ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជា​សោកស្តាយ ចំពោះ​ការ​បាត់បង់​លោក​មន្ត្រី​នគរបាល ​ខណៈ​បំពេញការងារ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា នៅ​វេលា​ព្រឹក​ម៉ោង​១១ ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០១៨ មន្ត្រី​នគរបាល​ម្នាក់​បាន​ងងឹតមុខ​ដួល​បោក​ក្បាល​ផ្ងារ​ក្រោយ​ដាច់​សរសៃឈាម​ស្លាប់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​នៅ​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី ស្ថិត​នៅ​ភូមិ​តា​ងួ​ន…

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា នៅ​វេលា​ព្រឹក​ម៉ោង​១១ ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០១៨ មន្ត្រី​នគរបាល​ម្នាក់​បាន​ងងឹតមុខ​ដួល​បោក​ក្បាល​ផ្ងារ​ក្រោយ​ដាច់​សរសៃឈាម​ស្លាប់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​នៅ​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី ស្ថិត​នៅ​ភូមិ​តា​ងួ​ន សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

​តាម​ប្រភព​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​ឈ្មោះ នូវ បូ​រិ​ន ដែល​មាន​ឋានន្តរស័ក្ដិ​អនុសេនីយ៍ទោ ជា​មន្ត្រី​នគរបាល​ប៉ុស្តិ៍​កា​កាប​ទី​១ នៃ​អធិការដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ទីលំនៅ​ក្នុងភូមិ​ចំការឪឡឹក សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ​។

ខណៈ​គាត់​កំពុង​តែ​ឈរ​បំពេញការងារ​អនុវត្តន៍​ច្បាប់​ចរាចរណ៍​កកស្ទះ​នៅ​លើ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី ស្រាប់តែ​លោក​បាន​ងងឹតមុខ​ដួល​បោក​ក្បាល​ផ្ញា​រ​ក្រោយ​សន្លប់​បាត់ស្មារតី ហើយ​ត្រូវ​បាន​ក្រុមការងារ​ដែល​រួមការ​ងារ​ជា​មួយ​លោក​បាន​ដឹក​ប​ញ្ជូ​ល​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ពោធិ៍​តុង​តែ​ត្រូវ​បាន​គ្រូពេទ្យ​ប្រាប់​ថា គាត់​បាន​ស្លាប់​បាត់​ទៅ​ហើយ ។​

​សូម​បញ្ជាក់​ផង​ដែរ​ថា លោក នូវ បូ​រិ​ន ទើបតែ​បាន​ផ្លាស់​មក​ពី​ខេត្តបាត់ដំបង​បាន​រយៈពេល​ជាង​៣​ខែ​ប៉ុណ្ណោះ សព​ត្រូវ​បាន​ក្រុម​គ្រួសារ​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ផង​ដែរ ៕

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ