ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកមា​ជ សុ​វ​ណ្ណា​រ៉ា ត្រូវ​បាន​អញ្ជើញ​ចូលរួម​ក្នុង​មហាសន្និបាត UN

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក មា​ជ សុ​វ​ណ្ណា​រ៉ា អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​មហាសន្និបាត​អង្គការសហប្រជាជាតិ (UN) ។ នេះ​តាម​លោក មា​ជ…

រាជធានី​ភ្នំពេញ ៖ លោក មា​ជ សុ​វ​ណ្ណា​រ៉ា អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​មហាសន្និបាត​អង្គការសហប្រជាជាតិ (UN) ។ នេះ​តាម​លោក មា​ជ សុ​វ​ណ្ណា​រ៉ា ។

អតីត​សកម្មជន​បក្ស​ប្រឆាំង​ដែល​ទើបនឹង​ត្រូវ​បាន​ព្រះមហាក្សត្រ​លើកលែងទោស កាលពី​ថ្មី​ៗ​កន្លង​មកនេះ​បាន​ឲ្យ​ដឹង​ថា លោក​បាន​នឹង​កំពុង​ចេញដំណើរ​ទៅ​ធ្វើ​សេចក្តីថ្លែងការណ៍​ចំនួន​៥​នាទី ក្នុង​មហាសន្និបាត​អង្គការសហប្រជាជាតិ​(UN) ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០១៨ ។ សម្រាប់​មហាសន្និបាត​លើក​ទី​៧៣ របស់​អង្គការសហប្រជាជាតិ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​ក៏​នឹង​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា​ចូលរួម​កិច្ចប្រជុំ​ទូទៅ​លើក​ទី​៧៣ នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ​(UN) និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ផ្សេង​ទៀត ចាប់ពី​ថ្ងៃ​ទី​២៧-២៩ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ទីក្រុង​ញូ​វ​យ៉​ក​សហរដ្ឋអាមេរិក ។

លោកមា​ជ សុ​វ​ណ្ណា​រ៉ា បាន​លើក​ឡើង​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក នៅ​ថ្ងៃ​ទី​២៣ កញ្ញា​នេះ​ថា «​ចេញដំណើរ​ទៅ​ថ្លែងការណ៍​៥​នាទី នៅ​មហាសន្និបាត​អង្គការសហប្រជាជាតិ តាម​ការ​អញ្ជើញ​ពី​សំណាក់​អង្គការសិទ្ធិមនុស្ស​អន្តរជាតិ ក្នុង​នាម​អតីត​អ្នកទោស​នយោបាយ​នៅ​ព្រឹក​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០១៨»​។

សូម​បញ្ជាក់​ថា លោកមា​ជ សុ​វ​ណ្ណា​រ៉ា បាន​ជាប់​ពន្ធនាគារ​អស់​រយៈពេល​ជិត​៤​ឆ្នាំ ពាក់ព័ន្ធ​ធ្វើ​កូដកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ​ក្រោយ​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ​២០១៣ ហើយ​ត្រូវ​បាន​តុលាការ​ដោះ​លែង កាលពី​រាត្រី​ថ្ងៃ​ទី​២៨ សីហា ។ បន្ទាប់​មក​លោក​ក៏​បាន​ធ្វើ​ពិធី​សាង​ផ្នួស​នៅ​វត្ត​ដំណាក់ ក្នុង​ទឹកដី​ខេត្តសៀមរាប​នៅ​ព្រឹក​ថ្ងៃ​ទី​១ ខែកញ្ញា ឆ្នាំ​២០១៨ ។ គោលដៅ​សាង​ផ្នួស​របស់​លោក ដើម្បី​បិណ្ឌបាត​បញ្ចប់​ហិង្សា​នយោបាយ​បញ្ជ្រាប​មេត្តាធម៌ បញ្ឈប់​វប្បធម៌​គំរាម​សម្លាប់​-​ចាប់​ដាក់គុក និង​រត់ចោលស្រុក​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ