ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រួសារ​វៀតណាម​រស់​លើ​ទឹក​មាន​ជាង​៣​ពាន់​ឯណោះ​…​ត្រូវ​បំ​លាស់​មក​គោក​វិញ

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ យោង​តាម​សេចក្តីជូនដំណឹង​របស់​សាលាខេត្ត ក៏​ដូច​ជា​យោង​តាម​ស្មារតីអង្គប្រជុំ​ កាលពី​ថ្ងៃ​ទី​២៤ ​កញ្ញា ស្តី​ពី​បំ​លាស់​ទី​អ្នក​រស់នៅ​លើ​ផ្ទះ​បណ្ដែត​ទឹក​ទូ​ទាំង​ខេត្ត ឱ្យ​ទៅ​រស់នៅ​លើ​ដីគោក​ដែល​កំណត់​ទុក​ដោយអាជ្ញាធរ​ខេត្ត​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​១ ខែតុលា​ខាង​មុខ​នេះ ដើម្បី​ស្តារ​បរិស្ថាន​ល្អ​ក្នុង​ទន្លេ…

ខេត្តកំពង់ឆ្នាំង ៖ យោង​តាម​សេចក្តីជូនដំណឹង​របស់​សាលាខេត្ត ក៏​ដូច​ជា​យោង​តាម​ស្មារតីអង្គប្រជុំ​ កាលពី​ថ្ងៃ​ទី​២៤ ​កញ្ញា ស្តី​ពី​បំ​លាស់​ទី​អ្នក​រស់នៅ​លើ​ផ្ទះ​បណ្ដែត​ទឹក​ទូ​ទាំង​ខេត្ត ឱ្យ​ទៅ​រស់នៅ​លើ​ដីគោក​ដែល​កំណត់​ទុក​ដោយអាជ្ញាធរ​ខេត្ត​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​១ ខែតុលា​ខាង​មុខ​នេះ ដើម្បី​ស្តារ​បរិស្ថាន​ល្អ​ក្នុង​ទន្លេ ដោយ​​គ្មាន​អ្នក​រស់នៅ​លើ​ទឹក​ទៀត​នោះ​ទេ ។

មុន​នេះ ​មាន​ព័ត៌មាន​ថា អ្នក​ដែល​ត្រូវ​បំលាស់​ទី​មាន​ជាង​១​ពាន់​គ្រួសារ តែ​តាម​ព័ត៌មាន​ថ្មី​ មាន​ជាង​៣​ពាន់​គ្រួសារ​ឯណោះ និង​មិនមែន​តែ​ផ្ទះទឹក​នៅ​ក្រុង​កំពង់ឆ្នាំង​នោះ​ទេ តែ​ផ្ទះទឹក​ក្នុងស្រុក​ចំនួន​៤​ក៏​តម្រូវ​ឱ្យ​ឡើង​គោក​ដែរ ។

ទាក់ទង​នឹង​បញ្ហា​នេះ លោក ស៊ុន សុវណ្ណ​រិ​ទ្ធ អភិបាលរង​ខេត្ត កាលពី​ល្ងាច​ថ្ងៃ​ទី​២៥ ខែកញ្ញា​បាន​មាន​ប្រសាសន៍​ថា អាជ្ញាធរ​ខេត្ត​នឹង​ផ្សព្វផ្សាយ​សេចក្តីជូនដំណឹង​ពី​ផែនការ​ខាងលើ​នេះ​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅ​លើ​ផ្ទះ​បណ្តែត​ទឹក​ក្នុង​ទន្លេ​ទូ​ទាំង​ខេត្ត ដើម្បី​ចូលរួម​អនុវត្ត​ផែនការ​៥​ឆ្នាំ​របស់​ខេត្ត គឺ​ពី​ឆ្នាំ​២០១៥ ដល់​២០១៩ ឱ្យ​ទទួល​បាន​ជោគជ័យ ។

អ្នក​រស់នៅ​លើ​ផ្ទះ​បណ្តែត​ទឹក​ទាំងអស់​រួម​មាន ចំណុច​ចុង​កោះ ក្នុង​ក្រុង​កំពង់ឆ្នាំង ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ ឃុំ​កោះ​ថ្កូវ និង​ឃុំ​ពាម​ឆ្កោក ស្រុក​ជល​គិរី ឃុំ​សែ​ប និង​ឃុំ​តា​ជេស ស្រុក​កំពង់ត្រឡាច និង​ស្រុក​កំពង់លែង​ផង​ដែរ ។

អ្នក​រស់នៅ​ទាំងនោះ ត្រូវ​បំ​លាស់​ទី​ទៅ​រស់នៅ​លើ​ទីតាំង​មួយ​កន្លែង ស្ថិត​ក្នុង​ឃុំ​ស្វាយ​ជ្រំ ស្រុក​រលាប្អៀរ ។ ទោះជា​យ៉ាងនេះ​ក្តី លោក​អភិបាលរង​ខេត្ត​មាន​ប្រសាសន៍​ថា ការ​អនុវត្ត នឹង​ចាប់ផ្តើម​ជា​ជំហាន​ៗ ដោយ​ចាប់ពី​ក្រុង​កំពង់ឆ្នាំង​មុនគេ និង​បន្ទាប់​មក ឃុំ​កោះ​ថ្កូវ ឃុំ​ពាម​ឆ្កោក ដែល​អាច​អូស​តាម​បណ្តោយ​ទឹកទន្លេ ហើយ​ជំហាន​បន្ទាប់ ឃុំ​ឆ្នុកទ្រូ​ជាដើម ។

តាម​ផែនការ​របស់​សាលាខេត្ត បំ​លាស់​ទី​ផ្ទះ​បណ្តែត​ទឹក​នេះ គឺ​ធ្វើ​ក្នុង​ឆ្នាំ​២០១៩​នោះ​ទេ ប៉ុន្តែដោយសារ​ស្ថានភាព​អំណោយផល ទឹកទន្លេ​ឆ្នាំ​នេះ​ឡើង​ខ្ពស់ យើង​អាច​អូស​ផ្ទះ​បណ្តែត​ទឹក​ទាំងនោះ​មក​នៅ​ទីតាំង​ដែល​បាន​រៀបចំ​ទុក ហើយ​នៅ​ពេល​ទឹក​ស្រក ពួក​គាត់​រស់នៅ​ទីនោះ​តែ​ម្តង ។

សូម​បញ្ជាក់​ថា សម្រាប់​ប្រជាពលរដ្ឋ​រស់នៅ​លើ​ផ្ទះ​បណ្តែត​ទឹក​ទូ​ទាំង​ខេត្តកំពង់ឆ្នាំង មាន​ជាង​៣​ពាន់​គ្រួសារ ក្នុង​នោះ​នៅ​ក្រុង​កំពង់ឆ្នាំង​មាន​ជាង​១​ពាន់​គ្រួសារ និង​នៅ​ស្រុក​បរិបូណ៌ស្រុក​កំពង់ត្រឡាច ស្រុក​ជល​គិរី និង​កំពង់លែង សរុប​មាន​ជាង​២​ពាន់​គ្រួសារ ។ ប្រជាពលរដ្ឋ​ទាំងនោះ នឹង​ត្រូវ​ឱ្យមក​រស់នៅ​ក្នុង​ឃុំ​ស្វាយ​ជ្រំ ស្រុក​រលាប្អៀរ ដែល​អាជ្ញាធរ​ខេត្ត​នឹង​ស្នើ​សុំ​កាត់​ដី​អនុប្រយោគ ដី​ព្រៃ​លិច​ទឹក​ពី​រាជរដ្ឋាភិបាល មាន​ទំហំ​ជាង​៤០​ហិ​កតា ។

គណៈកម្មការ​រៀបចំ​អូស​ផ្ទះ​បណ្តែត​ទឹក​ក្នុង​ផែនការ​នេះ​មាន​ចំនួន​៦​ក្រុម ក្នុង​១​ក្រុម​ដឹកនាំ​ដោយ លោក ស៊ុន សុវណ្ណ​រិ​ទ្ធ អភិបាលរង​ខេត្ត និង​គណៈកម្មការ​៥​ក្រុម​ទៀត ដឹកនាំ​ដោយ​លោកស្នងការ​នគ​បា​រល​ខេត្ត ជា​ប្រធាន និង​អភិបាលស្រុក​ពាក់ព័ន្ធ​ជា​អនុប្រធាន នៅ​ក្នុង​បំ​លាស់​ទី​ផ្ទះ​បណ្តែត​ទឹក​ទាំង​អស់នេះ ។

អត្ថបទសរសេរ ដោយ