ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​រស់នៅ​លើ​ផ្ទះ​បណ្តែត​ទឹក​ជាង​៣​ពាន់​គ្រួសារ​ឯណោះ​ត្រូវ​អាជ្ញាធរ​ចាត់វិធានការ

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ អ្នក​ប្រកប​មុខរបរ​លក់​ប្រេងឥន្ធនៈ ជាង​ជួសជុល​ម៉ាស៊ីន និង​ជួសជុល​អា​គុយ ព្រម​ជាមួយ​កាក​សំណល់​ផ្ទះបាយ និង​ការ​បន្ទរ​បង់​របស់​អ្នក​រស់នៅ​លើ​ផ្ទះ​បណ្តែត​ទឹក​សុទ្ធតែ​ត្រូវ​បាន​ទម្លាក់​ចូល​ទឹកទន្លេ​ទាំងអស់​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​បរិស្ថាន និង​សុខភាព​ដល់​អ្នក​ប្រើប្រាស់​ទឹក​យ៉ាងធ្ងន់ធ្ងរ ។ លោក…

ខេត្តកំពង់ឆ្នាំង ៖ អ្នក​ប្រកប​មុខរបរ​លក់​ប្រេងឥន្ធនៈ ជាង​ជួសជុល​ម៉ាស៊ីន និង​ជួសជុល​អា​គុយ ព្រម​ជាមួយ​កាក​សំណល់​ផ្ទះបាយ និង​ការ​បន្ទរ​បង់​របស់​អ្នក​រស់នៅ​លើ​ផ្ទះ​បណ្តែត​ទឹក​សុទ្ធតែ​ត្រូវ​បាន​ទម្លាក់​ចូល​ទឹកទន្លេ​ទាំងអស់​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​បរិស្ថាន និង​សុខភាព​ដល់​អ្នក​ប្រើប្រាស់​ទឹក​យ៉ាងធ្ងន់ធ្ងរ ។

លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង​មាន​ប្រសាសន៍​បែប​នេះ​នៅ​ក្នុង​ពិធី​ក្រុង​ពាលី​ដើម្បី​រៀបចំ​បន្លាស់​ទី​ផ្ទះ​បណ្ដែត​ទឹក​ដែល​នឹង​ត្រូវ​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី​១ ខែតុលា ឆ្នាំ​២០១៨ ខាង​មុខ​នេះ ។ ពិធី​នេះ​បាន​ធ្វើ​ឡើង​នៅ​កំពង់​ផែ​ដើម​ពោធិ៍ ឃុំ​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង នា​ព្រឹក​ថ្ងៃ​ទី ២៧ ខែកញ្ញា ឆ្នាំ​២០១៨ ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​មន្ត្រីរាជការ​កងកម្លាំងប្រដាប់អាវុធ​និង​សមា​គម​​វៀតណាម​ជា​ច្រើន​រូប​ទៀត ។

លោក​អភិបាលខេត្ត​កំពង់ឆ្នាំង​បាន​បន្ត​ថា ជា​ការ​ពិត​ណាស់​អ្នក​ដែល​រស់នៅ​លើ​ផ្ទះ​បណ្ដែត​ទឹក​សុទ្ធតែ​ត្រូវ​បាន​ចាក់​កាក​សំណល់​ទាំងអស់​ក្នុង​នោះ​ការ​បន្ទោបង់​ចូល​ទៅ​ក្នុង​ទន្លេ​បង្ក​ឱ្យ​ប៉ះពាល់​ដល់​បរិស្ថាន និង​ពិសេស​ដល់​អ្នក​ប្រើប្រាស់​ទឹក​ក្នុង​ក្រុង​កំពង់ឆ្នាំង​គឺ​សុទ្ធតែ​ប្រើ​ទឹក​បូម​ពី​ទន្លេ​ទាំងអស់​ដែល​ធ្វើ​អោយ​ប៉ះពាល់​សុខភាព​ដល់​ប្រើប្រាស់​ទឹក​ដោយ​ផ្ទាល់ ។

ក្នុង​ផែនការអភិវឌ្ឍន៍​ខេត្ត​ដែល​នឹង​ត្រូវ​អូស​ផ្ទះ​បណ្ដែត​ទឹក​ទាំងនោះ​អោយទៅ​នៅ​ទីតាំង​មួយ​កន្លែង​​​​ដែល​អាជ្ញា​ខេត្ត​កំពុង​តែ​រៀបចំ​ស្រាប់​ហើយ​ជាមួយ​គ្នា​នោះ​អាជ្ញាធរ​ខេត្ត​ក៏​នឹង​សុំ​កាត់​ដី​នៅ​ទីនោះ​ចេញពី​អនុប្រយោគ​របស់​តំបន់​ដី​ព្រៃ​លិច​ទឹក​ពី​រាជរដ្ឋាភិបាល​ផង​ដែរ ។ ការ​ទៅ​តាំងទី​លំនៅ​ថ្មី​នោះ​ទេ​នោះ​នឹង​បង្កើត​ជា​ភូមិ ជា​សហគមន៍ និង​រៀបចំ​ប្រព័ន្ធ​ផ្លូវ ទឹក​ភ្លើង និង​មាន​សាលារៀន​ផង​ដែរ ។ អ្នក​ទៅ​រស់នៅ​ទីនោះ​មាន​វៀតណាម មាន​ខ្មែរ និង​ខ្មែរឥស្លាម ផង​ដែរ ។

សូម​បញ្ជាក់​ផង​ដែរ ប្រជាពលរដ្ឋ​ដែល​នឹង​បន្លាស់​ទី​ទៅ​តាំងទី​លំនៅ​ថ្មី​នៅ​ឃុំ​ស្វាយ​ជ្រុំ ស្រុក​រលា​ប្អៀរ មាន​ចំនួន​ជាង​៣​ពាន់​គ្រួសារ ក្នុង​នោះ​មាន​ជនអន្តោប្រវេសន៍​វៀតណាម​រស់នៅ​លើ​ផ្ទះ​បណ្តែត​ទឹក​ចំនួន​២០៣៤​គ្រួសារ ក្រៅពី​នោះ​មាន​ខ្មែរ និង​ខ្មែរឥស្លាម ដែល​កំពុង​រស់នៅ​លើ​ផ្ទះ​បណ្តែត​ទឹក​ក្នុង​ក្រុង​កំពង់ឆ្នាំង​, ក្នុងស្រុក​បរិបូរណ៍ ស្រុក​កំពង់ត្រឡាច និង​ស្រុក​ជល​គី​រី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ