ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​បត់ពីមុខ ពន្លះពីក្រោយ​ស្លា.ប់​ម្នាក់

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា រថយន្ត​មួយ​គ្រឿង​បាន​បុក​ជាមួយ​ម៉ូតូ​មួយ​គ្រឿង បណ្តាល​ឱ្យ​ស្លាប់​ម្នាក់ កាលពី​វេលា​ម៉ោង​៨​និង​២០​នាទី​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០១៨ ស្ថិត​នៅ​លើ​ដង​ផ្លូវ​ជាតិ​លេខ​៤ ចន្លោះ​គីឡូ​១៨៤…

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា រថយន្ត​មួយ​គ្រឿង​បាន​បុក​ជាមួយ​ម៉ូតូ​មួយ​គ្រឿង បណ្តាល​ឱ្យ​ស្លាប់​ម្នាក់ កាលពី​វេលា​ម៉ោង​៨​និង​២០​នាទី​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០១៨ ស្ថិត​នៅ​លើ​ដង​ផ្លូវ​ជាតិ​លេខ​៤ ចន្លោះ​គីឡូ​១៨៤ និង​លេខ​១៨៥ ស្ថិត​ក្នុងភូមិ​បន្ទាយ​ប្រី​យ៍ ឃុំ​អណ្ដូង​ថ្ម ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ថុ​យ សេត ភេទ​ប្រុស អាយុ​៧៥​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ ភូមិ​អូរ​តា​សេក ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ជា​អ្នកបើកបរ​ម៉ូតូ​ម៉ាក​គុប​ជ្រុង ពណ៌​ទឹកសមុទ្រ គ្មាន​ស្លាក​លេខ​។ ចំណែក​រថយន្ត​ម៉ាក​សាំ​យ៉ុ​ង ពណ៌​ស ពាក់​ស្លាក​លេខ​ ព្រះ​សីហ​នុ ២C-៨៩២៧ អ្នកបើកបរ​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ បាន​រត់គេច​ខ្លួន​បាត់​។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ រថយន្ត​មួយ​គ្រឿង​ម៉ាក​សាំ​យ៉ុ​ង ពណ៌ ស បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ទិស​ដៅ​ពី​ខេត្ត​ព្រះ​សីហ​នុ​ទៅ​ភ្នំពេញ លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​បាន​បុក​ពីក្រោយ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​គុប​ជ្រុង ពណ៌​ទឹកសមុទ្រ ក្នុង​ពេល​ម៉ូតូ​បត់​មុខ​រថយន្ត បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​។ ចំណែកអ្នក​បើកបរ​​​រថយន្ត​បាន​រត់គេចខ្លួន​បាត់ស្រមោល ។​

បច្ចុប្បន្ន​វត្ថុ​តាង​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ស្រុក​ព្រៃ​នប់​។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ