ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូ​ឆ្លងថ្នល់​ត្រូវ​រថយន្ត​បុក​ស្លា.ប់​មួយ​រំពេច

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ រថយន្ត​១​គ្រឿង​កំពុង​បើកបរ​តាម​បណ្តោយ​ថ្នល់ជាតិ​បាន​ជ្រុល​ចង្កូត​បុក​ម៉ូតូ​១​គ្រឿង​កំពុង​បើក​ឆ្លងថ្នល់​ចំ​ពី​ចំហៀង​បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ហើយ​ជន​បង្ក​បាន​ទុក​រថយន្ត​ចោល​រត់គេច​ខ្លួន ។ គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​នឹង​ម៉ូតូ​នេះ​បាន​កើតឡើង​នៅ​ម៉ោង​៤​និង​០៥​នាទី​រសៀល ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤…

ខេត្តកំពង់ស្ពឺ ៖ រថយន្ត​១​គ្រឿង​កំពុង​បើកបរ​តាម​បណ្តោយ​ថ្នល់ជាតិ​បាន​ជ្រុល​ចង្កូត​បុក​ម៉ូតូ​១​គ្រឿង​កំពុង​បើក​ឆ្លងថ្នល់​ចំ​ពី​ចំហៀង​បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ហើយ​ជន​បង្ក​បាន​ទុក​រថយន្ត​ចោល​រត់គេច​ខ្លួន ។ គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​នឹង​ម៉ូតូ​នេះ​បាន​កើតឡើង​នៅ​ម៉ោង​៤​និង​០៥​នាទី​រសៀល ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ក្នុងភូមិ​ព្រៃ​គុយ ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ។

ជន​រង​គ្រោះ​ឈ្មោះ សេង រី​ម ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​កំណប់ សង្កាត់​ស្វាយ​ក្រវាន់ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ បើក​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៧ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ១GF-៨៣៣៩ ដោយឡែក​រថយន្ត​បង្ក​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ ពណ៌​ទឹកប្រាក់ ពាក់​ផ្លា​ក​លេខ ព្រះ​សីហ​នុ ២A-៦៩៣១ អ្នកបើកបរ​មិន​ស្គាល់ឈ្មោះ​ដោយសារ​ក្រោយ​បង្កហេតុ​បាន​រត់គេច​ខ្លួន ។

ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ស្រុក​សំរោង​ទង​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​ជន​រង​គ្រោះ​បើក​ម៉ូតូ​១​គ្រឿង​តែ​ម្នាក់ឯង​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​ទិស​ដៅ​ពី​លិចទៅ​កើត លុះ​មក​ដល់​ចន្លោះ​គីឡូម៉ែត្រ​លេខ​៣២-៣៣​ក៏​បត់​ឆ្លងថ្នល់​ពី​ត្បូង​ទៅ​ជើង​ហើយ​ឆ្លង​មិន​ទាន់​ផុត​ផង​ក៏​មាន​រថយន្ត​១​គ្រឿង​ដូច​ភិនភាគ​ខាងលើ​បើក​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​ដែរ​ទិស​ដៅ​ពី​កើត​ទៅ​លិច​ដោយ​ល្បឿន​លឿន​ជាន់​ហ្វ្រាំង​មិន​ទាន់​បាន​ជ្រុល​បុក​ម៉ូតូ​ចំពាក់​កណ្ដាល​តួ​ខ្ទាត​ជន​រង​គ្រោះ​ចេញពី​ម៉ូតូ​ជា​ច្រើន​ម៉ែត្រ​បោក​នឹង​ថ្នល់​ស្លាប់​ភ្លាម​ៗ ។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​ស្រុក​សំ​រោទ​ង​បាន​ចុះ​ស្រាវជ្រាវ និង​ទាក់ទង​សាច់ញាតិ និង​ក្រុម​គ្រួសារ​ឲ្យ​មក​ទទួល​សព​យក​ទៅ​គេហដ្ឋាន​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ចំណែក​រថយន្ត​បង្ក និង​ម៉ូតូ​រង​គ្រោះ​សមត្ថកិច្ច​ធ្វើការ​វាស់​តាម​បច្ចេកទេស​រួច​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង​ស្រាវជ្រាវ​ជន​បង្ក​ឲ្យ​ចូលខ្លួន​ដោះស្រាយ​តាម​ផ្លូវច្បាប់​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ