ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្កើន​ការ​កសាង​អង្គ​ភាពរឹងមាំ​លើ​គ្រប់​វិស័យ

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ពិធី​បញ្ចុះ​បឋមសិលា​កសាង​អាគារ​សាល​ប្រជុំ​០១​ខ្នង អាគារ​សាល​ប្រជុំ​០១ ខ្នង ដែល​ជា​អំណោយ​របស់​យោធភូមិ​ភាគ​ទី​៥ ជូន​វរ​សេនា​តូច​ការពារ​អាកាស ដែល​មាន​ទំហំ​៨​ម៉ែត្រ​គុណ​នឹង​២០​ម៉ែត្រ ធ្វើ​អំពី​បេតុង ប្រក់​ស័​ង្គ​សី…

ខេត្តបាត់ដំបង ៖ ពិធី​បញ្ចុះ​បឋមសិលា​កសាង​អាគារ​សាល​ប្រជុំ​០១​ខ្នង អាគារ​សាល​ប្រជុំ​០១ ខ្នង ដែល​ជា​អំណោយ​របស់​យោធភូមិ​ភាគ​ទី​៥ ជូន​វរ​សេនា​តូច​ការពារ​អាកាស ដែល​មាន​ទំហំ​៨​ម៉ែត្រ​គុណ​នឹង​២០​ម៉ែត្រ ធ្វើ​អំពី​បេតុង ប្រក់​ស័​ង្គ​សី ។

ដែល​ចំណាយ​ថវិកា​ប្រមាណ​០២​ម៉ឺន​ដុល្លារ​ត្រូវ​បាន​ធ្វើ​ពិធី​ក្រុង​ពាលី​នឹង​បញ្ចុះ​បឋមសិលា សាងសង់ ស្ថិត​ក្រោម​អធិបតីភាព​របស់​លោក​ឧត្តមសេនីយ៍ឯក ប៊ុ​ន សេង មេបញ្ជាការ​រង​កងទ័ពជើងគោក មេបញ្ជាការ​យោធភូមិ​ភាគ​ទី​៥ នា​ព្រឹក​ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០១៨​នេះ នៅ​ទីបញ្ជាការ​វរ​សេនា​តូច​ការពារ​អាកាស ស្ថិត​នៅ​ក្នុងភូមិ​បេង ឃុំ​អន្លង់​វិល ស្រុក​សង្កែ ខេត្តបាត់ដំបង នឹង​មាន​វត្តមាន​ចូលរួម​មាន អស់លោក មេបញ្ជាការ​រង​យោធភូមិ​ភាគ សេនាធិការ​រង តំបន់​ប្រ​តិ​ប​តិ្ត​ការ​សឹក​រង​ខេត្ត មេបញ្ជាការ មេបញ្ជាការ​រង​វរ​សេនា​តូច អា​ជា្ញ​ធរ មូលដ្ឋាន ឃុំ ភូមិ​នឹង​នាយទាហាន សរុប​៩៧​នាក់ ។ ក្នុង​ពិធី​ក្រុង​ពាលី​នៅ​លើ​ទីតាំង​នេះ​ជា​ជំហាន​ដំបូង ។

លោក​ឧត្តមសេនីយ៍ឯក ប៊ុ​ន សេង និង​សហការី​ទាំងអស់ ដែល​បាន​ចូលរួម​បាន​ធ្វើការ​អុជ​ទាន​ធូប​នឹង​ធ្វើការ​បួងសួង​សុំ​នូវ សេចក្តីសុខ​សប្បាយ​ពី​ម្ចាស់​ទឹក​ម្ចាស់​ដី​ដែល​ថែរក្សា​ទីនោះ ព្រមទាំង​បាន​សែន​នូវ សំណែន​គ្រឿង​សក្ការបូជា​នឹង​បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតនៈត្រៃ​យ៍ វត្ថុ​ស័ក្ដិសិទ្ធិ​ក្នុង​លោក​ទស្សបារមី​តាម ថែរក្សា​ភូមិករ នឹង​ភាព​សុខសាន្ត​កើត​មាន​ដល់​នៃ​ការ​ប្រារព្ធ​ពី​ធី​ក្រុង​ពាលី​ប្រក់ព្រំ​ក៏​ដូច​ជា ការ​ទទួលយក​នូវ​គ្រឿង​សក្ការៈបូជា​នៅ​ក្នុង​កម្មវិធី​បញ្ចុះ​បឋមសិលា​សាងសង់​ដែល​ជា​ទំនាមទម្លាប់​ប្រពៃណី​ជាតិខ្មែរ​របស់​យើង​ផង​ដែរ ។ បន្ទាប់​ពី បាន​ធ្វើការ​បួងសួង​សុំ​សេចក្តី​ទៅ​តាម​ទំនាមទម្លាប់​នៃ​ពិធី​បញ្ចុះ​បឋមសិលា​សាងសង់​អាគារ ០១​ខ្នង​នឹង​ពិធី​ទម្លាក់​ដុំ​សីមា​ជា​និមិត្តរូប​ដំណើរការ​សាងសង់​ជាមួយនឹង​ពិធី​បញ្ចុះ​បឋមសិលា សាងសង់​នោះ​ដែរ ។

លោក​ឧត្តមសេនីយ៍ឯក ប៊ុ​ន​សេង បាន​មាន​ប្រសាសន៍​កោតសរសើរ​ចំពោះ​ថ្នាក់ដឹកនាំ​វរ​សេនា​តូច​ការពារ​អាកាស​ដែល​កន្លង​មកនេះ​បាន​បំពេញភារកិច្ច​ទាំង​ការងារ​កសាង​អង្គ​ភាពរឹងមាំ លើ​គ្រប់​វិស័យ ហើយ​សម្រាប់​ឆ្នាំ​២០១៨ នេះ​នៃ​ការ​កែទម្រង់​កង​យោធពលខេមរភូមិន្ទ​ក៏​ដូច ជា​ការ​កសាង​អង្គភាព វរ​សេនា​តូច​ការពារ​អាកាស​បាន​ទទួល​សមិទ្ធផល​ថ្មី​មួយទៀត​នូវ​សាល​ប្រជុំ​០១​ខ្នង​ដែល​កំពុង​ដំណើរការ​សាងសង់ ។

លោក​បាន​បន្ត ការ​ក្រើនរំលឹក​ដល់​ថ្នាក់ដឹកនាំ កងវរសេនាតូច​ការពារ​អាកាស​ត្រូវ​បង្កើន​ការ​កសាង អង្គភាព រឹង​មាំ​លើ​គ្រប់​វិស័យ ដើម្បី​រួម ចំណែក​ការពារ​ជាតិ​មាតុភូមិ​ព្រមទាំង​បាន​ណែនាំ​ដល់​ក្រុម​ជាង ធ្វើ​យ៉ាងណា​ការ​សង់​មាន គុណភាព​ខ្ពស់ រឹង​មាំ​នឹង​ឆាប់រហ័ស​បន្ទាប់​មក​ឯកឧត្តម​បាន​ពិនិត្យ​ទីតាំង​ដែល​កំពុង​សាងសង់ ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ