន្លង​មក ដែល​នាំ​ឲ្យ​ទស្សនិកជន​បាន​ទទួល​ព័ត៌មាន​មិន​ពិត នាំ​ឲ្យ​កើត​មាន​បញ្ហា​កើតឡើង ។

លោក​ខៀវ កា​ញា​រី​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​ឆ្លើយ​តប​វិញ​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​ជំរុញ​ឲ្យ​កើត​មាន​ស្ថានីយ​វិទ្យុ​រួម​គ្នា​រវាង​កម្ពុជា​-​ថៃ មាន​រួច​មក​ហើយ គឺ​រវាង​ខេត្តឧត្តរមានជ័យ និង​ខេត្ត​សុរិន្ទ ដូច្នោះ​សូម​រាល់​អ្នក​សារព័ត៌មាន​ទាំង​សងខាង គួរតែ​យក​ដំណើរការ​កិច្ច​រួម​សហការ​ប្រព័ន្ធ​ផ្សព្វ​នេះ ជា​គោល​ដែល​បាន​ដំណើរការ​ប្រមាណ​១​ឆ្នាំ​កន្លង​មក​ហើយ​នេះ គឺ​អាច​ទទួល​បាន​ល​ទ្ថ​ផល​ល្អ​ប្រសើរ​ទាំងអស់​គ្នា ។

បន្ទាប់​មក​លោក​បណ្ឌិត សាត ដា​រ៉ា សមាជិក​(UMA) ត្រូវ​បាន​លោក​រដ្ឋមន្ត្រី​ទទួល​យល់ព្រម​ឲ្យ​សិក្សា​រៀបចំ​ចងក្រង​ប្រវត្តិ​ឯកសារ​ដល់​ឥស្សរៈជន​កម្ពុជា​សំខាន់​ចំនួន​២​រូប ដើម្បី​ត្រៀម​ទទួលស្គាល់​អំពី​ស្នាដៃ​ផ្នែក​នយោបាយ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា​កន្លង​មក ទទួល​បាន​ជោគជ័យ​ប្រកបដោយ​ភាព​សុខដុម​រម្យ​នា និង​សុខ​សន្តិភាព​រហូត​កន្លង​មក​ពី​រាជរដ្ឋាភិបាល​ប្រទេស​ថៃ ដោយ​ត្រៀម​ប្រគល់​ពានរង្វាន់​ពី​ព្រះមហាក្សត្រ​ថៃ​ដល់​ឥស្សរៈជន​អន្តរជាតិ​លើ​ពិភពលោក​នា​ពេល​ខាង​មុខ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ