ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី ងាយ​ៗ​ព្យាបាល​ជំងឺ​ស្រឡទែន

5 ឆ្នាំ មុន

ការ​ព្យាបាល​សម្រាប់​ជំងឺ​ស្រឡទែន ត្រូវ​បាន​ផ្តោត​លើ​ការ​បន្ថយ​រោគ​សញ្ញា រហូត​ដល់​ប្រព័ន្ធ​ការពារ​រាង​កាយ​របស់​អ្នក​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆ្លង​មេរោគ ។ បច្ចុប្បន្ន​មិន​មាន​ថ្នាំ​ព្យាបាល​ជំងឺ​ស្រឡទែន​ទ ។ ការ​ឆ្លង​នេះ​ជា​ធម្មតា ឆ្លងកាត់​ក្នុង​រយៈពេល ១ ឬ​២​ស​ប្តា​ហ៍…

ការ​ព្យាបាល​សម្រាប់​ជំងឺ​ស្រឡទែន ត្រូវ​បាន​ផ្តោត​លើ​ការ​បន្ថយ​រោគ​សញ្ញា រហូត​ដល់​ប្រព័ន្ធ​ការពារ​រាង​កាយ​របស់​អ្នក​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆ្លង​មេរោគ ។ បច្ចុប្បន្ន​មិន​មាន​ថ្នាំ​ព្យាបាល​ជំងឺ​ស្រឡទែន​ទ ។

ការ​ឆ្លង​នេះ​ជា​ធម្មតា ឆ្លងកាត់​ក្នុង​រយៈពេល ១ ឬ​២​ស​ប្តា​ហ៍ ។ ក្នុង​ពេល​នេះ​វិធានការ ងាយ​ៗ​ខាងក្រោម​នេះ​អាច​ជួយ​បាន ។

1.​គេ​ឲ្យ​បាន​ច្រើន​រហូត​ដល់​រោគ​សញ្ញា​របស់​អ្នក​បាន​កន្លង​ផុត​ទៅ ។

2.​ប្រើ​ថ្នាំ​បំបាត់​ការ​ឈឺចាប់ ដូច​ជា ibuprofen ឬ paracetamol ដើម្បី​បន្ថយ​ការ​ឈឺចាប់​ណាមួយ (​កុមា​ដែល​មាន​អាយុ​ក្រោម ១៦​ឆ្នាំ ឬ​ក្រោម​នេះ​មិន​គួរ​ត្រូវ​បាន​គេ​ប្រើ​ថ្នាំ​អាស្ពីរីន​) ។

3.​ផឹកទឹក​ឲ្យ​បាន​ច្រើន ប៉ុន្តែ​ចៀសវាង​ភេសជ្ជៈ​មានទឹក​អាស៊ីត​ដូច​ជា​ទឹក​ផ្លែ​ឈើ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​ក្រពេញ Parotid របស់​អ្នក​រលាក (​ទឹក​ធម្មតា​ជា​សារធាតុ​រាវ​ល្អ​បំផុត​ដើម្បី​ផឹក)។

4.​អនុវត្ត​ការ​ស្អំ​ទឹក​ក្តៅ ឧណ្ហ​ៗ ឬ​ទឹក​ត្រជាក់​លើ​ក្រពេញ​ដែល​ហើម​របស់​អ្នក ដើម្បី​ជួយ​កាត់​បន្ថយ​ការ​ឈឺចាប់ ។

5.​ញ៉ាំ​អាហារ​ដែល​មិន​ត្រូវការ​ទំពា​ច្រើន ដូច​ជា​ស៊ុប ដំឡូងបារាំង និង​ស៊ុត​ឆ្អិន ។

ប្រសិនបើ​រោគ​សញ្ញា​របស់​អ្នក​មិន​ប្រសើរ​ឡើង ក្រោយ​រយៈពេល​៧ ថ្ងៃ ឬ ភ្លាម​ៗ​នោះ សូម​ទាក់ទង​គ្រូពេទ្យ​របស់​អ្នក ដើម្បី​ទទួល​បាន​ដំបូន្មាន (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ