ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈកម្មការបង្កាគ្រោះអគ្គីភ័យចាប់ផ្ដើមគិតគូរលើការបង្កាគ្រោះអគ្គីភ័យសម្រាប់សំណង់ធំៗ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រី​នៃ​អគ្គស្នងការ​នគរបាល​ជាតិ​ឱ្យ​ដឹង​ថា នៅ​ពេល​ខាង​មុខ​គណៈកម្មការ​បង្កា​គ្រោះ​អគ្គី​ភ័យ​មាន​បំណង​ជំរុញ​ឱ្យ​ក្រុម​អ្នកជំនាញ​ផ្នែក​ពន្លត់អគ្គីភ័យ​បាន​ចូលរួម​ពិនិត្យ​មើល​ប្លង់ និង​សុវត្ថិភាព​សំណង់​ធំ​ៗ​នានា​ព្រមទាំង​ពិគ្រោះ​យោបល់​នៅ​មុន​ពេល​ដែល​សំណង់ ទាំងនោះ​ចាប់ផ្ដើម​សាងសង់ ។ លោក ឆាយ គឹ​ម​ខឿន…

រាជធានី​ភ្នំពេញ ៖ មន្ត្រី​នៃ​អគ្គស្នងការ​នគរបាល​ជាតិ​ឱ្យ​ដឹង​ថា នៅ​ពេល​ខាង​មុខ​គណៈកម្មការ​បង្កា​គ្រោះ​អគ្គី​ភ័យ​មាន​បំណង​ជំរុញ​ឱ្យ​ក្រុម​អ្នកជំនាញ​ផ្នែក​ពន្លត់អគ្គីភ័យ​បាន​ចូលរួម​ពិនិត្យ​មើល​ប្លង់ និង​សុវត្ថិភាព​សំណង់​ធំ​ៗ​នានា​ព្រមទាំង​ពិគ្រោះ​យោបល់​នៅ​មុន​ពេល​ដែល​សំណង់ ទាំងនោះ​ចាប់ផ្ដើម​សាងសង់ ។

លោក ឆាយ គឹ​ម​ខឿន អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែកញ្ញា ថា​គណៈកម្មការ​បង្កា​គ្រោះ​អគ្គី​ភ័យ​កំពុង​ធ្វើ​សេចក្តី​ព្រាង​បទដ្ឋាន​ច្បាប់​មួយ​ដើម្បី​បញ្ចូល​ក្រុម​អ្នកជំនាញ​ពន្លត់អគ្គីភ័យ​ឱ្យ​មាន​តួនាទី​ពិនិត្យ​មើល​ប្លង់ និង​សុវត្ថិភាព​របស់​អគារ​ធំ​ៗ ដូច​ជា​អគារ​ពាណិជ្ជកម្ម​ជាដើម អំពី​លក្ខណៈ​បង្កា​គ្រោះ​អគ្គី​យ​ភ័យ​នៅ​មុន​ពេល​ដែល​សំណង់​ទាំងនោះ​ចាប់ផ្ដើម​សាងសង់ ។

លោក​បន្ត​ថា សេចក្តី​ព្រាង​បទដ្ឋាន​ច្បាប់​ស្ដី​ពី​ការ​ត្រួតពិនិត្យ និង​ផ្ដល់​យោបល់​លើ​ការ​បង្កា​គ្រោះ​អគ្គី​ភ័យ​ទៅ​លើ​សំណង់​ធំ​ៗ​នោះ​បាន​តាក់តែង​រយៈពេល​១​ឆ្នាំ​មក​ហើយ ដោយ​គណៈកម្មការ​បង្កា​គ្រោះ​អគ្គី​ភ័យ ហើយ​ចង់ឱ្យ​វា​ចេញ​ជា​រូបរាង​នៅ​ក្នុងឆ្នាំនេះ ។

លោក​បន្ថែម​ថា បច្ចុប្បន្ន​នេះ​សំណង់​ធំ​ៗ​ជា​ច្រើន​នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត​ខ្លះ​គឺ​ខ្វះ​ប្រព័ន្ធ​ការពារ​គ្រោះ​អគ្គី​ភ័យ​ដូច​ជា​គ្មាន​បំពង់​ទឹក​ស្វ័យប្រវត្តិ​សម្រាប់​ពន្លត់ភ្លើង និង​សំណង់​ខ្លះ​ស្ថិត​នៅ​ផ្លូវ​តូច​ចង្អៀត ពិបាក​អន្តរាគមន៍​នៅ​ពេល​មាន​អគ្គី​ភ័យ​កើតឡើង ។

ជា​ច្រើន​ឆ្នាំ​មក​ហើយ​គណៈកម្មការ​បង្កា​គ្រោះ​អគ្គី​ភ័យ តែង​បាន​ផ្សព្វផ្សាយ​អប់រំ ម្ចាស់​សំណង់​ពាណិជ្ជកម្ម និង​ប្រជាពលរដ្ឋ​នៅ​តាម​លំនៅ​ដ្ឋា​ន ព្រមទាំង​នៅ​គ្រប់ពេល​ពិធីបុណ្យ​ជាតិ​ផ្សេង​ៗ​ឱ្យ​ដាក់​ឧបករណ៍​សម្រាប់​ពន្លត់អគ្គីភ័យ សម្រាប់​ជួយ​សង្គ្រោះ​បឋម​ជាដើម ក៏​ប៉ុន្តែ​គ្រោះ​អ​ភ្គី​ភ័យ​នៅ​តែ​កើត​មាននៅ​កន្លែង​ខ្លះ ដោយសារ​តែ​ម្ចាស់​សំណង់​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ។

លោក ឆាយ គឹ​ម​ខឿន ឱ្យ​ដឹង​ថា ក្នុង​រយៈពេល​៨​ខែ ឆ្នាំ​២០១៨ មាន​គ្រោះ​អគ្គី​ភ័យ​កើតឡើង​ចំនួន​ជាង​៦០​ករណី នៅ​ទូ​ទាំង​ប្រទេស គឺ​មានការ​ថយ​ចុះ​តិចតួច បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា កាលពី​ឆ្នាំ​២០១៧​កន្លង​ទៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ