ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខំ​សំងំ​យ៉ាង​យូរ បែរជា​ចុង​ក្រោយ​ទើប​បែក​ការណ៍​បាត់

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ អធិការ​នគរបាល​ស្រុក​កែវ​សីមា ដែល​ទើប​ឡើង​កាន់​ដំណែង​ថ្មី​ៗ ទទួល​បានការ​សាទរ​យ៉ាង​ខ្លាំង ពី​ប្រជាពលរដ្ឋ ក្រោយ​លោក​អធិការ​បាន​ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប ការ​លួច​លេងល្បែង​គ្រប់​ប្រភេទ​ក្នុង​មូលដ្ឋាន ។ ការ​ចុះ​ប្រតិបត្តិការ​ខាងលើ…

ខេត្តមណ្ឌលគិរី ៖ អធិការ​នគរបាល​ស្រុក​កែវ​សីមា ដែល​ទើប​ឡើង​កាន់​ដំណែង​ថ្មី​ៗ ទទួល​បានការ​សាទរ​យ៉ាង​ខ្លាំង ពី​ប្រជាពលរដ្ឋ ក្រោយ​លោក​អធិការ​បាន​ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប ការ​លួច​លេងល្បែង​គ្រប់​ប្រភេទ​ក្នុង​មូលដ្ឋាន ។

ការ​ចុះ​ប្រតិបត្តិការ​ខាងលើ បាន​ចាប់ផ្តើម​តាំងពី​ស​ប្តា​ហ៍​ទី​១ រហូត​មក​ដល់​ដើម​ស​ប្តា​ហ៍​ទី​៤ ខែកញ្ញា​នេះ ដោយ​ឃាត់ បាន​អ្នក​ញៀន​ល្បែង​បៀ​នឹង​មេ​ឆ្នោត​កន្ទុយលេខ​វៀតណាម​ចំនួន​៨​នាក់ នៅ​តាម​ខ្នង​ផ្ទះ ក្រោយ​ពេល​ដែល​ល្បែង ឆ្នោត​វៀតណាម និង​ល្បែង​បៀ​កំពុង​ពង្វក់ស្មារតី​ប្រជាពលរដ្ឋ អ្នក​ញៀន​ល្បែង​ជា​យូរ​មក​ហើយ​នោះ ។

លោក​វ៉ា​ន់ ដា​នី​ន អធិការ​នគរបាល​ស្រុក​កែវ​សីមា​ឲ្យ​ដឹង​ថា នេះ​ជា​លើក​ទី​១ សម្រាប់​លោក​ដែល​បាន​បើក​យុទ្ធនា ការ​បង្ក្រាប​អ្នកលេង​ល្បែងស៊ីសង ខណៈ​ដែល​លោក​ទើប​ឡើង​កាន់​ដំណែង​ជា​អធិការ​ស្រុក​បាន​មួយ​រយៈពេល​មកនេះ ។ លោក​អធិការ​ថា ចំពោះ​របាយការណ៍​នគរបាល​ដែល​សម្រេច​បាន​ក្នុង​ខែកញ្ញា​នេះ លើ​មុខសញ្ញា​ល្បែងស៊ីសង សមត្ថកិច្ច​ឃាត់ខ្លួន​មេ​ឆ្នោត និង​អ្នក​លេងបៀ​ជា​ច្រើន​នាក់ ។

ដោយ​ក្នុង​នោះ​មាន​ទី​១- ឈ្មោះ អ៊ឹ​ង សុ​ឃី​ម ភេទ​ស្រី ទី​២- ឈ្មោះ ឆៃ ម៉ូ​រ៉ា ភេទ​ប្រុស ទី​៣- ឈ្មោះ ផ​ន នា ភេទ​ស្រី ទី​៤- ឈ្មោះ ហេង ចាន់​ថុ​ល ហៅ​រិ​ទ្ធ ភេទ​ស្រី ទី​៥- ឈ្មោះ លី ប៊ុ​ន​ហេង ភេទ​ប្រុស អ្នក​ទាំង​អស់នេះ​ត្រូវ​បាន​សមត្ថកិច្ច​ព្រមាន និង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការ​កត់​លេខ​ឆ្នោត (​កន្ទុយលេខ​វៀតណាម​) ។


លោក​វ៉ា​ន់ ដា​នី​ន បន្ត​ថា ដោយឡែក​ឈ្មោះ ឈាង តែ​ស្រ៊ី​ន ភេទ​ស្រី ឈ្មោះ​ចាន់ ឌី ភេទ​ប្រុស និង​ឈ្មោះ ហាង តាម ភេទ​ស្រី បាន​រង​នូវ​ការ​ព្រមាន និង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការ​ផ្តល់​ទីតាំង​លេងល្បែង​បៀ ។ លោក​អធិការ​បន្ត​ថា មនុស្ស​ទាំងអស់​ខាងលើ និង​ត្រូវ​ប្រឈម​មុខ​ចំពោះ​មុខ​ច្បាប់ បើ​នៅ​តែ​ប្រព្រឹត្ត​សកម្មភាព​លេងល្បែង​ស៊ីសង ។

គេ​បាន​សង្កេត​ឃើញ​ថា ទោះបីជា​មាន​វិធានការ​ក្តៅ​លើ​អ្នកលេង​ល្បែង​នោះ​ក្តី ប៉ុន្តែ​សម្រាប់​ក្រុម​អ្នក​ញៀន​ល្បែង​នៅ​តែ​បន្ត​លួច​លេង​នៅ​កន្លែង​ស្ងាត់​ៗ​ឬ​ទាក់ទង​តាម​ទូរស័ព្ទ​ចាក់​កន្ទុយលេខ ដោយ​ស៊ីសង តាម​ក្រោយ​គេច សមត្ថកិច្ច ដដែល ប៉ុន្តែ​ក៏​ថមថយ​បន្តិចបន្តួច​ដែរ ។ ព្រោះ​ការ​ញៀន​ល្បែង​វា បាន​ក្លាយទៅជា ជំងឺមហារីក ព្យាបាល​យ៉ាងណា ក៏​មិនជា​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ