តាមប្រភពពី Metro បានឲ្យដឹងថា បុរសកំហូចម្នាក់ត្រូវបានចាប់ខ្លួន ដោយសារតែក្លែងខ្លួនធ្វើជាមនុស្សស្រី ដើម្បីទាក់ប្រុសៗដទៃទៀតមករួមភេទជាមួយ ក្នុងគោលបំណងថតជាវីឌីអូទុកបង្ហោះចូលក្នុងវ៉េបសាយ។
Bryan Deneumostier អាយុ៣២ឆ្នាំ បានប្រាប់ថា គេធ្លាប់រួមភេទជាមួយប្រុសៗជាង១៥០នាក់រួចមកហើយ ដែលមកជួបដោយសារតែឃើញសារពាណិជ្ជកម្មលើវេបសាយបង្ហោះដោយរូបគេ ។ គេបានប្រាប់ទៀតថា ប្រុសៗអស់នោះមិនដឹងថា គេជាខ្ទើយនោះទេ ព្រោះថាត្រូវបិទភ្នែកជិត។ ពេលបានវីឌីអូហើយ គេនឹងបង្ហោះចូលទៅក្នុងវេបសាយសិច StraightBoyz ។
ដំបូងឡើយ Deneumonstier បង្ហោះសារពាណិជ្ជកម្មរកប្រុស មករួមភេទជាមួយ ដោយប្រើប្រាស់ឈ្មោះជាស្រី “susanleon33326” ហើយតែងខ្លួនជាស្រីសិចស៊ី ។ ពេលប្រុសឃើញ ពួកគេក៏ទាក់ទងមករូបគេ ដើម្បីណាត់ជួបរួមភេទ។
ពេលមកដល់កន្លែង ដែលមានបំពាក់សុទ្ធតែកាមេរ៉ា ពួកគេត្រូវពាក់វ៉ែនតាខ្មៅបិទជិតមើលមិនឃើញ ដើម្បីកុំឲ្យដឹងថា Deneumostier ជាប្រុស និងការពារមិនឲ្យឃើញថា មានកាមេរ៉ា។ ពេលបានវីឌីអូហើយ Deneumostier ក៏យកទៅបង្ហោះចូលក្នុងវេបសាយសិចប្រុសជាមួយប្រុស StraightBoyz ដើម្បីរកលុយ ។
នាពេលនេះ ប៉ូលីសបានចាប់ខ្លួនឡើងយកទៅតុលាការ ដែលបានប្រាប់ជាដំណឹងថា អាចនឹងជាប់ពន្ធនាគារ១០ឆ្នាំ ។ រូបគេក៏បានជាប់ពីទោសផ្សេងមួយទៀត ពីបទរួមភេទជាមួយនឹងក្មេងប្រុសមិនទាន់គ្រប់អាយុផងដែរ ។

ចែករំលែកព័តមាននេះ