ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខាង​ស្រី​ទារ​២​ពាន់​ដុល្លារ តែ​អត់​មាន​លុយ​ក៏​សម្រេច​បែប​នេះ(មានវីដេអូ)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជម្លោះ​រឿង​កន្លែង​ទុក​កង់ សន្តិសុខ​ស្ទុះ​ទៅ​ដាល់​នារី​អ្នក​អនាម័យ​មួយ​ដៃ​ចំ​ភ្នែក ទារ​សំណង​ចំនួន​២​ពាន់​ដុល្លារ​គ្មាន​លុយ​សង​ត្រូវ​បាន​កម្លាំង​មាន​សមត្ថកិច្ច​ចាប់​វាយ​ខ្នោះ ។ ករណី​ហិង្សារ​នេះ​ដែរ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ ២០១៨…

រាជធានី​ភ្នំពេញ ៖ ជម្លោះ​រឿង​កន្លែង​ទុក​កង់ សន្តិសុខ​ស្ទុះ​ទៅ​ដាល់​នារី​អ្នក​អនាម័យ​មួយ​ដៃ​ចំ​ភ្នែក ទារ​សំណង​ចំនួន​២​ពាន់​ដុល្លារ​គ្មាន​លុយ​សង​ត្រូវ​បាន​កម្លាំង​មាន​សមត្ថកិច្ច​ចាប់​វាយ​ខ្នោះ ។ ករណី​ហិង្សារ​នេះ​ដែរ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ ២០១៨ នៅ​ទីតាំង​នៅ​ផ្លូវ​លេខ​៤៣២​កែង​នឹង​ផ្លូវ​លេខ​១៨៧ ក្នុង​សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន ។

បុរស​ជា​សន្តិសុខ​របស់​ក្រុមហ៊ុន​ឯកជន​មួយ​ត្រូវ​បាន​កម្លាំង​មាន​សម្ថ​កិច្ច​ចាប់​វាយ​ខ្នោះ ក្រោយ​ពី​រូបគេ​បាន​ប្រើ​អំពើរ​ហិង្សា​ដោយ​វាយ​ទៅ​លើ​នារី​ដែល​បម្រើ​ការងារ​ជាមួយ​គ្នា​ខាង​ផ្នែក​អនាម័យ​ម្នាក់​ចំនួន​១​ដៃ​ចំ​ភ្នែក​ម្ខាង បណ្តាល​ឲ្យ​បែកចេញ​ឈាម​រងរ​បួរ​ជា​ទម្ងន់ ហើយ​ជន​រង​គ្រោះ​ទារ​សំណង​ចំនួន​២​ពាន់​ដុល្លារ​គ្មាន​លុយ​សង​ដោយសារ​តែ​រឿង​កន្លែង​ទុក​កង់​នោះ ។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា នារី​រង​គ្រោះ​មានឈ្មោះ ធា ស្រី​ពេជ្រ អាយុ ២២​ឆ្នាំ មុខរបរ​ជា​អ្នក​អនាម័យ​នៅ​ហាង តេ​ប៉ាក់ មាន​ទីលំនៅ​ផ្ទះ​ជួល​ផ្លូវលំ ភូមិ​ចំរើន​ផល ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ ។ ចំណែកឯ​បុរស​ជា​ជន​ដៃដល់​មានឈ្មោះ រម្យ សា​រុន អាយុ​២៧​ឆ្នាំ មុខរបរ​ជា​សន្តិសុខ​ឯកជន​របស់​ក្រុមហ៊ុន CPS យាម និង​ស្នាក់​នៅ​ក្នុង​ភោជនីយដ្ឋាន​តេ​ប៉ាក់ និង​មានស្រុក​កំណើត​នៅ​ភូមិ​ក្រយា ឃុំ​ក្រយា ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ ។

មុន​ពេល​កើតហេតុ​នារី​រង​គ្រោះ​បាន​ជិះ​កង់​ពណ៌​ស មួយ​គ្រឿង​ចេញពីផ្ទះ​មក​កាន់​កន្លែងធ្វើការ​នៅ​ក្នុង​ហាង​តេ​ប៉ាក់​ខាងលើ ហើយ​ក៏​បាន​យក​កង់​របស់​នាង​ទៅ​ទុក​នៅ​ក្បែរ​មាត់ទ្វារ​ផ្ទះបាយ​ខាងក្រោយ ហើយ​ក៏​ដើរ​ចូល​ក្នុង​បាត់​ទៅ ។ តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ភ្លាម​នោះ​បុរស​ជា​សន្តិសុខ​ក៏​បាន​ដើរទៅ​ប្រាប់​នារ​រី​រង​គ្រោះ​ឲ្យ​យក​កង់​របស់​នាង​ទៅ​ចត​ទុក​នៅ​ខាង​មុខ​វិញ ដើម្បី​ងាយស្រួល​ខ្លួន​មើល​ការ​ខុស​ត្រូវ និង​ខ្លាចក្រែង​ចោរលួច​បាត់​ព្រោះ​កន្លង​មក​ធ្លាប់​បាត់​កង់​ម្តង​រួច​មក​ហើយ ។ តែ​នាង​មិន​ព្រមយក​ទៅ​ទុក​ខាង​មុខ​ឡើយ ដោយ​នាង​បាន​ចាក់សោ​ទុក និង​ទទួលខុសត្រូវ​ដោយ​ខ្លួនឯង​ទើប​មានការ​ជជែក​តឹងសរសៃក ដាក់​គ្នា​ទៅ​វិញ​ទៅ​មករ​ហូត​ឈ្លោះ​គ្នា ។

បុរស​ជា​សន្តិសុខ​រូប​នោះ​ក៏​បាន​ស្ទុះ​ទៅ​ដាល់​រូប​នាង​ចំ​មួយ​ដៃត្រង់​ភ្នែក​ខាងឆ្វេង បណ្តាល​ឲ្យ​បែក​ឈាម​ហូរ ហើយ​សន្លប់​បាត់ស្មារតី​តែ​ម្តង​ទើប​កម្លាំង​មាន​សមត្ថកិច្ច​ចុះ​ទៅ​ធ្វើការ​ចាប់​ឃាត់ខ្លួន​ជន​ដៃដល់​យក​មក​កាន់​នគរបាល​ប៉ុស្តិ៍​ទំនប់​ទឹក​ភ្លាម​ផង​ដែរ ។

ក្រោយ​ពេល​កើយ​ត​ហេតុ​ទាំង​នារី​ជា​ជន​រង​គ្រោះ និង​បុរស​ជា​សន្តិសុខ​ជា​ជន​ដៃដល់​ក៏​បាន​នាំ​ខ្លួន​មក​កាន់​នគរបាល​ប៉ុស្តិ៍​ទំនប់​ទឹក ដោយ​ភាគី​នារី​រង​គ្រោះ​បាន​ដាក់​ពាក្យបណ្តឹង​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​២​ពាន់​ដុល្លារ ហើយ​បុរស​ជា​ជន​ដៃដល់​គ្មាន​លុយ​សង​ទើប​ធ្វើ​កំណត់ហេតុ និង​បញ្ជូន​ខ្លួន​ទៅ​កាន់​អធិការ​នគរបាល​ខណ្ឌចំការមន ចាត់ការ​ទៅ​តាម​ច្បាប់​ត ទៅ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ