ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ភ្ញាក់ព្រើត​…សម្រស់​កូន​ស្រី​លោកថៃ នរៈសត្យា ​សិចសុី​ស្អាត​​​​ឥតខ្ចោះ

7 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖​ មាន​តារា​មួយ​ចំនួន​បានសោកស្តាយ​​​មិន​ស្ទើរ​​ ដែល​ត្រូវ​ក្រសួង​វប្បធម៌​ចេញ​​​​លិខិត​ព្រ​ មាន​លើ​ការ​តុបតែង​ខ្លួន​ ហួស​កម្រិត​បង្ហាញ​សាច់​​ឱ្យ​​​​​ឃើញ ។​ ប៉ុន្តែ​ពេល​នេះ​ ស្រាប់តែ​គេ​ឃើញ​កូនស្រី​របស់​លោក​​ថៃ​ នរៈ​សត្យា…

រាជធានី​ភ្នំពេញ ៖​ មាន​តារា​មួយ​ចំនួន​បានសោកស្តាយ​​​មិន​ស្ទើរ​​ ដែល​ត្រូវ​ក្រសួង​វប្បធម៌​ចេញ​​​​លិខិត​ព្រ​
មាន​លើ​ការ​តុបតែង​ខ្លួន​ ហួស​កម្រិត​បង្ហាញ​សាច់​​ឱ្យ​​​​​ឃើញ ។​ ប៉ុន្តែ​ពេល​នេះ​ ស្រាប់តែ​គេ​ឃើញ​កូនស្រី​របស់​លោក​​ថៃ​ នរៈ​សត្យា បាន​​បង្ហោះ​រូប​យ៉ាង​​រំភើយ​ បែប​កន្ត្រាក់​អារម្មណ៍ខ្លាំង​ ​ដោយ​អ្នក​ក្នុង​និង​សិល្បៈ​មិន
ដឹង​យល់​បែប​ណា​នោះ​ទេ ពី​កម្រិត​គាត់​សម្ញែង ​។

ពាក់ព័ន្ធ​នឹង​រឿង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ចេញ​លិខិត​ព្រមាន​ទៅ​លើ​តារា​សិច​ស៊ី៤​ដួង មាន​ដូច​ជា កញ្ញា ពេជ្រ អា​វី​ហ្សា​, អ្នក​នាង ស្រី​ម៉ុ​ច​, កញ្ញា រតនៈ ពិសី និង​លោក អេ​ន ឌី ដែល​ត្រូវ​បាន​គេ​ដឹង​ថា លិខិត​​​ព្រមាន​ទាំង​អស់នេះចុះហត្ថលេខា ដោយលោក ថៃ នរៈ​សត្យា ជា​រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ ។ ប៉ុន្តែ​មិន​ទាន់​បាត់​ធុំក្លិន​ចំហាយ​នៃ​ការ​ព្រមាន​ផង​នោះ ងាក​មក​ចាប់អារម្មណ៍​កូន​របស់​លោក គឺ​កញ្ញា ថៃ នារី​សុជាតា ឯណោះ​វិញ កាលពី​ពេល​ថ្មី​ៗ​នេះ បាន​បែកធ្លាយ​រូប​សិច​ស៊ី​ជា​ច្រើន​សន្លឹក លេង​ម៉ា​កប់​តែ​ម្ដង ។

ខណៈ​ដែល​នាង​ក៏​ធ្លាប់​ចូល​ប្រឡូក​នៅ​ក្នុង​វិស័យ​សិល្បៈ ហើយ​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​អតីត​ហ្វ្រេ​ស​ស៊ី
​ហ្គើ​ល និង​ជា​ប្អូនស្រី​របស់​លោក ថៃ នរៈ​ពិទូរ្យផង​ដែរ​ ។ រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្ប​: បាន​ចេញ​លិខិត​ក្នុង​នាម​ក្រសួង​ព្រមាន​តារា​សិល្ប​:​ជា​ច្រើន ពាក់ព័ន្ធ​នឹង​រឿង​សិច​ស៊ី ប៉ុន្តែ​ក្រោយ​លិខិត​ព្រមាន ​ទើបតែ​ត្រូវ​បាន​គេ​ផ្សព្វផ្សាយ​ក្ដៅ ស្រាប់តែ កញ្ញា ថៃ នារី​សុជាតា ដែល​ត្រូវ​គេ​ស្គាល់​ថា​កូនស្រី​របស់​លោកជា​អតីត​ហ្វ្រេ​ស​ស៊ី​ហ្គើ​ល និង​ជា​ប្អូនស្រី​របស់​លោក ថៃ នរ​:​ពិទូរ្យ ស្រាប់តែ​ឃើញ​បង្ហោះ​រូបថត​សិច​​ស៊ី​ គួរ​ឲ្យ​ចាប់អារម្មណ៍ ​។

យ៉ាងណាមិញ នៅ​លើ​ហ្វេ​ស​ប៊ុ​ក​របស់ ថៃ នារី​សុជាតា បញ្ជាក់​ថា​ នាង​គ្រាន់តែ​បង្ហោះ​រូប ព្រោះតែ​ខ្លួន​បាន​ចេញ​ទៅ​លេង​សមុទ្រ​ប៉ុណ្ណោះ គឺ​មិន​មាន​ចេតនា​បង្អួត​ភាព​សិច​ស៊ី​ណាមួយ​ឡើយ ​។ ថៃ នារី​សុជាតា ត្រូវ​បាន​គេ​ចាត់ទុកជា​អ្នកសិល្ប​:​ ដែល​មាន​រូប​សម្រស់​ស្រស់​ស្អាត​ ជា​ពិសេស​រូបរាង​របស់​នាង​ ពិតជា​ស្រ​ឡូ​ន​ស្អាត​តែម្តង ។

ថៃ នារី​សុជាតា និយម​លេង​ស្ទីល​តុបតែង​ខ្លួន​សិច​ស៊ី​ទាន់សម័យ ។ យ៉ាងណាមិញ​ នៅ​ពេល​ទៅ​កម្សាន្ត​
នៅ​មាត់សមុទ្រ​ម្តង​ៗ​ ស្រីស្អាត​រូប​នេះ ​មិន​ភ្លេច​និង​បង្អួតរាង​ជាមួយ​ឈុត​ប៊ី​គី​នី ​បង្ហាញ​ដល់​អ្នកគាំទ្រ​ទេ​ ។ក្រោយ​​រូបថត​របស់​នាង ​ត្រូវ​បាន​បង្ហោះ​ឡើង មាន​បុរស​មិន​តិច​ទេ​ ដែល​លង់​សម្រស់​ស្រី​ស្អាត​រូប​នេះ ស្រប​ពេល​ដែល​នាង ​ក៏​មិន​ខ្វល់​ពី​សិល្ប​:​ដូច​មុន​នោះ ។

​ទោះបីជា​បច្ចុប្បន្ន ថៃ នារី​សុជាតា ហាក់​មិនសូវ​បង្ហាញមុខ​នៅ​ក្នុង​ការងារ​សិល្បៈ​ក្ដី ប៉ុន្តែ​ទស្សនិកជន នៅ​តែ​ចាប់អារម្មណ៍ និង​តាមដាន​រាល់​សកម្មភាព និង​ជីវិត​ឯកជន​របស់​នាង ខណៈ​ជា​រៀងរាល់ថ្ងៃ​នាង​តែងតែ​បង្ហោះ​រូប​សិច​ស៊ី​ជា​ច្រើន ចូល​ទៅ​ក្នុង​បណ្ដាញ​អ៊ិ​ន​ស្តា​​ក្រាម​ជា​ហូរហែ​ ។