ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុក​គ្នា​បើក​រត់ តាម​ចាប់​បានឃើញ​មាន​ឈើ​ពេញ​ឡាន

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ រថយន្ត​បា​ឡែ​ន​ប៉ះ​ជាមួយ​រថយន្ត​កូ​រ៉ូ​ឡា​មួយ​ចំហៀង​ខ្លួន​ដែល​បើក​ក្នុង​ទិស​ដៅ​ស្រប​ទិស​គ្នា (​ចេញពី​ស្រុក​ស្វាយ​លើ​ចូល​មក​ក្នុង​ក្រុង​សៀមរាប​) ពី​ជើង​មក​ត្បូង ហើយ​ខំប្រឹង​បើក​រត់គេច ប៉ុន្តែ​ត្រូវ​បាន​ប៉ូលិស​ស្រុក​សូទ្រ​ចេញ​ស្ទាក់​ចាប់ ឃាត់​បាន​ទាំង​រថយន្ត​ដឹកឈើ និង​ម្ចាស់​បន្ទាប់​ពី​មាន​ពាក្យបណ្តឹង ខណៈ​ពេល​នោះ​ក៏​បាន​ធ្វើការ​ឆែក​ក្នុង​រថយន្ត​បង្ក…

ខេត្តសៀមរាប ៖ រថយន្ត​បា​ឡែ​ន​ប៉ះ​ជាមួយ​រថយន្ត​កូ​រ៉ូ​ឡា​មួយ​ចំហៀង​ខ្លួន​ដែល​បើក​ក្នុង​ទិស​ដៅ​ស្រប​ទិស​គ្នា (​ចេញពី​ស្រុក​ស្វាយ​លើ​ចូល​មក​ក្នុង​ក្រុង​សៀមរាប​) ពី​ជើង​មក​ត្បូង ហើយ​ខំប្រឹង​បើក​រត់គេច ប៉ុន្តែ​ត្រូវ​បាន​ប៉ូលិស​ស្រុក​សូទ្រ​ចេញ​ស្ទាក់​ចាប់ ឃាត់​បាន​ទាំង​រថយន្ត​ដឹកឈើ និង​ម្ចាស់​បន្ទាប់​ពី​មាន​ពាក្យបណ្តឹង ខណៈ​ពេល​នោះ​ក៏​បាន​ធ្វើការ​ឆែក​ក្នុង​រថយន្ត​បង្ក ស្រាប់តែ​ឃើញ​សុទ្ធតែ​ឈើ រួច​នាំ​យក​មក​អធិការ​ស្រុក​តែ​ម្តង ដើម្បី​ដោះស្រាយ ។

ហេតុការណ៍​ឃាត់​រថយន្ត​ដឹកឈើ​បង្ក​នោះ គឺ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១៧​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំណុច​ភូមិ​សាលា​កកោះ ឃុំ​កៀន​សង្កែ ស្រុក​សូទ្រនិគម ខេត្តសៀមរាប ។ លោក​វរសេនីយឯក ណុ​ប សា​រ៉ា​ក់ អធិការ​ស្រុក​សូទ្រនិគម​បាន​ប្រាប់​តាម​ទូរស័ព្ទ នៅ​រសៀល​ថ្ងៃ​ទី​២៨ ខែកញ្ញា​នេះ​ថា ដោយ​យោង​តាម​ពាក្យបណ្តឹង​តាម​ទូរស័ព្ទ​មក​អធិការ​ស្រុក​ថា មាន​រថយន្ត​បា​ឡែ​ន​ប៉ះ​ជាមួយ​រថយន្ត​កូ​រ៉ូ​ឡា​មួយ​ចំហៀង​ខ្លួន ដែល​រថយន្ត​ទាំង​២​នេះ បើក​ស្រប​ទិស​គ្នា​ពី​ជើង​មក​ត្បូង (​ចេញពី​ស្រុក​ស្វាយ​លើ ចូល​មក​ក្នុង​ក្រុង​សៀមរាប​) ហើយ​បើក​រត់គេច​ខ្លួន​រួច​មក លោក​ក៏​បាន​សុំ​គោលការណ៍​ទៅ​ថ្នាក់លើ​នៅ​ថ្ងៃ​ទី​២៨​ខែកញ្ញា ឆ្នាំ​២០១៨ ដើម្បី​ដឹកនាំ​កម្លាំង​ចុះ​ស្ទាក់ នៅ​តាម​ដងផ្លូវ ចាប់​យក​រថយន្ត​បង្ក​នោះ​មក​ដោះស្រាយ​គ្នា​នៅ​អធិការ​ស្រុក ។

បន្ទាប់​មក​សមត្ថកិច្ច​យើង​ក៏​ចាប់​បាន​ទាំង​រថយន្ត និង​ម្ចាស់​រួច​នាំ​យក​ទៅ​អធិការ​ស្រុក​ធ្វើការ​ដោះស្រាយ​គ្នា​បញ្ចប់រឿង ។ ប៉ុន្តែ​ក្រោយ​ពី​បញ្ចប់រឿង​សំណង​ទៅ​ឱ្យ​ជន​រង​គ្រោះ​នូវ​ទឹកប្រាក់​ចំនួន​៩០​ម៉ឺន​រៀល​រួច​មក ខណៈ​ពេល​នោះ​កម្លាំង​យើង​ក៏​បាន​ធ្វើការ​ឆែក​នៅ​ក្នុង​រថយន្ត​បា​ឡែ​ន​ដែល​បើក​រត់​មិន​រួច ឃើញ​សុទ្ធតែ​ឈើ​ពេញ​ឡាន ។

លោក​បាន​បញ្ជាក់​ផង​ដែរ​ថា ឈើ​ដែល​កម្លាំង​យើង​ឃាត់​បាន​នា​ថ្ងៃនេះ គឺ​យើង​បាន​ធ្វើការ​ប្រគល់​ឱ្យ​មន្ត្រី​ជំនាញ​យក​ទៅ​រក្សា​ទុក​នៅ​សង្កាត់​ព្រៃឈើ​សូទ្រនិគម ។ រីឯ​ម្ចាស់​រថយន្ត​ដឹកឈើ​ត្រូវ​បានឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ដោយសារ​មានការ​ចូលខ្លួន​ដោះស្រាយ​សំណង​ទៅ​ឱ្យ​ម្ចាស់​រថយន្ត​ដែល​រង​គ្រោះ​ម្ខាង​ទៀតនូវ​ទឹកប្រាក់​ចំនួន​៩០​ម៉ឺន​រៀល​ផង​ដែរ ដើម្បី​បញ្ចប់រឿង ។ ព័ត៌មាន​ពិស្តារ​មាន​ផ្សាយ​ជូន​នៅ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ