ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រីម្នាក់នេះមិនធម្ម​តាទេ លើកទីមួយ​២ពាន់​ដុល្លារ លើកនេះ​២លាន​រៀល​ទៀត​

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ស្ត្រី​ម្នាក់​ធ្លាប់​ជាប់ពន្ធ​នាគា​១​លើក​រួច​មក​ហើយ​ក្នុង​ករណី​ឆបោក​លុយ​២ពាន់​ដុល្លារ​មិន​រៀងចាល បន្ទាប់​មក​បាន​ឆបោក​លុយ​២​លាន​រៀល​ទៀត​ត្រូវ​ចាប់ខ្លួន​ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ចាត់ការ​តាម​ច្បាប់​នៅ​ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០១៨​។ លោក​វរសេនីយ៍ឯក ម៉ែ​ន ភិ​រម្យ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា​៖​ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​ក្នុង​ករណី​ឆបោក​ខាងលើ​ឈ្មោះ…

ខេត្តបន្ទាយមានជ័យ ៖ ស្ត្រី​ម្នាក់​ធ្លាប់​ជាប់ពន្ធ​នាគា​១​លើក​រួច​មក​ហើយ​ក្នុង​ករណី​ឆបោក​លុយ​២ពាន់​ដុល្លារ​មិន​រៀងចាល បន្ទាប់​មក​បាន​ឆបោក​លុយ​២​លាន​រៀល​ទៀត​ត្រូវ​ចាប់ខ្លួន​ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ចាត់ការ​តាម​ច្បាប់​នៅ​ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០១៨​។

លោក​វរសេនីយ៍ឯក ម៉ែ​ន ភិ​រម្យ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា​៖​ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​ក្នុង​ករណី​ឆបោក​ខាងលើ​ឈ្មោះ ហ៊ា​ង ស្រី​នាង ភេទ​ស្រី អាយុ​៣២​ឆ្នាំ មុខរបរ​លក់ដូរ រស់នៅ​ភូមិ​ត្រ​សេក​ជ្រុំ ឃុំ​ម៉ា​ឡៃ ស្រុក​ម៉ា​ឡៃ​។

លោក​បាន​បញ្ជាក់​ថា នៅ​ពេល​ឃាត់ខ្លួន ស្ត្រី​ជា​ជនសង្ស័យ​ក្នុង​ករណី​ឆបោក​នោះ​គឺ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​សហការ​ជាមួយ​កម្លាំង​កង​រាជ​អា​វុ​ហត្ថ​ខេត្តសៀមរាប​ធ្វើការ​ស្រាវជ្រាវ និង​កំណត់​មុខសញ្ញា ក្រោយ​ពេល​ជនសង្ស័យ​រូប​នេះ​បាន​ប្រើ​ល្បិច​ឆបោក​តាម​រយៈ​បណ្តាញ​សង្គម​ហ្វេ​ស​បុក​ដែល​ទាក់ទង​តាម​ទូរស័ព្ទ​អោយ​វេរ​លុយ​តាម​វី​ង ដែល​ជនសង្ស័យ​ទទួល​នៅ​ចំណុច​វី​ង ស្ថិត​ភូមិ​កណ្តាល ឃុំ​សំរោង ស្រុក​អូរ​ជ្រៅ​។

លោក​វរៈសេនីយ៍ឯក ម៉ែ​ន ភិ​រម្យ បាន​បញ្ជាក់​ថា ក្រោយ​ពេល​ដែល​ជនសង្ស័យ​កំពុង​ទទួល​លុយ​តាម​រយៈ​
វី​ង កម្លាំង​សមត្ថកិច្ច​បាន​ធ្វើការ​ស្រាវជ្រាវ និង​កំណត់​មុខសញ្ញា​ឃាត់​ស្ត្រីជន​សង្ស័យ​ម្នាក់​រួម​ទាំង​វត្ថុ​តាង​លុយ​ចំនួន​២​លាន​រៀល និង​ទូរស័ព្ទ​១​គ្រឿង​នៅ​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០១៨​នៅ​ចំណុច​ភូមិ​ត្រ​សេក​ជ្រុំ ឃុំ​ម៉ា​ឡៃ ស្រុក​ម៉ា​ឡៃ​។

លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិ​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បាន​បញ្ជាក់​ថា​ ​ស្ត្រី​ជា​ជនសង្ស័យ​ខាងលើ​ដែល​ត្រូវ​ឃាត់ខ្លួន​ក្នុង​ករណី​ឆបោក​នេះ​គឺ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​បញ្ជូន​មក​ធ្វើការ​សាកសួរ ។

តាម​ចម្លើយ​សារភាព គឺស្ត្រីជា​​ជនសង្ស័យ​ធ្លាប់​ជាប់​ពន្ធនាគារ​១​លើក​រួច​មក​ហើយ ក្នុង​ករណី​ឆបោក​លុយ​ពី​បុរស​ម្នាក់​ដែល​ស្គាល់គ្នា​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុក ហើយ​លួងលោម​អោយ​វេរ​លុយ​តាម​វី​ង​ចំនួន​២ពាន់​​ដុ​លា្ល​រ ហើយ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ម្តង​រួច​មក​ហើ​យ នៅ​តែ​មិន​រៀងចាល និង​បាន​ប្រើ​ល្បិច​ឆបោក​លុយ​អ្នក​ខេត្តសៀមរាប​ចំនួន​២​លាន​រៀល​វេរ​តាម​វី​ង រួច​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ម្តងទៀត​នៅ​ខេត្តបន្ទាយមានជ័យ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ